BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានសេនាធិការចម្រុះអាមេរិក ឧត្តមសេនីយ៍ Milley ព្រមានថារុស្សី អាចឈ្លានពានអ៊ុយក្រែនដោយគ្មានការគំរាមជាមុន

ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 15:02  គុន ច័ន្ទរដ្ឋា

photo_2022-01-29_03-12-12 (1) (1)

Americanmilitarynews-

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Lloyd Austin និងប្រធានសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley បានប្រាប់ពីជំហរលោកប្រធានាធិបតីកាលពីថ្ងៃសុក្រថាវិបត្តិរុស្សី-អ៊ុយក្រែននៅតែអាចដោះស្រាយបានដោយមិនមានសង្រ្គាមផ្ទុះឡើង ទោះបីជាកងទ័ពអាមេរិកជាច្រើនពាន់អ្នកបានស្ថិតនៅក្នុងភាពប្រកាសអាសន្ន ហើយរុស្សីបានត្រៀមខ្លួនដើម្បីឈ្លានពានក៏ដោយ។ "ទំនាស់អាចជៀសវាងបាន នៅមានពេលវេលានិងលំហរសំរាប់ការទូត"។ Austin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយនៅមន្ទីរបញ្ចរកោណជាមួយ Milley ទីប្រឹក្សារជាន់ខ្ពស់យោធារបស់លោកប្រធានាធិបតី Jo-Biden។

ឧត្តមសេនីយជាន់ខ្ពស់រូបនេះបានប្រមាននៅឯសន្និសីទសារព៌ត៌មានក្នុងមន្ទីរបញ្ចរកោណកាលពីថ្ងៃសុក្រថា រុស្សីមានកងទ័ពគ្រប់គ្រាន់និងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងស្ថានភាពជុំវិញអ៊ុយក្រែនដើម្បីធ្វើការឈ្លានពានក្នុងទ្រង់ទ្រាយដ៏ធំមួយ ដោយគ្រាន់តែមានការព្រមានបន្តិបន្តួចប៉ុណ្ណោះ។​ នៅពេលដែលគេសួរថា តើរុស្សីមានកងទ័ពគ្រប់គ្រាន់ទេក្នុងពេលបច្ចុប្បន្នដើម្បីវាយលុកជាទ្រង់ទ្រាយធំប្រឆាងនឹងអ៊ុយក្រែន លោកឧត្តមសេនីតយ៍បានឆ្លើយថា “បាទ”។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin បាននិយាយថា ចំនួននៃកងទ័ពនិងចំនួននៃយុទ្ធោបករណ៍នៅតាមបណ្តោយព្រំដែនក្នុងតំបន់វាមានចំនួនលើសពីធម្មតានៃកងទ៏ពដែលត្រៀមធ្វើសមយុទ្ធ ដោយបានហៅទង្វើរចុងក្រោយរបស់ Putin ថាជារឿងគួរឲ្យព្រួយបារម្ភខ្លាំងណាស់។ រុស្សីបាននិយាយដដែលៗថាខ្លួនមិនចង់ឈ្លានពានអ៊ុយក្រែនទេ ប៉ុន្តែប្រជាជាតិលោកខាងលិចនៅតែមិនជឿ ទាំងលោក Milley និង Austin បានជំរុញឲ្យ Putin កុំធ្វើសកម្មភាព។

"យើងជំរុញឲ្យរុស្សីជាមួយនឹងការលើកទឹកចិត្តឲ្យនៅស្ងៀមហើយស្វែងរកដំណោះស្រាយតាមរយៈការទូត" Milleyនិយាយ “ការប្រើកំលាំងទ័ពជានិច្ចកាលវាស្ថិតនៅក្នុងតំណាក់កាលចុងក្រោយ ជោគជ័យនៅទីនេះគឺតាមរយៈការសន្ទនា” Milleyនិង Austin បានបន្ទរតាមសេតវិមានដែលបាននិយាយថា​ "រុស្សីអាចនឹងវាយប្រហារក្នុងចំណុចណាមួយ" ហើយលោករដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken ដែលបាននិយាយក្នុងអម្លុងពេលទៅធ្វើទស្សនកិច្ចនៅទីក្រុង Kyiv កាលពីថ្ងៃពុធថា រុស្សីអាចនឹងវាយប្រហារអ៊ុយក្រែន ដោយប្រាប់មុនក្នុងរយៈពេលដ៏ខ្លី។


ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 15:02  គុន ច័ន្ទរដ្ឋា