BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បន្ទាប់ពីជួបព្រះអង្គម្ចាស់ Mohammed bin Salman អ៊ីស្រាអែលយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រីឯប៉ូឡូញកាត់ផ្តាច់អាវុធដល់អ

ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:03  BeeTube News

Untitled-1-16
 

1. បន្ទាប់ពីជួបព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែលយល់ព្រមគម្រោងនុយក្លេអ៊ែរ

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២១ ខែកញ្ញាបានអោយដឹងថា អ៊ីស្រាអែលបានធ្វើការជាសម្ងាត់ជាមួយសហរដ្ឋអាមេរិកដើម្បីបង្កើតប្រតិបត្តិការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងផ្សះផ្សារទំនាក់ទំនងឡើងវិញជាមួយនឹងអារ៉ាប៊ីសាអូឌីត។ របាយការណ៍បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានណែនាំអោយអ្នកឯកទេសខាងនុយក្លេអ៊ែរ និងសន្តិសុខរបស់អ៊ីស្រាអែលសហការជាមួយសហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្វែងរកជម្រើសដើម្បីជួយអារ៉ាប៊ីសាអូឌីតក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម។ ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមគឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់​ជា​ប្រទេស​មជ្ឈិមបូព៌ា​តែមួយគត់​ដែល​បាន​បង្ហាញជាសាធារណៈថាបានបង្កើន​សារធាតុ​អ៊ុយរ៉ាញ៉ូម​នេះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃពុធ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed Bin Salman បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងព្យាយាមអោយមានអាវុធនុយក្លេអ៊ែរ ប្រសិនបើអ៊ីរ៉ង់កំពុងចង់អភិវឌ្ឍន៍ពួកវា។ ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បានព្រមានអំពី "ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ" នៅមជ្ឈិមបូព៌ា ដោយបានថ្កោលទោសរដ្ឋាភិបាលរបស់លោក Netanyahu ថា"ខ្វះការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវ"។

c-142
b-148
a-231
 

2. ប៉ូឡូញកាត់ផ្តាច់អាវុធដល់អ៊ុយក្រែន

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី២១ ខែកញ្ញាបានអោយដឹងថា​​​ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃពុធនៅលើប៉ុស្តិ៍ទូរទស្សន៍ប៉ូឡូញ Polsat ថា ទីក្រុង Warsaw បានបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ទីក្រុង Kyiv ហើយកំពុងផ្តោតលើការបំពាក់អាវុធខ្លួនឯងជំនួសវិញ នៅខណៈពេលមានជម្លោះលើការនាំចេញកសិផលរបស់អ៊ុយក្រែន។ ការអត្ថាធិប្បាយដ៏តឹងតែងរបស់លោក Morawiecki បានកើតឡើងនៅពេលដែលភាពតានតឹងកើនឡើងរវាងទីក្រុង Kyiv និងសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានផ្លាស់ប្តូរទៅរកជំហ៊ានក្នុងការអនុញ្ញាតឱ្យមានការលក់គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅទូទាំងប្លុក ដោយបានបញ្ចប់ការរឹតបន្តឹងលើការនាំចូលគ្រាប់ធញ្ញជាតិ ដែលប្រទេសអឺរ៉ុបខាងកើតចំនួនប្រាំបានព្យាយាមការពារកសិកររបស់ពួកគេពីការប្រកួតប្រជែង។ ប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគីបានឆ្លើយតបទៅនឹងចំណាត់ការរបស់គណៈកម្មាការអឺរ៉ុបផ្ទុយទៅវិញ ដោយបានដាក់បម្រាមជាឯកតោភាគីលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលជាការរំលោភជាក់ស្តែងនៃច្បាប់ទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប។ ទីក្រុង Kyiv បាន​វាយ​បក​វិញ​ដោយ​ការ​ប្តឹង​ប្រទេស​ទាំង​បី​នៅ​ឯអង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

f-136
e-141
d-148
 

3. ឥណ្ឌា​ផ្អាក​ទិដ្ឋាការ​ដល់​កាណាដាជុំវិញ​ការ​ធ្វើឃាតអ្នកបំបែកខ្លួនសាសនា Sikh

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២១ ខែកញ្ញាបានអោយដឹងថា ប្រទេសឥណ្ឌាបានផ្អាកការស្នើសុំទិដ្ឋាការដោយជនជាតិកាណាដា ដែលជាការកើនឡើងយ៉ាងខ្លាំងមួយនៅក្នុងជម្លោះការទូត ដែលកើតឡើងបន្ទាប់ពីមានការអះអាងរបស់កាណាដាថាគឺភ្នាក់ងារឥណ្ឌាគឺជាអ្នកនៅពីក្រោយនៃការធ្វើឃាតមួយនៅលើទឹកដីប្រទេសកាណាដាកាលពីខែមិថុនាកន្លងទៅនេះ។ ការផ្អាកនេះបានកើតឡើងនៅពេលដែលភាពតានតឹងរវាងឥណ្ឌា និងកាណាដាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចាប់តាំងពីនាយករដ្ឋមន្រ្តីលោក Justin Trudeau បាននិយាយនៅក្នុងសភាថាសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសកាណាដាបានទទួលព័ត៌មានថារដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់មេដឹកនាំនៃក្រុមបំបែកខ្លួនសាសនា Sikh លោក Hardeep Singh Nijjar នៅទីក្រុង Columbia កាលពីថ្ងៃទី 18 ខែមិថុនា។ រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអង្គារបានច្រានចោលនូវការអះអាងនេះ និងបានចោទប្រកាន់កាណាដាពីបទលាក់បាំងភេរវករដែលកំពុងចង់យកទឹកដីកំណើតប្រជាជនកាន់សាសនា Sikh នៅក្នុងដែនដីប្រទេសឥណ្ឌា។

h-133
g-135
 


ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:03  BeeTube News