BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាវុធអាមេរិចអោយអ៊ុយក្រែនធ្លាក់ក្នុងដៃក្រុមជួញដូរMexico,ការគាំទ្រលោកខាងលិចអាចនឹងធ្លាក់ចុះ,សមាជិកព្រឹទ្ធសភាស្នើអោយបញ្ឈប់

ថ្ងៃសុក្រ, 02 ខែមិថុនា 2023 15:19  BeeTube News

Untitled-1 (21)
 

1. អាវុធ​រដ្ឋ​អាមេរិក​​ផ្តល់​ឱ្យ​អ៊ុយក្រែន​ប្រទះ​ឃើញ​ក្នុង​ដៃ​របស់​ក្រុមជួញដូរ Mexico

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី៣១ ខែឧសភាបានអោយដឹងថា សកម្មប្រយុទ្ធពាក់ស្លាកសញ្ញា Gulf Cartel ដ៏ល្បីល្បាញរបស់ប្រទេសម៉ិកស៊ិក (Cartel Del Golfo, CDG) ត្រូវបានថតនៅរដ្ឋ Tamaulipas ដោយកាន់មីស៊ីលប្រឆាំងរថក្រោះដែលផលិតដោយសហរដ្ឋអាមេរិក។ ប៉ុស្តិ៍ព័ត៌មាន Milenio TV បានកំណត់អត្តសញ្ញាណអាវុធនេះថាជា Javelin ដែលរាប់ពាន់គ្រឿងត្រូវបានបញ្ជូនទៅប្រទេសអ៊ុយក្រែនដោយមន្ទីរបញ្ចកោណកាលពីឆ្នាំមុន។ អាវុធ Javelins ជាង 10,000 គ្រឿងពីឃ្លាំងស្តុកមន្ទីរបញ្ចកោណត្រូវបានបញ្ជូនទៅអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុន ដែលធ្វើអោយស្ទើរតែយោធាអាមេរិកខ្លួនឯងផ្ទាល់បានចាប់ផ្តើមអស់មីស៊ីលរបស់ខ្លួនហើយ។ អ្នកធ្វើបទបង្ហាញលើប៉ុស្តិ៍ Milenio អ្នកស្រី Azucena Uresti បានធ្វើការកត់សម្គាល់នៅលើ Twitter ថាតម្លៃប៉ាន់ស្មានរបស់កាំជ្រួច Javelin នៅលើទីផ្សារងងឹតគឺចាប់ពី 20,000 ដុល្លាដល់ 60,000 ដុល្លា ខណៈដែលតម្លៃជាមធ្យមនៃកាំជ្រួចមួយគឺប្រហែល 30,000 ដុល្លា។ រុស្សីបានព្រមានម្តងហើយម្តងទៀត ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កុំឱ្យ "បំពាក់"អ៊ុយក្រែនជាមួយអាវុធនិងគ្រាប់រំសេវ ពីព្រោះវាប្រថុយនឹងការប្រឈមដោយផ្ទាល់និងការធ្លាក់សព្វាវុធទាំងនេះទៅក្នុងពិភពក្រុមឧក្រិដ្ឋកម្ម។ គួរបញ្ជាក់ថាការស៊ើបអង្កេតរបស់RTនៅខែកក្កដា ឆ្នាំ2022 បានរកឃើញអាវុធជាច្រើនប្រភេទដែលផ្គត់ផ្គង់ដោយលោកខាងលិចរួមទាំងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ត្រូវបានលក់នៅលើ "Dark Web" ។ ប៉ុន្មានខែក្រោយមក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថាអាវុធលោកខាងលិចមានតម្លៃ១ពាន់លានដុល្លាក្នុងមួយខែ ត្រូវបានបញ្ចប់នៅក្នុងដៃរបស់ “ភេរវករ ជ្រុលនិយម និងក្រុមឧក្រិដ្ឋជននៅមជ្ឈិមបូព៌ា អាហ្វ្រិកកណ្តាល និងអាស៊ីអាគ្នេយ៍”។

c-54
b-58
a-141
 

 

2. Macronថាការគាំទ្រលោកខាងលិចចំពោះអ៊ុយក្រែនអាចធ្លាក់ចុះបើជម្លោះនៅតែបន្ត

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី១ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយក្នុងអំឡុងសន្និសីទសន្តិសុខអន្តរជាតិ Globsec នៅទីក្រុង Bratislava ប្រទេសស្លូវ៉ាគីថាប្រទេសលោកខាងលិចអាចនឹងចាប់ផ្តើមពិចារណាឡើងវិញនូវជំនួយដ៏ធំរបស់ខ្លួនសម្រាប់អ៊ុយក្រែន ប្រសិនបើជម្លោះកាន់តែអូសបន្លាយ។ លោក​បាន​បន្ត​ថា​"យើងត្រូវតែរៀបចំមតិសាធារណៈដើម្បីទ្រទ្រង់ការគាំទ្ររយៈពេលវែងសម្រាប់អ៊ុយក្រែនក្នុងជម្លោះកម្រិតពីខ្លាំងទៅមធ្យមស្របទៅតាមស្ថានភាពជាក់ស្តែង។ ដល់កម្រិតនោះ យើងនឹងត្រូវគិតឡើងវិញ និងវិភាគលើទំរង់នៃការគាំទ្ររបស់យើងរួមគ្នាជាមួយដៃគូរបស់យើងនៅក្នុងរដូវក្តៅនេះ។ ហើយ​ដើម្បី​ដឹង​ពី​ភាពចាំបាច់ដែលយើង​ត្រូវ​ការ​ដើម្បី​សម្រេច​បាន​លទ្ធផល​ដែលយើង​ចង់​បាន»។ ទន្ទឹមនឹងនោះមេដឹកនាំបារាំងក៏បានបដិសេធមិនបញ្ចេញការពិភាក្សាជាសាធារណៈនោះទេអំពីអនាគតវាសនារបស់អ៊ុយក្រែន លោកគ្រាន់តែរំពឹងថាពួកគេនឹងទទួលបានជោគជ័យ។

 

f-45
e-51
d-58
 

3. សមាជិកព្រឹទ្ធសភា Rand Paul អំពាវនាវឱ្យបញ្ចប់ការផ្តល់ជំនួយដល់អ៊ុយក្រែន

យោងតាមសារព័ត៌មាន The Aging Patriot ចុះផ្សាយថ្ងៃទី១ ខែមិថុនាបានអោយដឹងថា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលមានលោក Rand Paul រួមគ្នាជាមួយលោក Mike Lee បានធ្វើការទាមទារអោយបញ្ឈប់ការផ្តល់កញ្ចប់ជំនួយដែលមិនមានការរារាំងដល់អ៊ុយក្រែន។ លោក Rand Paul បានបញ្ជាក់អំពីរឿងនេះនៅលើបណ្តាញសង្គម Tweeter របស់លោក ដោយបានប្រកាសពីគោលជំហររបស់ខ្លួនក្នុងការគាំទ្រជាមួយលោក Mike Lee ស្នើសុំអោយមានការលែងបន្តផ្តល់ជំនួយដល់អ៊ុយក្រែនទៀត។ លោកក៏បានបញ្ជាក់ផងដែរថា​​​ពួកគេនឹងប្រឆាំងកញ្ចប់ផ្តល់ជំនួយទាំងអស់នាពេលអនាគត លុះត្រាណាតែជាមានទំនាក់ទំនងជាមួយនឹងយុទ្ធសាស្រ្តការទូត។ ក្រុមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋប្រមាណជា២០នាក់ដែលបានចុះហត្ថលេខាលើលិខិតប្រឆាំងនឹងជំនួញនេះ នឹងបញ្ជូនរឿងនេះទៅកាន់លោក Joe Biden ទាមទារឱ្យមានការទទួលខុសត្រូវចំពោះការចំណាយរបស់លោកទៅលើអ៊ុយក្រែន។ នេះកើតឡើងបន្ទាប់ពីរឿងរ៉ាវវិក័យប័ត្រតម្លៃ2.7 ពាន់ពាន់លានដុល្លារបស់លោក Joe Biden ដែលធ្វើអោយក្រុមនេះជំរុញឱ្យមានការទទួលខុសត្រូវ។

i-44
h-46
g-46
 


ថ្ងៃសុក្រ, 02 ខែមិថុនា 2023 15:19  BeeTube News