(សៀមរាប)៖ សមត្ថកិច្ចជំនាញបានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ១ ទីតាំង នៅសៀមរាបតាមរយៈការទិញផលិតផលប្រេងម៉ាស៊ីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្ម១ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តសកម្មភាពខុសច្បាប់របស់គេតទៅទៀតលើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។
បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្មឈ្មោះ ៖
-សេ សំភាស់ ភេទ ប្រុស ឆ្នាំកំណើត ១៣ ខែ កុម្ភៈ ឆ្នាំ១៩៨០ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ កាន់ អត្តសញ្ញាណសញ្ជាតិខ្មែរលេខ 101212146 មុខរបរ វិន័យ លក់គ្រឿងបន្លាស់ រថយន្តគ្រប់ប្រភេទ ទីតាំង ភូមិគោត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
នៅចំពោះមុខលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មខាងលើបានសន្យាដូចខាងក្រោម៖
១. សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
២. សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
៣. ចំពោះផេកដែលបានផ្សាយលក់ប្រេងម៉ាស៊ីន MOBIL កាលពីមុននោះ សន្យានឹងលប់ចេញ
៤. អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕
សម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បានផលិតផលសុទ្ធ ១០០% ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេមលូប ខេមបូឌា បានតាមរយះលេខទូរស័ព្ទ៖ 085 979 555/ 085 978 555/089 800 099។
សូមអរគុណ