(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ៦ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តតាកែវ តាមរយៈការទិញផលិតផលប្រេងម៉ាស៊ីន ម៉ាក Mobil ពីប្រភពមិនច្បាស់លាស់ មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង ២ ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត សកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀត លើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។
បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយអាជីវកម្ម ៣ទីតាំង រួមមាន៖
* ១៖ ឈ្មោះ មុំ រិទ្ធី ភេទប្រុស មានមុខ មេការលក់រថយន្ត Heng auto Car មានទីលំនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ
* ២៖ ឈ្មោះ អ៊ា រ័ត្នណ ភេទប្រុស មុខរបរ យានដ្ធានជុសជួលរថយន្តរតនះ មានទីលំនៅផ្ទះ P7 ផ្លូវលេខ៥០៥ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
នៅចំពោះមុខលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មទាំង៦ទីតាំងខាងលើ បានសន្យា ដូចខាងក្រោម៖
* ១៖ សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
* ២៖ សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
* ៣៖ ចំពោះផេកដែលបានផ្សាយលក់ប្រេងម៉ាស៊ីន MOBIL កាលពីមុននោះ សន្យានឹងលប់ចេញ
* ៤៖ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕
សម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បានផលិតផលសុទ្ធ ១០០% ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេមលូប ខេមបូឌា បានតាមរយះលេខទូរស័ព្ទ៖ 085 979 555/ 085 978 555/089 800 099។