CNA-
Gorbachev មេដឹកនាំសហភាពសូវៀត Mikhail ដែលបានបញ្ចប់សង្រ្គាមត្រជាក់ដោយគ្មានការបង្ហូរឈាម ប៉ុន្តែបរាជ័យក្នុងការការពារការដួលរលំនៃសហភាពសូវៀតបានស្លាប់កាលពីថ្ងៃអង្គារ៍នៅក្នុងជន្មាយុ៩១ឆ្នាំ មន្ត្រីមន្ទីរពេទ្យនៅក្នុងទីក្រុងមូស្គូបាននិយាយ។ Gorbachev ដែលជាប្រធានាធិបតីចុងក្រោយដែលបានមានកិច្ចព្រមព្រៀងក្នុងការកាត់បន្ថយអាវុធទាំងលំបាកជាមួយសហរដ្ឋអាមេរិកនិងជាដៃគូរជាមួយមហាអំណាចលោកខាងលិចដែលបានដកចេញនូវរបាំងដែកដែលបានបែងចែកចាប់តាំងពីសង្រ្គាមលោកលើកទី២ និងបាននាំមកនូវការបង្រួបបង្រួមអាល្លឺម៉ង់។
ប៉ុន្តែការកែរទម្រង់ផ្ទៃក្នុងរបស់លោកបានធ្វើឲ្យសហភាពសូវៀតធ្លាក់ចុះខ្សោយរហូតទៅដល់ចំណុចបែកបាក់ នៅក្នុងពេលដែលលោកប្រធានាធិបតី Vladimir Putin បានហៅវាថាជាមហន្តរាយដ៏ធំនៃភូមិសាស្ត្រនយោបាយនៅក្នុងសតវត្យរ៍ទី២០។ “Mikhail Gorbachev បានលាចាកលោកនេះទៅកាលពីយប់ម៉ិញ បន្ទាប់ពីមានជម្ងឺដ៏ធ្ងន់ធ្ងរនិងបានពន្យារពេលដ៏យូរ” មន្ទីរពេទ្យកណ្តាលនៃរុស្សីបាននិយាយ។ Putin បានសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំនិងជ្រាលជ្រៅ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានប្រាប់Interfax “នៅថ្ងៃស្អែកលោកនឹងបញ្ជូនTelegram ក្នុងការចូលរួមមរណៈទុក្ខទៅកាន់មិត្តភ័ក្ត្រនិងក្រុមគ្រួសារនៃសព”។
Putin បាននិយាយនៅក្នុងឆ្នាំ២០១៨ថា លោកនឹងបង្វែរនូវការបែកបាក់សហភាពសូវៀតឡើងវិញបើសិនជាលោកអាចធ្វើបានទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍។ មេដឹកនាំពិភពលោកបានប្រញ៉ាប់ប្រញ៉ាល់សម្តែងនូវការគោរពនិងសោកស្តាយ។ ប្រធានគណកម្មាធិការអឺរ៉ុប លោកស្រី Ursula Von der Leyden បាននិយាយថា Gorbachev ដែលជាមេដឹកនាំបានទទួលជ័យលាភីពានរង្វាន់ណូបែលនៅក្នុងឆ្នាំ១៩៩០ បានបើកផ្លូវឲ្យមានអឺរ៉ុបសេរីមួយ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលបាននិយាយពីការឈ្លានពានរបស់ Putin ទៅលើអ៊ុយក្រែន បាននិយាយថាការប្តេជ្ញារចិត្តដោយឥតឈប់ឈររបស់ Gorbachev ក្នុងការបើកចំហរសង្គមសូវៀត វានៅតែជាឧទាហរណ៍មួយសំរាប់យើង។
នៅមិនទាន់មានប្រតិកម្មភ្លាមៗពីសេតិវិមាន ឬក៏ក្រសួងការបរទេសនៅឡើយទេ។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស James Baker បានពិពណ៌នាថា Gorbachev គឺជាយក្សមួយដែលបានកាច់ចង្កូតប្រទេសដ៏អស្ចារ្យរបស់លោកមកកាន់ប្រជាធិបតេយ្យ។ លោកបានផ្តល៉នូវសេរីភាពទៅឲ្យជនជាតិរុស្សីរាប់រយលាននាក់និងនៅជុំវិញខ្លួននិងពាក់កណ្តាលអឺរ៉ុប អតីតមេដឹកនាំអ្នកប្រឆាំងរុស្សីសេរី Gregory Yavlinsky បាននិយាយថា “មេដឹកនាំនៅក្នុងប្រវត្តិសាស្ត្រតិចតួចបំផុតដែលមានឥទ្ធិពលក្នុងការសម្រេចចិត្តដូចនេះក្នុងពេលវេលារបស់គេ”។