(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ៣ទីតាំង នៅរាជធានីភ្នំពេញ តាមរយៈការទិញផលិតផលប្រេងម៉ាស៊ីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង ៣ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តសកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀតលើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។
បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្មឈ្មោះ ៖
១. សុខ ពិសិដ្ឋ ភេទប្រុស មានមុខរបរជួសជុលនិងលក់រថយន្ដ មានទីលំនៅផ្ទះលេខ120E2 ផ្លូវជាតិលេខ53 ភូមិ4 សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២. អ៊ុន សុភារឿន ភេទប្រុស មានមុខរបរជាម្ចាស់យាន្ដដ្ឋាន ជាងរឿន ដែលមានអាស័យដ្ឋាន ផ្ទះលេខ9B ផ្លូវ255 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣. ហុង ស៊ុយទ្រី ភេទប្រុស មានមុខរបរ មជ្ឈមណ្ឌលតុបតែងរថយន្ដ(Accessory) ទីតាំង ផ្ទះលេខ. ផ្លូវ. ភូមិបឹងធំ២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅចំពោះមុខលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មខាងលើបានសន្យាដូចខាងក្រោម៖
១. សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
២. សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
៣. ចំពោះផេកដែលបានផ្សាយលក់ប្រេងម៉ាស៊ីន MOBIL កាលពីមុននោះ សន្យានឹងលប់ចេញ
៤. អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕
សម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បានផលិតផលសុទ្ធ ១០០% ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេមលូប ខេមបូឌា បានតាមរយះលេខទូរស័ព្ទ៖ 085 979 555/ 085 978 555/089 800 099។
សូមអរគុណ