ឃើញថាមួយរយៈកន្លងមកនេះ បទ«សុំពេលគិតសារជាថ្មី»ទទួលបានការពេញនិយមស្តាប់ជាច្រើននៅលើបណ្តាញសង្គមផ្សេងៗ ដោយបន្ទាប់មកទៀតក៏ឃើញថាបទចម្រៀងមួយបទនេះដែលមាន Version ស្រីក៏ទទួលបានការគាំទ្រច្រើនក្រៃលែងមិនចាញ់គ្នាផងដែរ ហាក់ដូចជាមួយបទនេះត្រូវសាច់រឿងសំរាប់ទាំងមនុស្សប្រុសផង និងមនុស្សស្រីផងយ៉ាងដូច្នេះឯង។ គាស់រំលើកមកវិញខ្លះៗទាក់ទងជាមួយនឹងម្ចាស់បទចម្រៀងតែម្តង ដែលផ្តើមឡើងពីលោក Mith Soybad និងបន្តមកបទចំរៀង Version ស្រី កញ្ញា Chan Sreykouch ឃើញថាអ្នកទាំងពីរសហការគ្នាបានយ៉ាងល្អរហូតធ្វើអោយទាំងពីរបទនេះក្លាយជា Top Trend មួយនៅលើយូធូប។ គួរបញ្ជាក់ផងដែរបទចម្រៀង«សុំពេលគិតសារជាថ្មី» របស់លោក Mit Soybad បានចេញផ្សាយឡើងកាលពីថ្ងៃទី២៧ ខែសីហា ខណៈដែលបទចម្រៀងរបស់កញ្ញា Chan Sreykouch បានចេញផ្សាយនៅថ្ងៃទី០២ ខែតុលា រយៈពេលប្រហែលត្រឹមមួយខែក្រោយមកប៉ុណ្ណោះ។ នៅក្នុងវីដេអូជជែកគ្នាលេងមួយរបស់អ្នកទាំងពីរដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែតុលាថ្មីៗកន្លងមកនេះ លោក Mith Soybad និងកញ្ញា Chan Sreykouch បានធ្វើការសំណេះសំណាលគ្នាលេងទាក់ទងជាមួយរឿងរ៉ាវរបស់អ្នកទាំងពីរផ្ទាល់ ក៏ដូចជាទាក់ទងនឹងការផលិតបទចម្រៀងមួយបទនេះ។
លោក Mith Soybad បានធ្វើការបង្ហើបប្រាប់ទស្សនិកជនថារូបលោកធ្លាប់បានស្គាល់កញ្ញា Chan Sreykouch ជាយូរណាស់មកហើយព្រោះនាងធ្លាប់បានប្រឡងក្នុងកម្មវិធី ប៉ុន្តែអ្នកទាំងពីរទើបតែបានស្គាល់ជាលក្ខណៈឯកជននៅពេលចាប់ផ្តើមធ្វើការជាមួយគ្នានេះឯង។ កញ្ញា Chan Sreykouch ក៏បានធ្វើការរៀបរាប់ពីខាងរបស់នាងវិញថានេះជាឳកាសល្អមួយសំរាប់នាងដែលបានស្នើសុំច្រៀងបទចម្រៀង Versionស្រីនេះពីលោក Mith Soybad។ បន្ទាប់មកពួកគេទាំងពីរនាក់ក៏ធ្វើការលេងហ្គេមឆ្លើយសំនួរ ដោយមានម្នាក់ពាក់កាសបិទត្រចៀក នៅពេលម្នាក់ទៀតឆ្លើយសំណួររបស់ខ្លួន។ ពួកគេឆ្លាស់គ្នាឆ្លើយសំនួរដោយមានម្នាក់ពាក់កាសបិទត្រចៀកនេះជាហូរហែរទាក់ទងអំពីការផលិតចំរៀង និងចំណាប់អារម្មណ៍របស់អ្នកទាំងពីរចំពោះគ្នា និងលើបទចម្រៀង។ កញ្ញា Chan Sreykouch ក៏បានបង្ហើបខ្លះៗថាពួកគេទាំងពីរក៏អាចមានគំរោងចេញបទចម្រៀងក្រោយៗជាមួយគ្នាទៀតផងដែរ។ ដូច្នេះទស្សនិកជនទាំងអស់គ្នាដែលចង់ទស្សនាវីដេអូនោះផ្ទាល់ អាចចូលទៅកាន់ឆាណែលយូធូបរបស់លោក Mith Soybad ហើយស្វែងរកមើលវីដេអូចុងក្រោយរបស់ពួកគេទាំងពីរបាន។