BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Mind Games របស់ Jackson Wang និង Milli គឺជាបទតែមួយគត់សម្រាប់ Fifty Shades of Grey នៃអាស៊ី

ថ្ងៃចន្ទ, 09 ខែមករា 2023 13:53  BeeTube News

47

Fifty shades of grey ជាសាច់រឿង Erotic Romance មួយរបស់អាមេរិចដែលមានប្រជាប្រិយភាពខ្លាំងរហូតមកដល់សាយភាយជុំវិញពិភពលោក និងតែងតែត្រូវបានប្រភេទរឿង ​​​និងសិល្បៈកំសាន្តជាច្រើនយកទៅប្រៀបធៀបនឹងសាច់រឿងរសជាតិមួយនេះដូចជារឿងរបស់កូរ៉េមួយដែលមានចំណងជើងថា«Love and Leashes» ឆ្នាំ២០២២។ យ៉ាងណាមិញថ្មីៗនេះក៏មានផ្ទុះចំណាប់អារម្មណ៍ជាច្រើនទៅលើបទចម្រៀងមួយទៀតរបស់អាស៊ីដែលមានចំណងជើងថា​​​«Mind Games» របស់លោក Jackson Wang និងកញ្ញា Milli ជាការរួមបញ្ចូលគ្នានៃសិល្បករថៃ និងកូរ៉េក៏មានរសជាតិប្រភេទ Fifty shades of Grey ផងដែរ។ កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ ក្រុមហ៊ុនតន្រ្តី 88 Rising បានធ្វើការទំលាក់បទចម្រៀងថ្មីដែលមានចំណងជើងថា«Mind Games» នៅលើឆាណែលយូធូបផ្លូវការរបស់ពួកគេដែលនេះគឺជាបទរួមសហការមួយរវាងតារារ៉េបស្រីថៃ Milli និងតារារ៉េបប្រុសកូរ៉ Jackson Wang ផងដែរ។ 

2023-01-09 13.39.38

គួរបញ្ជាក់ផងដែរក្រុមហ៊ុន 88 Rising គឺជាក្រុមហ៊ុនតន្រ្តីអាមេរិចមួយដែលទទួលបានប្រជាប្រិយភាពក្នុងការផលិតនិងនាំយកសិល្បករអាស៊ីផ្សព្វផ្សាយទៅកាន់ទីផ្សារអាមេរិចផងដែរ។ ចំណែកលោក Jackson Wang គឺជាអតីតសមាជិកនៃក្រុម GOT7 របស់កូរ៉េដែលពេលនេះបានចាប់ផ្តើមជីវិតការងារ Solo របស់លោក និងមួយផ្នែកធំគឺមានការសហការនៅក្រៅប្រទេសផងដែរ។ បទចម្រៀងរបស់កញ្ញា Milli និង​​​លោក Jackson Wang «Mind Games»មួយបទនេះបានក្លាយជា Top Trend ទី២ មួយនៅលើយូធូបប្រទេសថៃ ដោយមានអ្នកចូលទស្សនារហូតទៅដល់ជិត២លាននៅក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ មានមនុស្សជាយល់ឃើញថាអ្នកទាំងពីរពិតជាសក្តិសមនឹងគ្នាណាស់ ទាំងអាជីព Solo ប្រឡូកនៅក្នុងអន្តរជាតិ សំលេងក៏ស៊ីគ្នា និងមានគីមីចូលគ្នាបានល្អ។ 

សំរាប់មួយបទនេះផងដែរ ក៏នាំយករសជាតិមួយស្រដៀងគ្នាទៅនឹងសាច់រឿង«Fifty shades of Grey» ដ៏ល្បីល្បាញនៅជុំវិញពិភពលោកផងដែរនៅត្រង់ឈុតខ្លះៗដួចជាលោក Jackson Wang ក្នុងឈុតក្រហមរឹបខ្លួនព្យាយាមស្វែងរកតួស្រីនៅក្នុងបន្ទប់ Maze មួយដ៏លំបាកជាដើម ដែលអាចចាត់ទុកបានថាជាបទអាស៊ីមួយដែលផ្តល់បរិយាកាសបែបលោកខាងលិចដ៏ប្លែកទាំងMelogy និង Vibe គួរអោយចាប់អារម្មណ៍។ 88.Rising ហាក់ដូចជាមានការពេញនិយមនៅក្នុងការផលិតចម្រៀងប្រភេទនេះ។បទ«Mind Games» របស់ 88. Rising បាននាំយករសជាតិថ្មីទៅកាន់ពិភពលោកទាំងមូល និងគួររំលឹកផងដែរព្រោះជាពិសេសបំផុតនោះគឺវាសក្តិសមបំផុតសំរាប់ទីផ្សារអាមេរិច មិនសំខាន់លើតែទីផ្សារអាស៊ីប៉ុណ្ណោះទេ ដូចនេះការចំរាញ់សម្រិតសម្រាំងអាចនិយាយបានថាប្លែកថ្មីមួយសំរាប់អ្នកគាំទ្រអាស៊ីផងដែរ។

2023-01-09 13.39.01

2023-01-09 13.39.21

2023-01-09 13.39.12

2023-01-09 13.39.33


 


ថ្ងៃចន្ទ, 09 ខែមករា 2023 13:53  BeeTube News