រូបថត Modeling របស់ប្រុសខួច ជាមួយនឹងតារាម៉ូឌែលមួយរូបទៀតដ៏អាថ៌កំបាំងស្ថិតក្នុងសំលៀកបំពាក់ឈុតសម័យទំនើប រីឯរបាំងមុខគឺជារបស់តួអង្គនៅក្នុងរឿងភាគសម័យបុរាណ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននៅលើប្រព័ន្ធអ៊ីនធឺណែត។
កាលពីថ្ងៃទី០៤ ខែវិច្ឆិកាកន្លងទៅនេះ ប្រុសខួចបានបង្ហោះរូបភាព Modeling របស់លោកជាមួយនឹងតួអង្គម៉ូឌែលមួយរូបទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយភ្ជាប់ជាមួយនឹងខនសិបខ្លឹមសារដ៏មានអត្ថន័យខាងលើរូបភាពទាំងនោះឡើងថា«ព្រះរាម និងក្រុងរាពណ៍ សម័យទំនើបអភិវវឌ្ឍន៍ទៅមុខ បុរាណក៏អភិរក្សមិនបោះបង់ ត្រូវតែរួមគ្នាដើម្បីបង្កើតបង្កើនឡើងមកថែមទៀតនូវ សិល្បៈវប្បធម៌របស់ដូនតា ក្នុងនាមយើងជាកូនចៅត្រូវថែរក្សា និងរកអ្វីបន្ថែមពីលើនឹងអោយកាន់បានកាន់តែច្រើនថែមទៀត»។
ជាមួយនឹងខនសិប «ព្រះរាម និងក្រុងរាពណ៍» នេះ ពិតជាបានធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងមែនទែន និងទទួលបានការគាំទ្រកោតសរសើរជាច្រើនពីទស្សនិកជន។ បន្ថែមពីលើនេផងដែរ ប្រុសខួចក៏បានឆ្លៀតឳកាសបង្ហាញពីទឹកចិត្តរបស់លោកឡើងថា«ខ្ញុំចង់បង្ហាញអ្វីដែលយើងមាន ខុសឆ្គងសុំបងប្អូនកុំប្រកាន់»។
មិនថាយ៉ាងណាប្រុសខួចពិតជាបានបង្ហាញនូវស្នាដៃមួយដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតជាច្រើន ដែលបង្ហាញពីការរីកចំរើននៃសិល្បៈបែបខ្មែរ ក៏ដូចជារំលឹកឡើងវិញនូវល្ខោនខោលរបស់ខ្មែរយើង ដែលផ្សារភ្ជាប់ទៅនឹងតួអង្គរឿងរាមកេរ្តិ៍នេះ។
គួរបញ្ជាក់ផងដែរ ល្ខោនខោល គឺជាល្ខោនប្រុស និងល្ខោននៃរបាំស្វា ដែលកំណត់លេងចំពោះរឿងដែលទាក់ទាមដោយរឿងព្រះជាម្ចាស់គឺជាព្រះឥសូរ ព្រះនារាយណ៍ប៉ុណ្ណោះ ដូចជារឿងរាមកេរ្តិ៍នេះជាដើម ដើម្បីបង្ហាញពីភាពខ្លាំងក្លា និងក្លាហានរបស់ព្រះជាម្ចាស់ ដែលនឹងនាំមកនូវមង្គលសួស្តីដល់អ្នកលេង និងជាទីប្រោសព្រំរបស់ព្រះជាម្ចាស់។
យ៉ាងណាមិញផងដែរ តួអង្គព្រះរាម និងក្រុងរាពណ៍នេះសុទ្ធតែជាតួអង្គសំខាន់ដែលខ្លាំងពូកែ និងស្រលាញ់នាងសីតាដូចគ្នា ដូចនេះទស្សនិកជនយល់ឃើញយ៉ាងណាដែរ ថាប្រុសខួចចង់បង្ហាញអ្វីនៅក្នុងខនសិប Modeling នេះ?