BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ Miller និយាយថាទីក្រុងKyivអាចនឹងធ្លាក់ចូលទៅក្នុងដៃរុស្សីត្រឹម៧២ម៉ោង បើរុស្សីសំរេចចិត្តឈ្លានពានអ៊ុយក្រែន

ថ្ងៃអាទិត្យ, 06 ខែកុម្ភៈ 2022 15:14  គុន ច័ន្ទរដ្ឋា

2022-02-06 15.08.13 (1)

Foxnews- 

ប្រធានសេនាធិការចម្រុះសហរដ្ឋអាមេរិកលោក ឧត្តមសេនីយ៍ Mark Miller បានប្រាប់សមាជិកសភាថាទីក្រុង Kyiv នឹងដួលរលំក្នុងរយៈពេល៧២ម៉ោង បើសិនជាការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានកើតឡើង ប្រភពជាច្រើននៃសភាបានប្រាប់ Fox News។ Iller បានប្រាប់សមាជិកសភាក្នុងសម័យប្រជុំបិទទ្វា កាលពីថ្ងៃទី២និង៣កុម្ភះថា ការវាយលុកក្នុងទ្រង់ទ្រាយធំរបស់រុស្សីទៅលើអ៊ុយក្រែនអាចផ្តល់លទ្ធផលនៃការដួលរលំទីក្រុង Kyiv តែក្នុងរយៈពេល៧២ម៉ោង និងអាចធ្វើឲ្យទាហ៊ានអ៊ុយក្រែន១៥,០០០នាក់ស្លាប់និងទាហ៊ានរុស្សី៤.,០០០ នាក់ស្លាប់។

សមាជិកសភាជាច្រើនរូបបានបញ្ចេញនូវការខ្វាយខ្វល់ថា រដ្ឋការលោក Biden មិនបានឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវជំនួយយោធាដ៏សំខាន់ ដូចជាអាវុធប្រឆាំងយន្តហោះនិងប្រព័ន្ធបាញ់រ៉ុក្កែត ដើម្បីការពារប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី។ មន្ត្រីនៃរដ្ឋការលោកBidenនៅក្នុងការប្រជុំបានឆ្លើយតបទៅនឹងការខ្វាយខ្វល់ ដោយបាននិយាយថាការផ្គត់ផ្គង់អាវុធសំខាន់ៗនៃជំនួយយោធាទៅដល់អ៊ុយក្រែន វាអាចក្លាយទៅជាហេតុផលដែលគេយកទៅប្រើប្រាស់ដើម្បីឈ្លានពានអ៊ុយក្រែន។

ខណៈដែលអ៊ុយក្រែនបានទទួលនូវជំនួយសន្តិសុខពីសហរដ្ឋអាមេរិកតាមរយៈការបែងចែកចំនួន២០០រយលានដុល្លារដែលបានធ្វើកាកពីខែធ្នូ គេក៏បានទទួល៦០០លានដុល្លារដែលជាជំនួយពីអង់គ្លេសនិងរដ្ឋបាល់ទិក ដែលប្រទេសនេះបានពឹងពាក់យ៉ាងខ្លាំងរួមមានទាំង កាំជ្រួចប្រឆាំងរថក្រោះ Javelin និង Stingerដែលអាចស្ពាយបានសំរាប់ប្រឆាំងនឹងយន្តហោះ។

មន្ត្រីជាច្រើនរបស់រដ្ឋការលោកBiden ដែលមានវត្តមាននៅក្នុងអង្គប្រជុំ រួមបញ្ចូលទាំងលោករដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken , រដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin , នាយកចារកម្មជាតិ Avril Haines ,ប្រធានសេនាធិការចម្រុះ ឧត្តមសេនីយ៍ Mark Milley , រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Alejandro Mayorkas ,អនុរដ្ឋមន្ត្រីក្រសួងរតនាគារ  Wally Adeyemo ,អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Don Graves ,និងឯកអគ្គរដ្ឋទូតរងនៃរដ្ឋបាលអង្គការ USAID , Isabel Coleman ។


ថ្ងៃអាទិត្យ, 06 ខែកុម្ភៈ 2022 15:14  គុន ច័ន្ទរដ្ឋា