ខណៈដែលដឹងថាបទចម្រៀង «Flowers» របស់ Miley Cyrus មានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គម ទិន្នន័យជាក់ស្តែងជាភស្តុតាងត្រូវបានលាតត្រដាងហើយដោយការប្រកាសរបស់ Spotify។ កាលពីព្រឹកថ្ងៃសុក្រទី២០ ខែមករាកន្លងទៅនេះ Spotify បានបង្ហាញព័ត៌មានថាបទ«Flowers» បានក្លាយជាបទចម្រៀងដែលត្រូវបាន Stream ច្រើនជាងគេបង្អស់នៅក្នុងរយៈពេល៧ថ្ងៃនៃប្រវត្តិសាស្រ្តរបស់ Spotify ហើយ។ កាលពីព្រឹកថ្ងៃសុក្រកន្លងទៅនេះ ព័ត៌មាន Updateចុងក្រោយនៅលើគេហទំព័ររបស់ Spotifyបានបង្ហាញថាបទចម្រៀងមួយនេះបានទទួលការចូល Streamឡើងទៅដល់ 101,838,799ដងឯណោះដោយរាប់ចាប់តាំងពីថ្ងៃទី១២ ខែមករាមក។ មកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ បទចម្រៀងនេះទទួលបានការ Streamរហូតដល់១០០ដងកើនឡើងយ៉ាងឆាប់រហ័សនាំមុខបណ្តាបទចម្រៀងនានា។
គួរបញ្ជាក់ផងដែរបទចម្រៀងដែលបានបំបែកកំណត់ត្រាមុនសំរាប់ការ Stream ក្នុងរយៈពេលមួយសប្តាហ៍នៅលើ Spotify កន្លងមកគឺជាបទ«Butter» របស់ក្រុមចម្រៀង BTS ផងដែរ ដែលបានធ្វើអោយសំរេចជិតឈានចូលទៅដល់១០០លានដងនៅក្នុងរយៈពេល៧ថ្ងៃដំបូង តែបានទទួលនៅក្នុងថ្ងៃទី៨ទៅវិញ។ យ៉ាងណាមិញសន្ទុះនៃការគាំទ្រដ៏លើសលប់នៃបទ«Flowers»នៅលើ Spotify នេះក៏អាចសបញ្ជាក់បានថាវានឹងក្លាយជាដៃគូប្រជែងដ៏សក្តិសមមួយនៅលើតារាង Billboard Hot 100 ផងដែរជាមួយនឹងបទចម្រៀងកំពូលៗដទៃទៀតដូចជាបទ«Kill Bill»របស់ SZA ដែលបានដណ្តើមយកចំណាត់ទី១ពីបទចម្រៀង«Anti-Hero» របស់ Taylor Swift អស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ប្រសិនបើបទ«Flowers» នេះទទួលបានចំណាត់ថ្នាក់លេខ១មែន វានឹងក្លាយជាបទដំបួងរបស់ Miley Cyrus ជាប់នៅលើលេខកំពូលនៃតារាង Billboard Hot 100 បន្ទាប់ពីបទ «Wrecking Ball» កាលពីមួយទស្សវត្តរ៍មុនដែលបានដណ្តើមយកបាន។ ប៉ុន្តែគួររំពឹងបានថាបទមួយនេះផងដែរអាចក្លាយជាបទទទួលបានការ Stream ច្រើនជាងគេបង្អស់សំរាប់នាងផងដែរ ខណៈដែលបទល្បីបំផុតរបស់នាងគឺជាបទ«Party in the USA» ដែលមកទល់ពេលនេះមានអ្នក Stream សរុប 1.1 កោដិហើយនៅលើ Spotify។