កាលពីយប់ថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ មានពត៌មានគួរអោយភ្ញាក់ផ្អើលមួយធ្វើអោយមហាជនចែករំលែកបន្តគ្នានូវវីឌីអូClipរបស់ក្រុមតារាចំរៀងហុងកុងដ៏ល្បីដែលមានឈ្មេាះថា Mirror បានជួបកំហុសបច្ចេកទេសនៅក្នុងការសម្តែង។ អ្នករាំរបស់ក្រុម Mirror ចំនួនពីររូបត្រូវបាន Monitor LEDដ៏ធំមួយធ្លាក់មកលើខណៈពេលកំពុងសម្តែងនៅក្នុងខនសឺតថ្ងៃទី៤។
គំរោងនៃការសម្តែងខនសឺតនេះមានរហូតទៅដល់១២ថ្ងៃបន្តបន្ទាប់គ្នា ប៉ុន្តែនៅពេលដែលជួបរឿងឧបទ្ទវហេតុនេះហើយ ខនសឺតទាំងមូលក៏ត្រូវបានផ្អាកជាបណ្តេាះអាសន្ន។ ក្នុងនេាះដែរឃើញថា អ្នករាំប្រុសពីរនាក់រងរបួសខ្លាំងនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យ QueenElizabeth កាលពីយប់ម៉ោង១០កន្លះ ចំនែកអ្នករាំស្រី៣នាក់ទៀតរងរបួសស្រាល។ តាមប្រភពរបស់ HongKongReport បានអោយដឹងថាអ្នករាំប្រុសម្នាក់ទទួលរងរបួសកយ៉ាងធ្ងន់ធ្ងរចំនែកឯអ្នករាំប្រុសទៀតរងរបួសក្បាល។ជាច្រើនដងរួចមកហើយ អ្នកយកការណ៍ក៏បានអោយដឹងថាកំហុសបច្ចេកទេសកក្នុងការសម្តែងនេះកើតឡើងជានិច្ចកាលរហូតដល់មានការរទទូចសុំពីអ្នកគាំទ្រ ក៏ដូចស្ថាបន័ពាក់ពន្ធនានាអោយផលិតកម្មយកចិត្តទុកដាក់ជាងមុនទៅលើអ្នកសម្តែង និងការរៀបចំបច្ចេកទេសសម្តែង។
ដូចជាទើបតែថ្មីៗនេះមេក្រុមរបស់ក្រុមតារាចម្រៀងប្រុសMirrorលោកFrankieChanក៏ទើបតែធ្លាក់ពីលើឆាកខណៈពេលលោកនិយាយសំណេះសំណាលជាមួយអ្នកគាំទ្រ។ គួរបញ្ជាក់ផងដែរ ក្រុមតារាចំរៀងMirrorត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ និងមានសមាជិក១២រូប ត្រូវបានមហាជននិយាយថាការធ្លាក់ចុះប្រជាប្រិយភាពCanto Popមួយរយៈ តែបានក្រុមចំរៀងMirrorស្តារមុខមាត់ឡើងវិញហើយ។ ពិតជាគួរអោយសោកស្តាយណាស់ដែលពួកគេជួបនូវរឿងបែបនេះ សង្ឃឹមថាពួកគេនឹងឆាប់ជាសះស្បើយ និងត្រលប់មកក្នុងការងារសិល្បៈវិញ។
អត្ថបទដោយ Vatey