អ្នកចម្រៀង Miley Cyrus បានចាកចេញពីរបួសស្នាមបេះដូងដោយត្រលប់មកវិញជាមួយការព្យាបាលរបួសបេះដូងដោយក្តីស្រលាញ់ចំពោះខ្លួនឯង។ តាមរយៈបទថ្មីរបស់នាងដែលមានចំណងជើងថា«Flowers» ពីក្នុងអាល់ប៊ុម«Endless Summer Vacation» ដែលមានទាំងអស់១៣បទគឺជាបទចម្រៀងមួយដែលបានបង្ហាញក្តីស្រលាញ់ចំពោះខ្លួនឯង និងជាក់ស្តែងត្រូវបានទំលាក់នៅថ្ងៃតែមួយនឹងគំរប់ខួប៣៣ឆ្នាំរបស់អតីតស្វាមីរបស់នាងលោក Liam Hemsworth។
នៅក្នុងបទចម្រៀងនេះផងដែរ Miley Cyrus បានគូសវាសបកស្រាយអំពីអារម្មណ៍ដែលត្រូវការស្វែងរកក្តីស្រលាញ់ចំពោះខ្លួនឯងបន្ទាប់ពីឆ្លងកាត់ការបែកបាក់ស្នេហា។ អ្វីដែលគួរអោយចាប់អារម្មណ៍ បទចម្រៀងនេះត្រូវបានមហាជនកត់សម្គាល់ឃើញថាបានឆ្លើយឆ្លងទៅនឹងបទចម្រៀងរបស់លោក Bruno Mars «When I was your man» កាលពីឆ្នាំ២០១២ផងដែរ នៅត្រង់ប្រយោគជាច្រើនដូចជា«I should have bought you flowers, And held your hand, should have gave you all my hours, when I had the chance, Take you to every party cause all you wanted to do was dance»។
ចំណែកនៅក្នុងបទចម្រៀងរបស់ Miley Cyrus វិញគឺ«I can buy myself flowers, write my name in the sand, talk to myself for hours, say things you don’t understand, I can take myself dancing, and I can hold my own hand, Yeah I can love me better than you can»។ Miley Cyrus បានទំលាក់បទចម្រៀងនេះនៅថ្ងៃទី១៣ ខែមករា នៅចំថ្ងៃកំណើតគំរប់ខួប៣៣ឆ្នាំរបស់លោក Liam Hemsworth តែម្តង។ គួរបញ្ជាក់ផងដែរអតីតគូស្នេហ៍មួយគូបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាឡើងនៅចុងឆ្នាំ២០១៨មកម្ល៉េះ យ៉ាងណាមិញ Miley Cyrus បានបង្ហាញថានាងមិនមានភាពរីករាយនៅក្នុងការដើរលើជំរើសផ្លូវមួយនេះនោះទេ។ តើលោក Liam Hemsworth សុខទុក្ខយ៉ាងណាហើយ?
បន្ទាប់ពី Miley Cyrus ទំលាក់បទ«Flowers»នេះហើយឃើញថាមិត្តស្រីថ្មីរបស់លោក Liam Hemsworth គឺGabriella Brooks ក៏បានធ្វើការបង្ហោះរូបភាពរបស់លោកពីក្នុងអាល់ប៊ុមចំរៀងរបស់នាង«Hunger Gamesនៅលើ Instagram Story ដោយបានសរសេរពាក្យពេចន៍ជូនពរនៅថ្ងៃកំណើតថា«It’s Liam’s day»។ មហាជនក៏បានសង្កេតឃើញថាគូស្នេហ៍ថ្មីថ្មោងមួយគូនេះក៏បានរៀបហោះហើរចេញដំណើរទៅកន្លែងណាមួយផងដែរបន្ទាប់ពីការចេញផ្សាយនៃបទចម្រៀង«Flowers»នេះ។