(ភ្នំពេញ)៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះទៅអប់រំ និងអោយធ្វើកិច្ចសន្យាចំពោះម្ចាស់យានដ្ឋាន កន្លែងលាង និងប្ដូរប្រេងម៉ាស៊ីន រថយន្ត ម៉ូតូមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលនៅតែបន្តទិញ និងលក់ប្រេងរំអិលម៉ាក MOBIL រំលោភទៅលើកម្មសិទ្ធិបញ្ញា។ជាក់ស្ដែងនៅពេលថ្មីៗនេះយោងតាមបណ្ដឹងរបស់ក្រុមហ៊ុនខេមលូប ខេមបូឌា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខនូវប្រេងរំអិលម៉ាក MOBIL ពីក្រុមហ៊ុន Exxonmobil Corporation ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិច ក្នុងការចែកចាយ ប្រេង MOBIL ក្នុងប្រទេសកម្ពុជា ។
កម្លាំងសមត្ថកិច្ចរបស់លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះទៅត្រួតពិនិត្យរកឃើញមានយានដ្ឋាន និងកន្លែងលាងរថយន្ត ម៉ូតូ ប្ដូរប្រេងម៉ាស៊ីន មួយចំនួននៅបន្តទិញ លក់ផលិតផលប្រេងរំអិលម៉ាក MOBIL មានប្រភពមិនច្បាស់លាស់ ហើយកម្លាំងសមត្ថកិច្ចបានធ្វើការអប់រំ និងអោយធ្វើកិច្ចសន្យាបញ្ឈប់់ការទិញ លក់តទៅទៀតនិងត្រូវទិញពីក្រុមហ៊ុនដែលមានសិទ្ធិនាំចូលមានប្រភពច្បាស់លាស់ដើម្បីជៀសវាងការទិញ លក់ប៉ះចំផលិតផលក្លែងក្លាយជាដើម។
ម្ចាស់ទីតាំងយានដ្ឋាន និងកន្លែងលាង ប្ដូរប្រេងម៉ាស៊ីនរថយន្ត និងម៉ូតូមួយទីតាំងដែលសមត្ថកិច្ចសហការរកឃើញមានទីតាំងនៅផ្លូវ 598 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះម្ចាស់ទីតាំងក៏បានធ្វើកិច្ចសន្យាដោយមានឈ្មោះថាសឿ លីថាយ មុខរបរលក់ដូរ មានទីតាំងនៅផ្ទះលេខ93 ផ្លូវជាតិលេខ2 ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី១៖ សន្យាឈប់ទិញប្រេងរំអិលម៉ាក MOBIL មានប្រភពមិនច្បាស់លាស់
ទី២៖ ចំពោះផេកដែលខ្ញុំបាទបានផ្សាយចេញពីពេលមុន ខ្ញុំបាទនឹងលុបចេញ ទី៣៖ អនុវត្តតាមការកំណត់ និងការណែនាំរបស់សមត្ថកិច្ច និងចូលមកបំភ្លឺបន្ថែមតាមការកោះហៅរបស់សមត្ថកិច្ច។
ដើម្បីពិនិត្យផលិតផល Mobil ពិតសូមត្រួតពិនិត្យលើចំនុចដូចជា
១. មានសញ្ញា 1L នៅពីមុខនៃកំប៉ុង
២. មាន QR Code ជាប់នឹងសញ្ញាសេះក្រហម ដែលអាចស្កេនទៅរកវេបសាយបង្ហាញថាជាផលិតផលពិត
៣. នៅពីក្រោយកំប៉ុងមានដាក់បង្ហាញថាត្រូវបានផលិតដោយ ExxonMobil Asia Pacific Pte. Ltd. 35 Shipyard Road, Singapore
៤. រូបរាងផ្ទាល់របស់កំប៉ុងដែលខុសទ្រង់ទ្រាយដើមនៃផលិតផលពិត
សូមទំនាក់ទំនងមកជាវទិញប្រេងម៉ាស៊ីន Mobil ដែលមានគុណភាពស្តង់ដារអាមេរិក នាំចូលផ្តាច់មុខដោយក្រុមហ៊ុន Camlube Cambodia។
សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 085 979 555/ 089 800 099