BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ Model របស់ Land Rover ណាខ្លះមិនអាចមើលរំលងបាននាពេលបច្ចុប្បន្ននេះ?

ថ្ងៃសុក្រ, 17 ខែមិថុនា 2022 09:18  BeeTube News

យីហោរបស់អង់គ្លេសនេះ ត្រូវបានគេណែនាំដំបូងក្នុងឆ្នាំ ១៩៤៨ គឺជាការឌីហ្សាញឡើងដ៏ល្អ សម្រាប់ការធ្វើដំណើរបែបផ្សងព្រេងនៅតាមតំបន់ផ្លូវពិបាកៗ។ ឥឡូវនេះ វាត្រូវបានគេចាត់ថ្នាក់ ថាជាម៉ាកយីហោដ៏ប្រណិតមួយ ហើយអ្នកមានទ្រព្យស្តុកស្តម្ភជាច្រើនបានក្លាយជាអតិថិជនរបស់ Brand នេះ។ ជាពិសេស ប្រសិនបើអ្នកកំពុងស្វែងរក រថយន្តដែលមានសមត្ថភាពអាចបើកនៅតាមផ្លូវពិបាកបានយ៉ាងល្អបំផុតនោះ Defender Range Rover និង Discovery គឺនៅតែជាជម្រើសទីមួយសម្រាប់អ្នក។ ខាងក្រោមនេះ យើងនឹងReview ម៉ូដែលថ្មីៗដែលមិនអាចមើលរំលងបាន របស់ Land Rover សម្រាប់ឆ្នាំ២០២២ និង ២០២៣នេះ។

Range Rover (២០២២) 

Range Rover គឺជាប្រភេទយានជំនិះថ្មីដែលគេឌីហ្សាញឡើងជាមួយនឹងសមត្ថភាព ដែលអាចបើកបាននៅលើគ្រប់ស្ថានភាពផ្លូវ។ ការរចនាដ៏អស្ចារ្យរបស់វា ផ្ទៃខាងក្នុងប្រកបដោយផាសុកភាព និងការចាប់ផ្តើមទៅស្ទុះទៅលឿន បានធ្វើឲ្យម៉ូដែល Range Rover ក្លាយជា SUV ដែលគេចង់បានខ្លាំង។ សម្រាប់ម៉ូដែលនេះ​ វាមានតម្លៃចាប់ពី ៩២,០០០ ដុល្លារឡើងទៅ។ 

maxresdefault (17)

Range Rover Sport (២០២៣)

Range Rover Sport គឺជាប្រភេទរថយន្ត Land Rover ដែលមានភាពរហ័សរហួននិងស្វាហាប់បំផុត។ រាប់ចាប់ពីថាមពលដ៏គួរឲ្យទាក់ទាញ​ និងបច្ចេកវិជ្ចាដ៏បុិនប្រសប់ ទៅដល់ការឌីហ្សាញបែបសហសម័យ និងជម្រើសកន្លែងអង្គុយដ៏សម្បូរបែប ម៉ូដែលនេះបានក្លាយទៅជារថយន្តមួយដែលសមត្ថភាពរបស់វាគ្មានដែនកំណត់។សម្រាប់តម្លៃរបស់ម៉ូដែល ២០២៣ នេះ គឺចាប់ពី ៨៣,០០០ ដុល្លារឡើងទៅ។ 

range-rover-sport-2022

Range Rover Velar (២០២៣)

Range Rover Velar គឺជាម៉ូដែល ដែលឋិតនៅចន្លោះរវាងRange Rover Evoque និង Range Rover Sport ។ វាទទួលមរតកពីបងប្អូនបង្កើតរបស់វាដែលធ្វើឲ្យវាមានសមត្ថភាពអាចបើកបរនៅលើផ្លូវបានយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការបន្ថែម DNA Off-Road និងបុគ្គលិកលក្ខណៈដ៏រឹងមាំរបស់វា។ តម្លៃរបស់ម៉ូដែលនេះអាចមានចាប់ពី ៦០,៣០០ ដុល្លារឡើងទៅ។

Range-Rover-Velar-HST-1-1024x555

Range Rover Evoque (២០២៣) 

ភាពបុិនប្រសប់ និងភាពអាចបត់បែនបានទាំងអស់ត្រូវបានគេភ្ជាប់ជាមួយនៅក្នុងម៉ូដែលនេះ។ Range Rover Evoque មានភាពខុសប្លែកពីគេត្រង់ ចំណុចនៃការចាប់ផ្តើមដំណើរការដ៏អស្ចារ្យ ភាពល្អឥតខ្ចោះខាងសិប្បកម្ម និងការគ្រប់គ្រងដំណើរការនៅលើផ្លូវបានយ៉ាងល្អគ្រប់ទីកន្លែង។ Range Rover Evoque មានតម្លៃចាប់ពី ៤៥,០០០ ដុល្លារឡើងទៅ។ 

2023-Range-Rover-Evoque-prices-plug-in-hybrid-joins-range

Land Rover Defender 110 (២០២៣)​

Land Rover Defender គឺជា true icon ហើយជាប្រភេទរថយន្តដែលជួយឲ្យអ្នកបើកបរអាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់បរិយាកាស ព្រមទាំងអាចបើកបរនៅលើពិបាកៗនៅទូទាំងពិភពលោកបាន។ ឥឡូវនេះវាដល់វេនដែលអ្នកត្រូវចាប់ផ្តើមជំពូករបស់អ្នកម្តងនៅក្នុងកេរ្តិ៍ដំណែលរបស់ Defender ។ Land Rover Defender 110 មានតម្លៃចន្លោះចាប់ពី ៥១,៧០០ ដុល្លារឡើងទៅ។ 

Post-2022-February-Motion-Land-Rover-Defender

Discovery (២០២៣) 

Discovery គឺជារថយន្តប្រភេទ SUV ដែលអាចសម្របខ្លួនបានទៅគ្រប់ទីកន្លែងនៅក្នុងវង្សត្រកូល Land Rover ។ មិនថាអ្នកចង់បើកវាទៅធ្វើការប្រចាំថ្ងៃ ឬ បើកឆ្លងកាត់ព្យុះភ្លៀងនោះទេ Discovery អាចធន់បានគ្រប់កាលៈទេសៈទាំងអស់បាន។ រថយន្តប្រភេទនេះមានតម្លៃចាប់ពី ៥៦,៦០០ ដុល្លារឡើងទៅសម្រាប់ ឆ្នាំ ២០២៣។ 

2023-land-rover-discovery-metropolitan-edition-front-end

Discovery Sport (២០២៣) 

ចំណែកឯ Discovery Sport វិញ វាគឺជារថយន្តប្រភេទ SUV បែបផ្សងព្រេង និងពោរពេញដោយថាមពលដែលត្រៀមខ្លួនរួចជាស្រេចដើម្បីនាំអ្នកទៅកាន់ពិភពដំណើរផ្សងព្រេងថ្មីៗ និងប្លែកជាច្រើន។ ពីទីប្រជុំជនទៅកាន់តំបន់ព្រៃភ្នំ Discovery Sport ប្រាកដណាស់នឹងធ្វើឲ្យការធ្វើដំណើររបស់អ្នកកាន់តែពិសេស និងប្លែកអារម្មណ៍ជាក់ជាពុំខាន។ តម្លៃរបស់ម៉ូដែលនេះគឺ ៤៣,៣០០ ដុល្លារឡើងទៅ៕

uvq211lnpidpndvgb3w1

បកប្រែដោយ៖ ម៉ៅ គុយដង់​


ថ្ងៃសុក្រ, 17 ខែមិថុនា 2022 09:18  BeeTube News

Tags: cybertech car