BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ Model ថ្មីរបស់ Range Rover ក្នុងឆ្នាំ 2022 មានអ្វីខ្លះ?

ថ្ងៃអាទិត្យ, 10 ខែមេសា 2022 13:39  BeeTube News

 រថយន្ត Range Rover ស៊េរីថ្មីឆ្មាំ2022 ត្រូវបានផ្លាស់ប្តូរនិងរចនាថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនដែលមានទ្រព្យសម្បតិ្តស្តុកស្តម្ភ ជាពិសេសគ្រឿងនៅក្នុងកាប៊ីនត្រូវបានផ្លាស់ប្តូរថ្មីដូចជា ស្បែក ឈើ និង កម្រាលព្រំក្រាស់ ព្រមទាំងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតផងដែរ។ អ្នកទិញអាចជ្រើសរើសម៉ាស៊ីនទៅតាមប្រភេទដែលខ្លួនឯងចូលចិត្តបាន។

 សូមបញ្ជាក់ផងដែរថា គ្រប់ម៉ូដែលទាំងអស់ត្រូវបានផលិតឡើងទៅតាមស្តង់ដារជាមួយនឹងលក្ខណៈពិសេស ដែលអាចបើកនៅតាមផ្លូវពិបាកបានដូចជា ប្រព័ន្ធបើកកង់ទាំងអស់ ប្រព័ន្ធចង្កូតកង់ក្រោយ និងប្រព័ន្ធព្យួរខ្យល់ដែលអាចតម្លើងសម្រាប់ការបោសសំអាតដីបន្ថែម។ 

មិនតែប៉ុណ្ណោះអតិថិជន Range Rover ក៏អាចបើករថយន្តរបស់ពួកគេទៅដើរលេងកំសាន្តនៅតាមតំបន់ព្រៃភ្នំបានដែរ ប្រសិនបើពួកគេចង់។ រថយន្ត Range Rover ស៊េរីឆ្នាំ 2022 គឺថ្មីទាំងអស់ ហើយវាត្រូវបានចែកចេញជាបួនប្រភេទគឺ Range Rover មានតម្លៃ $95,150។ SE មានតម្លៃ $105,350។ Autobiography មានតម្លៃ $153,350។ First Edition មានតម្លៃ $159,550។ 

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Land Rover មិនទាន់បានចេញពត៏មានលម្អិតទាក់ទងនឹងស្តង់ដារ និងលក្ខណៈពិសេសផ្សេងៗទៀតរបស់រថយន្តនៅឡើយទេ ប៉ុន្តែជម្រើសដ៏ល្អបំផុតសម្រាប់ម៉ូដែលថ្មីគឺ ម៉ាក Autobiography កម្រិតមធ្យម ជាមួយនឹងប្រព័ន្ធស្តេរ៉េអូ មឺរីដ្យង ដែលមានកម្លាំង 1600វ៉ាត់ ដែលមានទាំង speaker ហើយនិងការកាត់ផ្តាច់សម្លេងរំខានចេញ។ 

សម្រាប់ម៉ាស៊ីន Range Rover ស៊េរីថ្មី នឹងភ្ជាប់មកជាមួយនឹងម៉ាស៊ីន ខ្សែរប្រាំមួយដើរដោយទុរបីន ដែលមានកម្លាំង 395 សេះ (Turbocharged inline-six) ជាមួយនឹងប្រព័ន្ធកូនកាត់  48 វ៉ុល ឬ ម៉ាស៊ីន V-8 ភ្លោះ 4.4 លីត្រ ដែលមានកម្លាំង 523 សេះ។

 សម្រាប់ការបញ្ជូនវិញ ខ្សែរថាមពលកូនកាត់កម្រិតចូលអាចប្រើបានតែលើមូលដ្ឋាន SE Trim ប៉ុន្តែ V-8 អាចមានជម្រើសបានទាំងពីរគឺនៅលើ SE និង ស្តង់ដារនៅលើម៉ូដែល Autobiography និង ម៉ូដែល  First Edition ។ 

ម្យ៉ាងវិញសម្រាប់ម៉ូដែលថ្មី Range Rover ត្រូវបានគេព្យាករណ៍ថា វានឹងមិនសូវស៊ីសាំងទេ។ សម្រាប់ផ្នែកខាងក្នុងវិញ ម៉ូដែលថ្មីនេះគឺទំនើបពីព្រោះវា គ្របដណ្តប់ដោយគ្រឿងសង្ហាររឹមប្រណិតៗ ដូចជាស្បែក និងឈើ។ វាអាចមានកៅអីបួន ប្រាំ ឬ ប្រាំពីរ អាស្រ័យទៅតាមទំហំឡាន និងកង់។ វាផងដែរក៏មានកន្លែងសម្រាប់ដាក់ទំនិញ ហើយទ្វារខាងក្រោយក៏អាចប្រើសម្រាប់ធ្វើជាកន្លែងអង្គុយលេងយ៉ាងងាយស្រួល និងមានផាសុកភាព។ 

លើសពីនេះទៅទៀត គ្រប់ម៉ូដែលទាំងអស់ ទទួលបានអេក្រង់បង្ហាញព័ត៌មានកម្សាន្តទំហំ 13.7 អុីញ ថ្មីជាមួយនឹងការផ្ចាប់ Pivi Pro ចុងក្រោយបង្អស់របស់ Land Rover ។ ប្រព័ន្ធ Apple CarPlay និង Android Auto ដែលគ្មានខ្សែរ ទាំងពីរគឹសុទ្ធតែមានស្តង់ដារ ហើយប្រព័ន្ធនេះផងដែរក៏ទទួលបានឧបករណ៍ជំនួយសម្លេង Alexa របស់ Amazon ផងដែរ។ ចំណែកឯលក្ខណៈស្តង់ដារដទៃទៀតរួមមានការតាមដានក្នុងសញ្ញា ការបញ្ចូលថ្មស្មាតហ្វូនឥតខ្សែរ វិទ្យុផ្កាយរណប ស៊ីរ៉្យស អិច អឹម (Sirius XM) និងអេក្រង់ឌីជីថលទំហំ 13.7 អុីញ។ ប្រព័ន្ធកម្សាន្តនៅកៅអីខាងក្រោយដែលមានអេក្រង់ទំហំ 11.4 អុីញមួយគូរអាចប្រើបានដូចប្រព័ន្ធស្តេរ៉េអូ មឺរីដ្យង  ជាមួយនឹង Speaker 35 គ្រាប់។ 

សម្រាប់សុវត្ថិភាព និងមុខងារជំនួយអ្នកបើកបរវិញ Land Rover នឹងផ្តល់ជូនឧបករណ៍ជំនួយអ្នកបើកបរដ៏ទំនើបតាមស្តង់ដារ និងលក្ខណៈសុវត្ថិភាពពិសេសនៅក្នុងរថយន្ត Range Rover ម៉ូដែលថ្មីដូចជា ហ្វ្រាំងគ្រាអាសន្នស្វ័យប្រវត្តិស្តង់ដារដែលអាចឲ្យសញ្ញាដឹងនៅពេលមានអ្នកថ្មើរជើង និងអ្នកជិះកង់មកក្បែរ។ ការប្រាប់ឲ្យដឹងអំពីការចេញដំណើរតាមគន្លងស្តង់ដារជាមួយនឹងជំនួយរក្សាគន្លងផ្លូវនិង ការគ្រប់គ្រងល្បឿនដែលអាចបត់បែនទៅតាមស្តង់ដារជាមួយនឹងរបៀបបើកបរពាក់កណ្តាលស្វ័យប្រវត្តិ។

 ជាចុងក្រោយគឹការធានាដោយរួមមាន ការធានាដែលមានកំណត់គ្របដណ្តប់រយៈពេលបួនឆ្នាំ ការធានារបស់ Powertrain ដែលមានរយៈពេលបួនឆ្នាំ ប៉ុន្តែវាមិនមានការថែទាំតាមកាលវិភាគដោយឥតគិតថ្លៃទេ៕ 
បកប្រែដោយ៖ ម៉ៅ គុយដង់


ថ្ងៃអាទិត្យ, 10 ខែមេសា 2022 13:39  BeeTube News