DW-
មេដឹកនាំសហគមន៍អឺរ៉ុបបានបោះឆ្នោតដើម្បីលើកទឹកចិត្តឲ្យ Ukraine និង Moldova នូវឋានៈជាបេក្ខភាពសមាជិករបស់ខ្លួន ដើម្បីចូលរួមនៅក្នុងប្លុក ទោះជាយ៉ាងណាក៏ដោយ វានឹងត្រូវការពេលវេលាជាច្រើនឆ្នាំដើម្បីកែរទម្រង់ដើម្បីឲ្យស៊ីសង្វាក់ទៅនឹងស្តង់ដារអឺរ៉ុបដែលតម្រូវការ។ មេដឹកនាំអឹរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានសំរេចឲ្យ Ukraine និង Moldova ក្លាយទៅជាបេក្ខភាពសមាជិកសហគមន៍អឺរ៉ុបជាផ្លូវការនៅក្នុងប្លុក។ ប្រធានក្រុមប្រឹក្សារអឺរ៉ុប Charles Michel បានធ្វើសេចក្តីប្រកាសបន្ទាប់ពីបានពិភាក្សារនៅក្នុងចំណោមមេដឹកនាំទាំង២៧ប្រទេស ដែលជារដ្ឋសមាជិក។ ដំបូងរដ្ឋជាសមាជិកបានខ្វែងគំនិតគ្នាថា តើឆាប់រហ័សយ៉ាងណាក្នុងការទទួលយកអ៊ុយក្រែនចូលជាសមាជិក ដែលហុល្លង់ ស៊ុយអែដនិងដាណឺម៉ាកមានការជំទាស់។
ប៉ុន្តែគោលបំណងរបស់អ៊ុយក្រែនបានស្ទុះឡើងយ៉ាងខ្លាំងកាលពីសប្តាហ៍មុនបន្ទាប់ពីគណកម្មាធិការអឺរ៉ុបបានប្រកាសការគាំទ្រជាសាធារណៈដោយឈរនៅលើមូលដ្ឋានការឆ្លើយរបស់អ៊ុយក្រែនដែលបានដាក់ចេញជាសំណួរផ្លូវការនិងជាលាយល័ក្ខអក្សរ។ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានស្វាគមន៍ទៅនឹងសេចក្តីសម្រេចនោះដោយហៅថាគឺជាពេលវេលាតែមួយគត់នៃប្រវត្តិសាស្ត្រក្នុងទំនាកទំនងជាមួយនឹងប្លុកទាំង២៧ប្រទេស។ “អនាគតរបស់អ៊ុយក្រែននៅក្នុងអឺរ៉ុប” លោកបានTweeted។
ប្រធានាធិបតី Moldova, Maia Sandu បាន Tweeted ថា សេចក្តីសម្រេចវាគឺជា "សញ្ញាដ៏ខ្លាំងក្លាមួយសំរាប់ Moldova និងប្រជាជាតិរបស់យើង"។អធិការបតីអាល្លឺម៉ង់ Olaf Scholz បានសរសេរនៅលើ Tweeters ថាលោកអបអរសាទរចំពោះប្រទេសទាំង២។ "ក្រុមប្រឹក្សារអឺរ៉ុបសូមស្វាគមន៍ចំពោះប្រទេសដែលជាបេក្ខភាពសមាជិកទាំង២ ដែលចូលរួមជាមួយនឹងសហគមន៍អឺរ៉ុប" Scholz បាននិយាយ “នេះគឺជាកិច្ចសហប្រតិបត្តិការណ៍ដ៏ល្អនៅក្នុងគ្រួសារអឺរ៉ុប”។ ប្រធានគណកម្មាធិការអឺរ៉ុប លោកស្រី Ursula Von der Leyen បាននិយាយថាអ្នកស្រីមានជំនឿជឿជាក់ថាអ៊ុយក្រែននិង Moldova នឹងធ្វើដំណើរទៅយ៉ាងលឿនដែលអាចធ្វើទៅបានដើម្បីអនុវត្តិន៍នូវការកែរទម្រង់ដ៏ចាំបាច់។
“ខ្ញុំមានជំនឿក្នុងចិត្តថាសេចក្តីសម្រេចរបស់យើងដែលបានធ្វើឡើងក្នុងថ្ងៃនេះបានផ្តល់ជាកំលាំងដល់យើងទាំងអស់គ្នា” លោកស្រីនិយាយ។ លោកប្រធានក្រុមប្រឹក្សារសហគមន៍អឺរ៉ុប Charle Michel បានសរសេរលើ Twitter ថាវាជា ”ពេលវេលានៃប្រវត្តិសាស្ត្រ” ថ្ងៃនេះបានបង្ហាញនូវជំហានដ៏សំខាន់មួយនៅលើផ្លូវរបស់អ្នកទៅកាន់អឺរ៉ុប លោកបានប្រាប់ប្រទេសទាំង២ ។ នាយករដ្ឋមន្ត្រី Estonia, Kama Kallas បានប្រាប់ DW ថា សហគមន៍អឺរ៉ុបមានបង្អួចមួយនៃឱកាសដែលនឹងធ្វើឲ្យអ៊ុយក្រែននិង Moldova អនុវត្តិន៍នូវការកែរទម្រង់យ៉ាងឆាប់រហ័ស។