BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Mith SoyBad ដាក់បញ្ចូលរឿងរ៉ាវស្នេហាបែកបាក់របស់ខ្លួនតាមរយៈបទចម្រៀង "សុំពេលគិតសារជាថ្មី"

ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 15:35  BeeTube News

306389148_453191240168616_871573789432588046_n

ម្ចាស់បទចំរៀង «ទទួលមិនបានក៏ចាកចេញ» លោក Mith SoyBad បានត្រលប់មកជាមួយបទចំរៀងថ្មីមានចំណងជើងថា«សុំពេលគិតសារជាថ្មី» ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ។ បទចំរៀងរបស់លោកទទួលបាន View រហូតទៅដល់480K និងចំនួនអ្នកLikeមានទៅដល់9.1Kត្រឹមរយៈពេល២សប្តាហ៍ប៉ុណ្ណោះ។ បទ«សុំពេលគិតសារជាថ្មី» គឺជាបទកំសត់មួយទៀតរបស់លោកដែលមានចង្វាក់បែប 80s Synth Pop ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងបទភ្លេងសម័យមុន ហើយសក្តិសមសំរាប់បរិយាកាសសង់ទីម៉ង់នៃបទចំរៀង។ លោក Mith Soybad បានប្រាប់មកកាន់សារពត៌មាន Red Entertainment អោយដឹងថាសំរាប់បទថ្មីរបស់លោកមួយនេះ លោកបានតាកតែងវាឡើងនៅក្នុងកំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក និងបានប្រើរយៈពេលផលិតវាត្រឹមតែ១ខែប៉ុណ្ណោះដោយបញ្ចប់ទៅនៅថ្ងៃទី២៧ ខែសីហា។ នេះគឺជាសំរង់ពាក្យសំដីរបស់លោក៖«ខ្ញុំបានសរសេរវាឡើងនៅក្នុងកំឡុងពេលចូលឆ្នាំខ្មែរ ហើយបើទោះបីជាវាមានរយៈពេលខ្លី តែវាពិតជាមានន័យសំរាប់ខ្ញុំមែនទែន»។ លោកក៏បានបន្តទៀតថា«សំរាប់បទនេះខ្ញុំធ្វើឡើងតែមួយខែទេ ដោយសារតែខ្ញុំមាន Feeling ខ្លាំង និងមានMoodធ្វើវា ព្រោះតែវាជារឿងពិតរបស់ខ្ញុំ ដូចនេះខ្ញុំធ្វើវាទាំងសប្បាយចិត្ត ធ្វើវាទាំងអារម្មណ៍ឈឺ»។ 

238567504_326742852532864_9167307788095845154_n

កាន់តែពិសេសជាងនេះ លោកក៏បានទម្លាយប្រាប់ត្រួសៗអំពីមូលហេតុដែលលោកផលិតបទមួយនេះឡើងផងដែរ ដោយលោកបានបញ្ជាក់ថានេះដោយសារតែលោកមានបញ្ហាបែកបាក់ស្នេហាជាមួយមិត្តស្រីរបស់លោកកើតឡើងដោយការប្រច័ណ្ឌហួងហែងនាងនឹងមិត្តភក្តិប្រុសរបស់នាងទើបលោកសរសេរបទនេះឡើងហើយក៏ដើម្បីសង្ឃឹមថានាងនឹងបានឃើញនិងយល់ពីចិត្តរបស់លោក។ នេះជាសម្តីពិតរបស់លោក៖ «ការបែកបាក់គ្នាកើតឡើងដោយសារការប្រច័ណ្ឌ ការហួងហែង តាមពិតទៅសង្គមឥលូវវាតែងតែមានហើយមនុស្សស្រីដែលមានមិត្តភក្តិប្រុស តែយើងជាសង្សារមិនចង់បណ្តោយអោយមនុស្សស្រីដែលយើងស្រលាញ់ទៅស្និទ្ធស្នាលនឹងអ្នកផ្សេងទេ ហើយមានថ្ងៃមួយយើងពីរនាក់ក៏ឈ្លោះគ្នាខ្លាំង ហើយខ្ញុំក៏ច្រលំមាត់ដេញគាត់ចេញ ហើយគាត់ក៏ខឹងលែងត្រលប់មកវិញ អញ្ចឹងខ្ញុំក៏សរសេរបទនេះឡើង បើនិយាយអោយត្រង់ទៅគឺដើម្បីអោយគាត់បានឃើញហើយដឹងសុខទុក្ខរបស់ខ្ញុំ និងដឹងពីជំរៅចិត្តរបស់ខ្ញុំថាខ្ញុំគិតយ៉ាងម៉េច»។ 

277004151_461288562411625_3500984634238200186_n

គួរបញ្ជាក់ផងដែរលោកគឺជាអ្នកនិពន្ធបទភ្លេង តារាចម្រៀង និងក៏ជាតន្រ្តីករម្នាក់ផងដែរដែលលោកតែងតែចែករំលែកសាច់រឿងផ្ទាល់ខ្លួនមកកាន់អ្នកគាំទ្ររបស់លោក ហើយបទចម្រៀងដែលលោកបានចេញកន្លងមកមានដូចជា សុំម្យ៉ាង ចម្លើយចុងក្រោយ ទទួលមិនបានក៏ចាកចេញជាដើម។


ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 15:35  BeeTube News