សួរថាតើMind Programmingការសម្រួមចិត្ត(កម្មវិធីចិត្តឬគំនិត) គឺជាអ្វី?
-កម្មវិធីចិត្តគឺភាសាអង់គ្លេសហៅថា Hypnosis គឺជាការចូលទៅផ្នែកខាងក្នុងនៃចិត្ត ទើបយើងយល់ពីចិត្តរបស់ខ្លួនឯង។ ជាមួយគ្នានេះផងដែរ ការដែលអាចចូលទៅដល់ខាងក្នុងចិត្តបាន គឺជាការសរសេរ ឬជាពាក្យពេចន៍ណែនាំចូលទៅជួយ ដើម្បីសម្រាលសភាវ:ផ្សេងៗដែលជាប់គាំងខាងក្នុងចិត្តរបស់យើង។
អ្វីដែលការសម្រួមចិត្ត ឬកម្មវិធីចិត្ត? គឺជាការលើកឡើង ភាគច្រើន គឺទាក់ទងទៅនិងផ្នែកវិទ្យាសស្ត្រ ពីព្រោះយើងមិនចង់អោយមនុស្សយើងជឿហើយផ្តេកផ្តួលជ្រុលពេក។ ដូចជាការ Mind Programming កម្មវិធីចិត្ត វាអាចចូលទៅជំនួស ការអង្គុយសមាធិបាន គឺបានន័យថា÷
ការនាំចិត្តរបស់យើងទៅដល់ចំណុចមួយហៅថាបញ្ច្រាស់ ពេលដែលនាំចិត្តរបស់យើងទៅដល់ចំណុចបញ្ច្រាស់ ពេលនោះយើងនឹងបានអត្ថប្រយោជន៍ជាច្រើនដូចជា÷
ការព្យាបាលខ្លួនឯងជាដើម ពីព្រោះយើងត្រូវដឹងថា រាងកាយរបស់គឺត្រូវបានគ្រប់គ្រងទៅដោយចិត្តរបស់យើងផ្ទាល់ ដូចជាអ្នកខ្លះគិតថា ខ្លួនឯងមានជម្ងឺ គឺអាចប្រើចិត្តរបស់ខ្លួន ចូលទៅផ្លាស់ប្តូរឬព្យាបាលអោយត្រឡប់ទៅសភាពធម្មតាវិញ ហើយរឹងមាំទៀតផង គឺមិនចាំបាច់លេបថ្នាំក៏ជាដែរ នៅថ្ងៃណាមួយនោះ។
តែផ្ទុយទៅវិញបែរជាត្រូវអោយពេទ្យជាអ្នកសម្រេចចិត្តជំនួស ហើយអះអាងថាអត់មានឈឺ ឬអត់មានជម្ងឺទៅវិញទេ។
តែតាមពិត មនុស្សគ្រប់គ្នា ជាពេទ្យ ជាវិជ្ជបណ្ឌិត ឬជាអ្នកធ្វើការ ដែលមានភាពតប់ប្រមល់ ការយកកម្មវិធីចិត្ត មកប្រើប្រាស់ជារឿងដែលប្រសើបំផុត ហើយម៉្យាងទៀតការដែលអាចយកកម្មវិធីចិត្តមកប្រើ គឺអាចទាយយក សក្តានុពលរបស់យើងមកបង្ហាញអោយឃើញបាន ពីព្រោះយើងត្រូវដឹងថា÷
មនុស្សយើងម្នាក់ៗនៅក្នុងខ្លួនរបស់យើង មានកម្មវិធីចិត្តដែលមានសក្តានុពល តែបែជាកប់នៅក្នុងអារម្មណ៍យើងមានរហូតទៅដល់ 95% តែគំនិតដែលមាននៅក្នុងអារម្មណ៍តែ5% ប៉ុណ្ណោះ។
តែរាល់ថ្ងៃនេះ សក្តានុពល 95%នោះ បានគេងលក់បាត់ទៅហើយ តែបើយើងអាចដាស់ភ្ញាក់ និងទំលុះទៅយកសក្តានុពល95%នោះបាន យើងពិតជាមនុស្សអស្ចារ្យណាស់។ ហើយសម្រាប់អ្នកដែលចង់ប្រើប្រាស់កម្មវិធីចិត្តរបស់ខ្លួន ដើម្បីយកមកប្រើប្រាស់ដើម្បីជួយខ្លួនឯង ឬជួយដល់មនុស្សជិតខាងដែលនៅជុំវិញយើងនោះ គឺប្រើពេលមិនយូទេ ប្រហែលជា៣ថ្ងៃប៉ុណ្ណោះ តែបើអ្នកចង់ក្លាយជាអ្នកជំនាញខាងផ្នែកនេះ ត្រូវតែព្យាយាមលើសហ្នឹង៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក