ក្តីស្នេហ៍ដែលបាត់បង់ហើយធ្លាប់មានម្តងទេដែលអ្នកស្រម៉ៃចង់បានវាត្រលប់មកវិញ? ទើបម្ល៉ោះហើយលោក Mith Soybad បានរួមគ្នាចងក្រងឡើងជាមួយនឹងលោក KZ នូវបទចម្រៀងមួយបទដែលមានចំណងជើងថា "ថយក្រោយមួយជំហាន" ដើម្បីពញ្ញាក់ស្មារតីមនុស្សទាំងឡាយអោយចេះថែរក្សាស្នេហាក្នុងដៃអោយបានល្អទើបមិនស្តាយក្រោយឳកាសដែលធ្លាប់មានវា។ គួរបញ្ជាក់ផងដែរបទចម្រៀងមួយនេះទើបតែបានផ្សាយចេញកាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅថ្មីៗនេះទេ ហើយសង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនដូចបទមុនៗរបស់លោកផងដែរ ដួចជាបទទទួលមិនបានក៏ចាកចេញ និងបទសុំពេលគិតសារជាថ្មី។
ដោយឃើញថាបទចម្រៀងទាំងនេះពិតជាពេញនិយមសំរាប់ស្រទាប់ហ្វេនដែលចូលចិត្តបទចម្រៀងសង់ទីម៉ង់មានចង្វាក់បែប 80s Synth Pop ខ្លាំងមែនទែន។ ចំណែកឯម្យ៉ាងវិញទៀតឃើញថារាល់បទចម្រៀងរបស់លោក Mith Soybad ទាំងអស់សុទ្ធតែមានភាពកំសត់ និងធ្វើអោយអ្នកស្តាប់ទាំងអស់ជាពិសេសបុរសៗតែម្តងមានភាព Relate ជាមួយលោកតែម្តង មិនថារឿងរ៉ាវស្នេហា មិនថាជាអារម្មណ៍ផ្លូវចិត្ត។ អាចនិយាយបានថាបទរបស់លោក Mith Soybad សក្តិសមនឹងបុរសស្មោះស្នេហ៍ដូចលោកវណ្ណឆេស្តាដែរ តែក៏មិនមែនបានន័យថាបទលោកថេណាគឺសក្តិសមនឹងបុរសសាវាដែរ តែត្រូវណាស់នឹងបុរសលួចស្នេហ៍សង្សារគេ។