BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យន្តហោះស៊ើបការណ៍រុស្ស៊ីរងការវាយប្រហារដោយដ្រូនអាថ៌កំបាំងនៃបក្សប្រឆាំងបេឡារុស្សនៅក្បែរទីក្រុង Minsk

ថ្ងៃអង្គារ, 28 ខែកុម្ភៈ 2023 15:07  BeeTube News

2023-02-28 15.03.46

យន្តហោះស៊ើបការណ៍យោធា A-50 របស់រុស្សីមួយគ្រឿងបានរងការខូចខាតដោយការវាយប្រហារឡើងដោយដ្រូនអាថ៌កំបាំងពីរគ្រឿងនៅឯអាកាសយានដ្ឋានក្បែររដ្ឋធានី Minsk នៃប្រទេសបេឡារុស្សនេះបើយោងតាមការអះអាងឡើងដោយក្រុមបក្សប្រឆាំងបេឡារុស្ស។ ដើមឡើយការវាយប្រហារនេះត្រូវបានរងការសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ប៉ុន្តែយោងទៅតាមសំរង់សំដីរបស់លោក Alexandr Azarov មេដឹកនាំនៃអង្គការប្រឆាំងរដ្ឋាភិបាលបេឡារុស្ស BYPO ដែលត្រូវបានសរសេរឡើងកាលពីថ្ងៃអាទិត្យនៅលើឆាណែលសារព័ត៌មាន Belsat ថា«ទាំងនោះគឺជាដ្រូន ហើយអ្នកដែលចូលរួមនៅក្នុងប្រតិបត្តិការមួយនេះផ្ទាល់ក៏ជាប្រជាជនបេឡារុស្សផងដែរ»។ លោកបានបន្តថា «ហើយពេលនេះផងដែរពួកគេក៏កំពុងតែមានសុវត្ថិភាពនៅក្នុងប្រទេសក្រៅ»។ 

Belsat គឺ​ជា​ប្រព័ន្ធផ្សព្វ​ផ្សាយ​របស់​ប៉ូឡូញ​ដែល​ផ្តោត​លើ​ព័ត៌មាន​របស់​ប្រទេស​បេឡារុស្ស​ដែល​ទីក្រុង Minsk បាន​ចាត់​ទុក​ថា​ជា​អ្នក​ជ្រុលនិយម។ ចំណែកឯអង្គការ BYPOL ដែលមានរាប់បញ្ចូលដោយអតីតមន្ត្រីអនុវត្តច្បាប់ ដែលគាំទ្រអ្នកនយោបាយប្រឆាំង ហើយក៏មានគោលការណ៍ដើរសមស្របតាមនឹងប្រទេសអ៊ុយក្រែនផងដែរ។ ត្រូវបានចាត់ថាជាអង្គការ “ភេរវករ។ លោក Franak Viacorka ទីប្រឹក្សាស្និទ្ធស្នាលរបស់ឥស្សរជនគណបក្សប្រឆាំង Sviatlana Tsikhanouskaya បានសរសេរឡើងនៅលើបណ្តាញសង្គម Twitter ថា«ក្រុមបក្សប្រឆាំងបានទទួលស្គាល់ប្រតិបត្តិការពិសេសនៃការបំផ្ទុះយន្តហោះរុស្ស៊ីដ៏កម្រមួយគ្រឿងនៅឯអាកាសយានដ្ឋាន Machulishchy ក្បែរទីក្រុង Minsk ហើយ»។

2023-02-28 15.03.37

យ៉ាងណាមិញផងដែរគឺនៅមិនទាន់មានការផ្ទៀងផ្ទាត់បាននៅឡើយពីសេចក្តីរាយការណ៍នេះ ខណៈដែលដ្ឋអំណាចនៅក្នុងប្រទេសរុស្ស៊ីនិងបេឡារុស្សមិនទាន់បានចេញសេចក្តីថ្លែងទាក់ទងនឹងការវាយប្រហារដែលត្រូវបានចោទប្រកាន់នេះទេ។ អង្គការ BYPOL បានរាយការណ៍បន្តថា ផ្នែកខាងមុខ និងផ្នែកកណ្តាលនៃយន្តហោះ ក៏ដូចជាអង់តែនរ៉ាដាត្រូវបានរងការខូចខាតដោយសារបន្ទុះចំនួនពីរដងពីដ្រូនទាំងពីរ។យន្តហោះរងការវាយប្រហារ BerievA-50 នេះគឺជាយន្តហោះAWACS មួយក្នុងចំណោម៩គ្រឿងដែលមានតំលៃរហូតដល់ 330 លានដុល្លា ដែលមានប្រព័ន្ធរ៉ាដាចាប់យកទិន្នន័យគ្រោះថ្នាក់ជុំវិញ និងអាចស៊ើបការណ៍បានដែលមានសមត្ថភាពក្នុងការតាមដានរហូតទៅដល់ 60 គោលដៅក្នុងពេលតែមួយ។ បេឡារុស្សមិនបានដើរតួនាទីផ្ទាល់ក្នុងការវាយប្រហាអ៊ុយក្រែនជាមួយនឹងទីក្រុងម៉ូស្កូនោះទេ​​​ប៉ុន្តែប្រធានាធិបតី Alexander Lukashenko បានអនុញ្ញាតឱ្យទឹកដីបេឡារុស្សសំរាប់ជាទីតាំងឈរជើងដល់កងកម្លាំងរុស្ស៊ីសម្រាប់ការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ របស់ពួកគេ។

លោកក៏បាននិយាយនៅក្នុងដើមខែនេះផងដែរថា បេឡារុស្ស បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើរឿងនេះម្តងទៀត។ ទីក្រុង Kyiv បានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់ជើងហោះហើររបស់បេឡារុស្សធ្វើជាមូលដ្ឋានដើម្បីបើកការវាយប្រហារលើអ៊ុយក្រែន និងបានសម្តែងការព្រួយបារម្ភជាច្រើនខែថាបេឡារុស្សអាចចូលរួមធ្វើសង្គ្រាមជាមួយនឹងខាងរុស្ស៊ីដែរ។ រុស្សី និងបេឡារុស្សបានបង្កើតអង្គភាពយោធារួមគ្នាមួយនៅក្នុងប្រទេសបេឡារុស្ស ហើយបានធ្វើសមយុទ្ធជាច្រើនលើកច្រើនសារួចមកហើយ។ យន្តហោះចម្បាំងរុស្សី និងយន្តហោះផ្តល់ដំណឹងព្រមានជាមុន និងត្រួតពិនិត្យក៏ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស្សផងដែរ។លោក Lukashenko គ្រោងនឹងចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចរដ្ឋទៅកាន់ប្រទេសចិននៅថ្ងៃអង្គារនេះហើយ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយក្របខ័ណ្ឌ12 ចំណុចសម្រាប់សន្តិភាពនៅអ៊ុយក្រែន។

 

 


ថ្ងៃអង្គារ, 28 ខែកុម្ភៈ 2023 15:07  BeeTube News