ដូចដែលទស្សនិកជនធ្លាប់បានដឹងមកហើយ កញ្ញា Taylor Swift បានប្រកាសនៅក្នុងពេលឡើងទទួលពានរង្វាន់នៅក្នុងកម្មវិធី VMAs ថានាងមានគំរោងចេញអាល់ប៊ុមថ្មីនៅក្នុងថ្ងៃទី២១ ខែតុលាខាងមុខនេះ ដែលដំណឹងមួយនេះធ្វើអោយបណ្តាអ្នកគាំទ្ររបស់នាងត្រេកអរ និងចង់ដឹងបន្ថែមទៀតទាក់ទងជាមួយនឹងអាល់ប៊ុមថ្មីមួយនេះ។ ត្រូវបានដឹងមកថាអាល់ប៊ុមថ្មីរបស់កញ្ញា Taylor Swift មានឈ្មោះថា Midnight ហើយ ទាំងនេះគឺរឿងពិត៤យ៉ាងពីក្រោយពីអាល់ប៊ុម Midnights របស់ Taylor Swift
ចំនុចទី១ អាល់ប៊ុម Midnight មានទាំងអស់១៣បទ ហើយសុទ្ធសឹងជាបទចំរៀងដែលត្រូវបានសរសេរឡើងនៅពេលពាក់កណ្តាលយប់ ពោរពេញដោយអារម្មណ៍ជាច្រើនមកជាមួយនឹងរឿងរ៉ាវស្មុគស្មាញរបស់នាង។ ទោះរឿងទាំងនោះពិបាកដោះស្រាយ មិនយល់ ហើយពាំនាំមកជាមួយអារម្មណ៍រន្ធត់ រំភើប រឺវង្វេងក្តី តែយ៉ាងណាក៏យើងនៅតែចង់ប្រឈមជាមួយខ្លួននៅពេលកណ្តាលរាត្រីនោះសង្ឃឹមថានឹងមានផ្លូវចេញ។ ហើយបទទាំងនេះសុទ្ធតែបានគាស់រំលើងព្រឹត្តិការណ៍ចាស់ៗនៅក្នុងជីវិតរបស់កញ្ញាមករួមបញ្ចូលនៅក្នុងអាល់ប៊ុមតែមួយ។ គួរបញ្ជាក់ផងដែរថាអាល់ប៊ុម Midnightនេះត្រូវបានបណ្តាអ្នកគាំទ្ររបស់នាងសង្ស័យថាប្រហែលជាចេញនៅម៉ោង ១២យប់។
ចំនុចទី២ ឈ្មោះនៃអាល់ប៊ុមត្រូវបានមហាជនភ្ញាក់ផ្អើលដោយសារតែរូបនាងបានយកពាក្យមួយនេះដាក់នៅក្នុងLyricជាច្រើននិងបានថែមទាំង Reference លើបទចំរៀងមួយចំនួនរបស់នាងដែលមានដូចជា New Year’s Day, 22, Style, the last great American dynasty និង you are in love ។
ចំនុចទី៣ Release Date នៃAlbum នេះគឺនៅចំថ្ងៃខួបកំណើតរបស់អ្នកនាង Kim Kardashian តែម្តង។អ្វីដែលអ្នកទាំងអស់គ្នានឹងមិននឹកស្មានដល់ វាប្រហែលជាពាក់ពន្ធ័នឹងរឿងរ៉ាវអ្វីម្យ៉ាងរបស់កញ្ញា Taylor Swift និងអ្នកនាង Kim Kardashian ដែលក្នុងកំលុងឆ្នាំ២០១៦ អ្នកនាងKimKardashianដែលជាមិត្តភក្តិរបស់កញ្ញា Taylor Swift បានបញ្ចេញសារសំលេងឆ្លើយឆ្លងគ្នាតាមទូរសព្ទ័រវាងកញ្ញា Taylor Swift និងអតីតស្វាមីរបស់នាងលោកKanye West ដែលបានធ្វើអោយមានរឿងរ៉ាងចម្រូងចម្រាសជាច្រើនក្នុងការបណ្តាញInternet។ ពត៌មានមួយនេះបានធ្វើអោយប៉ះពាល់ប្រជាប្រិយភាពរបស់កញ្ញា Taylor Swift ជាខ្លាំងនិងបានធ្វើអោយរូបនាងបាត់មុខពីសិល្បៈមួយរយៈធំរួចត្រលប់មកចេញអាល់ប៊ុម Reputationនៅឆ្នាំបន្ទាប់។ អ្នកគាំទ្រជាច្រើនបានរំពឹងថា Kim Kardashian អាចនឹងInspire នៅលើអាល់ប៊ុម Midnight ។
ចំនុចទី៤ ទាក់ទងទៅនឹង Soundtrack ប្រូម៉ូសិនPoster Countdown របស់កញ្ញានៅមុនពេលប្រកាសនឹងការប្រកាសអាល់ប៊ុម Midnight នៅពេលដែលនាងទទួលពានរង្វាន់នៅVMAs។នៅលើបណ្តាញសង្គមដោតត្រូវបានដាក់អមជាមួយនឹងសំលេងរោទិ៏នៃម៉ាស៊ីនដែលFansរបស់នាងសន្និដ្ឋានថានេះជា Referenceបានមកពីការក្រុមហ៊ុនចាស់របស់នាងឈ្មោះថា Big Machine Record ដែលបានលក់ចម្រៀងទាំងអស់របស់នាងទៅកាន់ Scooter Braun។