BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ្វីជាអត្ថន័យពីក្រោយបទ“M.I.A” របស់ Meezy24k?

ថ្ងៃអង្គារ, 19 ខែមីនា 2024 16:27  BeeTube News

photo_1_2024-03-19_16-24-58

បន្ទាប់ពីបានចូលរួមសម្តែង និងផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីតន្រ្តីបែប Acoustic "Bond For More Cambodia Night" តាមរយៈការ Live ផ្ទាល់ពីទំព័រហ្វេសប៊ុក MyTV កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែមីនាកន្លងទៅនេះ ក្រុម La Cima Cartel ក៏ដូចជាលោក Meezy24k ផ្ទាល់ក៏បានធ្វើការទម្លាក់នូវ MV បទថ្មី Solo របស់លោកមួយបទពីក្នុងអាល់ប៊ុម Archieve នៅថ្ងៃបន្ទាប់ ដែលមានចំណងជើងថា «M.I.A»។ គួរអោយចាប់អារម្មណ៍ផងដែរ តាមរយៈបទសម្ភាសន៍នៅក្នុងកម្មវិធីនេះផ្ទាល់ ដោយមានការសាកសួរពី MC កំប្លុកកំប្លែង កញ្ញាSopheak Kosoma លោក Meezy24k បានទម្លាយអោយដឹងថា លោកគឺជាសមាជិកមានអាយុតិចជាងគេបំផុត ដែលមានវ័យត្រឹមតែឈានចូល 20 ឆ្នាំតែប៉ុណ្ណោះ។ នេះសបញ្ជាក់អោយឃើញថាលោកពិតជារ៉េបផ័រវ័យក្មេង ដែលមានសមត្ថភាពដ៏អស្ចារ្យ។ ជាពិសេស លោកបានបង្ហាញឡើងតាមរយៈបទចម្រៀងនីមួយៗដែលបានបញ្ចេញឡើង និងសាងភាពលេចធ្លោរួចមកហើយ។ 

photo_2_2024-03-19_16-24-58

គួរអោយកត់សម្គាល់បាននៅក្នុងបទចម្រៀងនៃ MV ចុងក្រោយនេះផងដែរ លោក Meezy24k បាននាំយកនូវរសជាតិថ្មីប្លែកមួយទៀត បន្ទាប់ពីបទ«បណ្តូលចិត្ត» របស់លោក ដោយបទ«M.I.A» នេះ លោកបានលាយបញ្ចូលគ្នានៃតន្រ្តី Orchestra ជាមួយនឹងលិល្បៈល្ខោនស្បែកខ្មែរដែលប្លែកមិនធ្លាប់ឃើញមានពីមុនមកទេ។ ក្រោយពីទើបបានបញ្ចេញឡើងត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ បទចម្រៀងនេះក៏បានក្លាយជា Trending មួយនៅលើ Tik Tok ជាពិសេសគួរអោយចាប់អារម្មណ៍ជាងគេនៅលើឃ្លាចំរៀង Hook ដូចជា«ក្មេងខ្ញុំចេញពីសាលារដ្ឋ ក្មេងស៊ីបាយវត្ត ធ្វើអោយគេសុំស៊ីញ៉េ»ជាដើម។ ម្យ៉ាងទៀតក៏មានទស្សនិកជនខ្លះក៏បានចោលមន្ទិលឡើងថា បទចម្រៀងនេះគឺហាក់ដូចជាមានការផ្តឺផ្តង រឺ DissTrack ទៅកាន់ប្រទេសថៃថែមទៀតផងដោយសារតែមានប្លង់ថតបង្ហាញឡើងនៅក្នុងរោងភាពយន្ត។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?

photo_3_2024-03-19_16-24-58


 


ថ្ងៃអង្គារ, 19 ខែមីនា 2024 16:27  BeeTube News