BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកត្រូវតែមានឆន្ទៈដើម្បីឈ្នះ - Mike Tyson

ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 13:21  BeeTube News

ជីវិតពោរពេញទៅដោយការប្រែប្រួល ទោះបីជាល្អ ឬអាក្រក់ក៏ដោយ អ្នកមិនអាចគ្រប់គ្រងវាបានឡើយ ប៉ុន្តែវាមិនមែនមានន័យថា អ្នកត្រូវតែសម្របតាមវាគ្រប់ពេលនោះទេ។ ដូច្នេះហើយតើជីវិតរបស់អ្នកប្រដាល់វ័យក្មេងបំផុតដែលឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់បានប្រែប្រួលដល់កម្រិតណា? តើគាត់សម្របតាមវា ឬប្រយុទ្ធជាមួយវា? តោះមកស្តាប់ពីជីវិតរបស់គាត់ទាំងអស់គ្នា។

មៃ ថៃសាន (Mike Tyson) មានកុមារភាពមិនងាយស្រួលនោះទេ។ នៅពេល​គាត់​មាន​អាយុ​ត្រឹមតែ ២​ឆ្នាំ ឪពុក​របស់​គាត់​បានរត់​ចោល​គ្រួសាររបស់គាត់ ហើយ​ទុកឱ្យ​ម្តាយរបស់គាត់​​មើល​ថែ​កូនៗ​ដោយ​ខ្លួន​ឯង។ គាត់ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងតំបន់ដែលមានអត្រាឧក្រិដ្ឋកម្មខ្ពស់ ហើយគ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលាទាំងអស់។ ហើយ​ដោយ​សារ​ មៃ ថៃសាន (Mike Tyson) នៅ​តូច ​ហើយមានភាព​ខ្មាស់អៀនច្រើន គាត់​ត្រូវ​បាន​គេ​ធ្វើបាបជា​ញឹក​ញាប់។

photo_2022-02-02_11-13-57 (1)

ដូច្នេះដើម្បីការពារខ្លួន គាត់បានចាប់ផ្តើមរៀនជំនាញប្រយុទ្ធរបស់គាត់ ប៉ុន្តែជាអកុសល ការធ្វើបែបនេះ គ្រាន់តែបណ្តាលឲ្យគាត់ធ្លាក់ចូលកាន់តែជ្រៅនៅក្នុងតំបន់ឧក្រិដ្ឋកម្មនេះ។ ដូច្នេះ​នៅ​ពេល​គាត់​មាន​អាយុ​ ១៣​ឆ្នាំ គាត់​ត្រូវ​បាន​ចាប់ខ្លួន​ចំនួន 38 ដង​។ នេះបណ្តាលឲ្យគាត់ទៅរៀននៅសាលាកែប្រែសម្រាប់តែក្មេងប្រុសមួយ ហើយវាបានក្លាយជាកន្លែងដែលគាត់ត្រូវបានរកឃើញដោយអតីតអ្នកប្រដាល់ម្នាក់ លោក ប៉បប៊ី ស្ទូវត្ត (Bobby Stewart) ។ នោះ​ហើយ​ជា​ពេល​ដែល​គាត់​មានការចាប់​អារម្មណ៍​យ៉ាងខ្លាំងទៅ​លើ​កីឡា​ប្រដាល់។ បន្ទាប់ពីបានរៀនសូត្រពីអ្វីគ្រប់យ៉ាងពីគ្រូបង្វឹករបស់គាត់ គាត់ត្រូវបានគេណែនាំអោយស្គាល់បុរសម្នាក់ ដែលនឹងផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត។ បុរសដែលបានប្រែក្លាយ មៃ ថៃសាន (Mike Tyson) ទៅជាអ្នកប្រដាល់ដ៏អស្ចារ្យម្នាក់។ អ្វីគ្រប់យ៉ាង អរគុណទៅដល់អ្នកគ្រប់គ្រងប្រដាល់ ខាស ដាម៉ាតូ (Cuz D'Amato) ។ ហើយពួកគេមានភាពស្និទ្ធស្នាលយ៉ាងខ្លាំង រហូតដល់បង្កើតចំណងដ៏រឹងមាំដូចឪពុក និងកូនប្រុសអញ្ចឹង ដូច្នេះហើយទើបគាត់បានក្លាយជាអាណាព្យាបាលស្របច្បាប់របស់ មៃ ថៃសាន (Mike Tyson)ផងដែរ។

photo_2022-02-02_11-14-09 (1)

ប៉ុន្តែគួរឲ្យសោកស្ដាយ រឿងល្អរៀបនឹងមកដល់ តែរឿងអាក្រក់ធ្វើដំណើរលឿនជាង។ នៅពេលដែល មៃ ថៃសាន (Mike Tyson) មានអាយុត្រឹមតែ 16 ឆ្នាំ ម្តាយរបស់គាត់បានទទួលមរណភាព។ ហើយប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ប្អូន​ស្រី​របស់​គាត់ ​ក៏​ទទួល​មរណភាពផង​ដែរ។ ការឈឺចាប់ និងការរងទុក្ខ បានបន្សល់ទុកជាស្លាកស្នាមក្នុងចិត្តអស់មួយជីវិតទៅលើបុគ្គលិកលក្ខណៈរបស់គាត់។ គាត់បាន​ខូច​ចិត្តជាខ្លាំង នៅពេល​ដែល​ម្តាយ​របស់​គាត់​មិន​មាន​ឱកាស​ ដើម្បីមើលឃើញភាពជោគជ័យ និងមាន​មោទនភាព​ចំពោះ​កូនប្រុសរបស់​គាត់។ វាបានវាយប្រហារផ្លូវចិត្តរបស់គាត់យ៉ាងខ្លាំង ហើយបានក្លាយជាបន្ទុកដ៏សែនធ្ងន់សម្រាប់គាត់អស់ពេលជាច្រើនឆ្នាំ។ ប៉ុន្តែគ្រូបង្វឹករបស់គាត់បានប្តេជ្ញាចិត្តថា នឹងជួយគាត់ឱ្យបន្តដំណើរទៅមុខ រហូតដល់គាត់បានក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់ថ្មី មុនពេលឈានដល់ខួបកំណើតទី 21 របស់គាត់។ ហើយជាមួយនឹងការតាំងចិត្ត ការខិតខំប្រឹងប្រែង និងវិជ្ជាជីវៈការងារដ៏ល្អឥតខ្ចោះ ក្តីសុបិន្តនោះបានក្លាយជាការពិត។ នៅអាយុ 20 ឆ្នាំ មៃ ថៃសាន (Mike Tyson) បានក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ ហើយគាត់នៅតែរក្សាកំណត់ត្រាដែលជាអ្នកប្រដាល់វ័យក្មេងបំផុតដែលឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់។ ហើយ​តើ​គាត់​សម្រេច​កិច្ចការ​ទាំង​អស់​នោះ​ដោយ​របៀប​ណា?

photo_2022-02-02_11-13-49 (1)

“ធ្វើ​អ្វី​ដែល​អ្នក​ស្អប់ ប៉ុន្តែ​ធ្វើ​វាដូច​ជា​អ្នក​ស្រឡាញ់​វា។ តែងតែធ្វើតេស្តសមត្ថភាពរបស់ខ្លួនឯង បង្ខំខ្លួនឯងឱ្យលើសដែនកំណត់នៅក្នុងជីវិត។ នោះហើយគឺជាអ្វីដែលគេហៅថា ភាពជោគជ័យ។ វាទាំងអស់នោះគឺអំពីការលះបង់។ តាមបទពិសោធន៍របស់ខ្ញុំ ជោគជ័យតិចតួចដែលខ្ញុំធ្លាប់មាន គឺសុទ្ធតែជាឆន្ទះក្នុងការលះបង់។ ជាអកុសល ពេលខ្លះអ្នកមិនអាចមានការរីករាយក្នុងការសម្រេចគោលដៅរបស់អ្នកបានទេ ហើយពេលខ្លះ នៅពេលមនុស្សមិនមានការតាំងចិត្ត ឆន្ទៈ ភាពអត់ធ្មត់ នោះពួកគេបានលះបង់ការតស៊ូបានតិចតួចបំផុត។”

ដើម្បីក្លាយជាមនុស្សអស្ចារ្យ អ្នកត្រូវតែត្រៀមខ្លួនដើម្បីទទួលយកការបរាជ័យដ៏ច្រើនអាណែកផងដែរ។

photo_2022-02-02_11-13-45 (1)

“វាទាំងអស់គឺអំពីរបៀបដែលអ្នកដោះស្រាយការបរាជ័យ ចំណែកឯទេពកោសល្យ? ខ្ញុំមិនដែលជឿលើទេពកោសល្យនោះទេ។ អញ្ចឹងមនុស្សខ្លះដែលមានទេពកោសល្យ នោះជាការល្អ វាជួយអ្នកនៅពេលដែលអ្នកមានទេពកោសល្យទៅលើអ្វីមួយ។ ប៉ុន្តែ​ឲ្យ​តែ​អ្នក​មាន​ការ​តាំង​ចិត្ត និង​ឆន្ទៈ​មុះមុត នោះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ការ។ អ្នកត្រូវតែមានឆន្ទៈដើម្បីឈ្នះ។ ហើយយើងទាំងអស់គ្នាត្រូវតែស៊ូទ្រាំនឹងការឈឺចាប់ដែលមាននៅក្នុងជីវិត។ ទោះបីជាជីវិតរបស់យើងធ្លាក់ចុះដល់កម្រិតណាក៏ដោយ ក៏វាមិនមានន័យថា យើងនឹងចាញ់ការប្រកួតនោះទេ។ យើង​នឹង​នៅ​ទី​នោះ ហើយ​យើង​នឹង​បន្ត​រហូត​ដល់​ទី​បញ្ចប់។ វាជាវិធីដូចគ្នាក្នុងការប្រយុទ្ធ និងក្នុងជីវិត ពីព្រោះយើងកើតនៅក្នុងទីងងឹត ក្នុងលូ ក្នុងប្រឡាយ នោះមិនមានន័យថាយើងនឹងបន្តនៅទីនោះនោះទេ។ អ្នក​ត្រូវ​តែ​មាន​ឆន្ទៈ​ដើម្បី​ឈ្នះ»៕


ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 13:21  BeeTube News