BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Mesa ចេញបទថ្មី ft VannDa “Like A Boss”

ថ្ងៃពុធ, 21 ខែកុម្ភៈ 2024 14:52  BeeTube News

38-1

មានទស្សនិកជនជាច្រើនបានដឹងរួចមកហើយ កាលពីថ្ងៃទី០២ ខែកុម្ភៈកន្លងទៅនេះ លោកវណ្ណដា និងលោកមេសាបានអញ្ជើញចូលរួមសម្តែងនៅក្នុងការប្រគំតន្រ្តីមួយហៅថា Zinvo x វណ្ណដា Party ដែលធ្វើឡើងនៅឯ Central X Club។ ខណៈនៅពេលដែលអ្នកទាំងពីរបានចូលរួមសម្តែងនោះផងដែរ លោកវណ្ណដា និងលោកមេសាបានធ្វើការរួមគ្នាសម្តែង Collab បទថ្មីរបស់ពួកគេនៅលើឆាកតន្រ្តីនោះផងដែរ ដែលធ្វើអោយផ្ទុះឡើងការចែករំលែកមួយចំនួនទាំងនៅលើបណ្តាញសង្គម Tik Tok និងបណ្តាញសង្គមយូធូប។ កាលពីពេលថ្មីៗនេះផងដែរ បទថ្មីរបស់ពួកគេ ដែលមានចំណងជើងថា«ដូចមេ»នេះ កំពុងត្រូវបានលោកវណ្ណដាលាតត្រដាងកាលពីម្សិលមិញ ថាពួកគេនឹងត្រូវចេញផ្សាយនៅក្នុងថ្ងៃទី២២ ខែកុម្ភៈខាងមុខនេះហើយ។ 

photo_1_2024-02-21_14-45-21

គួរបញ្ជាក់ផងដែរថា លោកមេសាក៏ជារ៉េបផ័រមួយរូបដែរ ដែលមាននិម្មិតសម្គាល់នូវពាក្យ«420»​​​ ដែលដូចគ្នានឹងលោកយូហៃ និងលោក Zoombie ផងដែរនៅក្នុងបទចម្រៀងចុងក្រោយមួយរបស់លោក។ តើអត្ថន័យនៃលេខ«420» នេះមានន័យដូចម្តេចសំរាប់ពួកគេ?ទស្សនិកជនណាបានដឹង ​​​កុំភ្លេចប្រាប់អេដមីនផង! ចំណែកឯទស្សនិកជនដែលបានស្តាប់បទ«ដូចមេ» របស់លោកមេសាហើយ កុំភ្លេចប្រាប់អេដមីនផង តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ? និងកុំភ្លេចទស្សនាវិដេអូពេញចេញជាផ្លូវការនៅថ្ងៃទី២២ ខែកុម្ភៈ​​​ ម៉ោង៦ល្ងាចខាងមុខនេះ។ 

 


ថ្ងៃពុធ, 21 ខែកុម្ភៈ 2024 14:52  BeeTube News