BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចរកឃើញបទល្មើលរំលោភកម្មសិទ្ធិបញ្ញាលើម្ចាស់អាជីវកម្ម២ទីតាំងដែល​លក់ប្រេងម៉ាសុីនម៉ាកMobilគ្មានប្រភពច្បាស់លាស់

ថ្ងៃសុក្រ, 07 ខែមេសា 2023 13:42  BeeTube News

 

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ២ទីតាំង នៅរាជធានីភ្នំពេញ តាមរយៈការទិញផលិតផលប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់ មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង ២ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត សកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀត លើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។

បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយអាជីវកម្ម ២ទីតាំង រួមមាន៖

* ១៖ លោក ខៀវ វណ្ណៈ  មុខរបរ លក់គ្រឿងបន្លាស់រងយន្ដ អាស័យដ្ឋាន ផ្ទះលេខ៨អឺ០ ផ្លូវ១៥២ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។
* ២៖ លោកស្រី ម៉ី រាជនី មុខរបរ លក់គ្រឿងសំណង់ អាស័យដ្ឋាន ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នៅចំពោះលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មទាំង៣ បានសន្យា ដូចខាងក្រោម៖

* ១៖ សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
* ២៖ សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
* ៣៖ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕

xxx (1)

photo_2023-04-07_12-00-15
photo_2023-04-07_11-59-58
Artboard 5
Artboard 4 (2)
Artboard 3 (6)
Artboard 2 (8)
Artboard 1 (10)


ថ្ងៃសុក្រ, 07 ខែមេសា 2023 13:42  BeeTube News