BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] រុស្ស៊ី​កម្ទេច​ឧទ្ធម្ភាគចក្រ Mi-8 របស់​អ៊ុយក្រែនដោយ​ប្រើ​គ្រាប់បែក​ចង្កោម

ថ្ងៃសុក្រ, 05 ខែមេសា 2024 15:50  BeeTube News

photo_4_2024-04-05_15-39-55

នៅលើវាលធូលីមួយនៅភាគខាងកើតអ៊ុយក្រែន មានវីដេអូ​ពីដ្រូនថ្មីៗនេះ​ដែលបានថត​ឡើងរំលឹកពីជម្លោះដែលកំពុងបន្ត។ ដោយមានឧទ្ធម្ភាគចក្រ mi8 របស់អ៊ុយក្រែនចំនួន៣គ្រឿងដែលត្រូវបានស្គាល់ដោយភាពប៉ិនប្រសប់របស់ពួកវានៅក្នុងការដឹកជញ្ជូនកងទ័ព និងបេសកកម្មវាយប្រហារ ត្រូវបានឈប់សំចតនៅជិតផ្លូវវាលខ្សាច់មួយ។ អ្វី​​តាមពីក្រោយ​គឺជាការវាយប្រហារដែលមិនស្ទាក់ស្ទើរមួយ បានបន្សល់ទុកនូវឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងត្រូវបានបំផ្លាញ រីឯជោគវាសនារបស់នាវិកវិញមិនដឹងថាយ៉ាងម៉េចនោះទេ។ ទីនេះហាក់ដូចជាត្រឹមវាលធម្មតាប៉ុណ្ណោះ ដែលស្ថិតនៅត្រឹមតែ 50 គីឡូម៉ែត្រពីទីតាំងជួរមុខ ដែលបានក្លាយជាឈុតឆាកប្រតិបត្តិការដ៏ក្លាហានរបស់រុស្ស៊ី ដែលបានលាតត្រដាងពីចំនុចខ្វះខាតដ៏សំខាន់នៅក្នុងការការពាររបស់អ៊ុយក្រែន។ ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅថ្ងៃទី13 ខែមីនា ឆ្នាំ2024 បានចោលជាសំណួរយ៉ាងសំខាន់ទៅលើការការពារដែនអាកាស និងយុទ្ធសាស្រ្តរបស់អ៊ុយក្រែន។ ខណៈដែលព័ត៌មានលម្អិតនៅតែមិនទាន់ច្បាស់ ការមើលកាន់តែច្បាស់ទៅលើភស្តុតាង​ បានបង្ហាញ​ថារុស្ស៊ីពិតជាមានផែនការវាយប្រហាររៀបចំទុកជាមុន។ ប៉ុន្តែតើរុស្សីធ្វើដូចម្តេចដើម្បីប្រមាញ់យន្តហោះ​​ mi8 ទាំង​នេះ​បាន?

photo_2_2024-04-05_15-39-55

ខ្សែ​វីដេអូ​នេះត្រូវបាន​ជឿ​ជាក់ថា​ថតបានពីដ្រូននៅក្នុងរយៈកម្ពស់ខ្ពស់មួយ។ ដោយយន្តហោះ mi8 ទាំង​បី​គ្រឿងហាក់ដូចជាបាន​ចត​ក្នុងសភាពគ្រោះថ្នាក់នៅក្បែរផ្លូវនោះ។ របាយការណ៍បង្ហាញថាឧទ្ធម្ភាគចក្រត្រូវបានផ្ទុកដោយគ្រាប់រំសេវ ដែលហាក់ដូចជាកំពុងត្រៀមសម្រាប់ការវាយលុកអ្វីម្យ៉ាងនៅក្នុងដំណាក់កាលរៀបចំផែនការ។ នៅក្នុងខណៈនោះផងដែរក៏មាន ឡានយោធាមួយគ្រឿងបើកចេញទៅនៅកន្លែងកើតហេតុ។ នេះបង្ហាញថាឧទ្ធម្ភាគចក្រទើបតែបានបញ្ចប់បេសកកម្មផ្គត់ផ្គង់ជំនួយនោះទេ និងកំពុងរៀបចំហោះហើរចេញនៅខណៈពេលការវាយប្រហារបានវាយឆ្មក់ឡើង។ មើលទៅលើ​ការ​វាយ​ប្រហារដំបូង អ្នកវិភាគខ្លះសន្និដ្ឋានថាវាបណ្តាលមកពីទម្រង់នៃគ្រាប់បែកចង្កោម។ អាវុធប្រល័យលោកទាំងនេះបានរចនាឡើងដើម្បីបំបែកចេញគ្រាប់រំសេវផ្ទុះតូចៗមកលើផ្ទៃដីសាយភាយដ៏ទូលាយដែលបង្ហាញពីប្រសិទ្ធភាពខ្ពស់នៅក្នុងការវាយឆ្មក់ឧទ្ធម្ភាគចក្រ។ នៅខណៈពេលដែលឧទ្ធម្ភាគចក្រឈប់ស្ងៀមលែងអាចដំណើរការបាន ការវាយប្រហារបានឈានចូលដំណាក់កាលបន្ទាប់របស់វា ដែលមានដ្រូនទំលាក់គ្រាប់ Lancet របស់រុស្ស៊ីមួយគ្រឿងបើកចូលមកពីចម្ងាយ។ វីដេអូ​ចាប់​យក​ពេលវេលា​តានតឹងនៃ​ផល​ប៉ះ​ពាល់​។ ការវាយប្រហារឧទ្ធម្ភាគចក្រ​ដំបូង​បានសំរេច ដ្រូនក៏បានបង្វែរការចាប់អារម្មណ៍ទៅកាន់របស់វាទៅទីពីរឧទ្ធម្ភាគចក្រទី២របស់អ៊ុយក្រែន និងចម្លងយកការវាយប្រហារប្រភេទនេះម្តងទៀត។

photo_3_2024-04-05_15-39-55

photo_1_2024-04-05_15-39-55


 


ថ្ងៃសុក្រ, 05 ខែមេសា 2024 15:50  BeeTube News