កាលពីពេលថ្មីៗនេះអ្នកលេងនៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលបន្ទាប់ពីសារពត៌មានថៃបានធ្វើការប្រៀបធៀបតារារ៉េបថៃស្រី Milliទៅនឹងតារារ៉េបកម្ពូជាលោកវណ្ណដា។ អ្វីដែលជារឹសគល់សំរាប់រឿងរ៉ាវមួយនេះគឺកើតឡើងដោយសារសារពត៌មានថៃដ៏ល្បីល្បាញមានឆាណែលយូធូបឈ្មោះ TOP NEWS ដែលមានចំនួនអ្នក Subscribe រហូតដល់ជិត២លាននាក់បានធ្វើការផ្សាយចេញនូវពត៌មានអំពីការប្រៀបធៀបមួយនេះ។ កញ្ញា Milli គឺជាតារារ៉េបថៃស្រីមួយរូបមកពីផលិតកម្ម YUPP!Entertainment ដែលធ្លាប់ធ្វើការសហការថតជាមួយនឹងលោក F.Hero នូវបទចម្រៀង «Mirror Mirror» ដ៏ល្បីមួយបទនៅក្នុងប្រទេសថៃ។ ម្យ៉ាងទៀតផងដែរនាងមានស្នាដៃបទចម្រៀងកំពូលមួយបទទៀតមានចំណងជើងថា«New,Familiar Face» ដែលបានជាប់ចំណាត់ថ្នាក់លេខ១ជាច្រើនសប្តាហ៍នៅលើតារាងបទចម្រៀងកំពូលទាំង៤០បទប្រចាំប្រទេសថៃ។ កញ្ញា Milli ក៏បានធ្លាប់ត្រូវបានអញ្ជើញចូលរួមសម្តែងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Coachella ផងដែរក្នុងឆ្នាំ២០២២នេះនៅឯរដ្ឋCalifornia។
កញ្ញា Milli ជាសិល្បករមួយរូបដែលមិនខ្លាចនឹងបង្ហាញអ្វីដែលជាខ្លួនឯង និងហ៊ាននិយាយការពិតមិនថាឡើយសូម្បីតែនៅលើឆាកសម្តែងអន្តរជាតិ ដូចជាការពីចូលរួមនៅក្នុងកម្មវិធី Coachella កន្លងមកនេះនាងថែមទាំងបានញ៉ាបាយដំណើបជាមួយស្វាយទុំ និងលេងលោតអន្ទាក់នៅលើវេទិកាថែមទៀតផង ដែលនាងបានភ្ជាប់នឹងគោលគំនិតរបស់ខ្លួនឯងថា«នាងនឹងបង្ហាញអ្វីជាខ្លួនឯងក្នុងនាមជាជនជាតិថៃ មិនមែនត្រឹមបង្ហាញវប្បធម៌ប្រពៃណីរបស់ប្រទេសដៃប៉ុណ្ណោទេ»។ មិនតែប៉ុណ្ណោះកញ្ញា Milli ក៏វិះទៅហើយនឹងបានសហការការងារជាមួយនឹងលោកវណ្ណដានៅក្នុងគំរោងការងារបន្ទាប់។ គួរអោយសោកស្តាយដែលស្រាប់តែមានពត៌មានលើកឡើងរវាងអ្នកទាំងពីរ។ ទាក់ទងជាមួយនឹងព្រឹត្តិការណ៍សោកនាដកម្មកើតឡើងនៅក្នុងប្រទេសថៃអំពីក្រុមក្មេងដែលត្រូវបានសម្លាប់នៅក្នុងមណ្ឌលថែទាំនេះតែម្តង នៅក្នុងគ្រាទុក្ខនោះផងដែរ ព្រះមហាក្សត្រនិងមហេសីរបស់ទ្រង់ក៏បានទៅយាងទៅសួរសុខទុកប្រជាជនដែលត្រូវបាត់បង់គ្រួសារទាំងអស់នោះព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន។ កញ្ញា Milli ក៏បានធ្វើការបញ្ចេញមតិនៅលើគណនី Twitter របស់នាងថា«ទៅធ្វើអ្វី បើទៅនាំតែទើសដៃទើសជើងគេ» ដែលសំនេររបស់នាងបែបនេះធ្វើអោយប្រជាជនថៃផ្ទុះការមិនពេញចិត្ត ថ្វីបើកន្លងមកនាងក៏ធ្វើបានរិះគន់រដ្ឋាភិបាលថៃ តែម្តងនេះមនុស្សភាគច្រើនគិតថារឿងមួយនេះជាការលើកឡើងខុសកាលៈទេសៈ រហូតដល់ពួកគេនាំគ្នាសើរើបទចម្រៀងចាស់ៗរបស់នាងមកវិញ និងធ្វើការរិះគន់នាងជាបើកចំហ ព្រមទាំងបានធ្វើការប្រៀបធៀបជាមួយតារ៉ារ៉េបផ្សេងទៀតដូចជាកញ្ញា Lisaនិងលោកវណ្ណដានេះផងដែរ។
សារពត៌មាន TOP NEWS បានលើកឡើងពីការប្រៀបធៀបលោកវណ្ណដា និងកញ្ញា Milli ថាលោកវណ្ណដាមានចំនួនអ្នកSubscribe រហូតទៅដល់ជិត៣លាននាក់ថ្វីបើប្រជាជនកម្ពុជាមានប្រហែលជា២០លាននាក់ប៉ុណ្ណោះ ហើយលោកវណ្ណដាមិនដែលអួតខ្លួនឯងឡើយ ហើយក៏មិនដែលបង្អាប់ប្រទេសជាតិរបស់ខ្លួនឯងដែរ មានតែតម្កើង ចំនែកកញ្ញា Milli វិញមានអ្នក Subscribe តែជាង៥សែននាក់ ទាំងដែលប្រជាជនថៃមានក្បែរ១០០លាននាក់ តែកញ្ញាតាំងខ្លួនដូចជាតារាលំដាប់ថ្នាក់ពិភពលោក និងបន្ទោសបង្អាប់តែជាតិសាសន៍របស់ខ្លួន។ លោកក៏បានបន្តនិយាយដល់បទចម្រៀង Time to rise របស់លោកវណ្ណដា ដែលទទួលបានការគាំទ្រទាំងក្នុងប្រទេសកម្ពុជា និងថៃ និងកោតសរសេរដែលលោកវណ្ណដាជាក្មេងម្នាក់មានចិត្តចង់ថែរក្សាមរតកវប្បធម៌ជាតិសាសន៍របស់ខ្លួនឯងបែបនេះ។