លាពីបទមនោសញ្ចេតនា«Like i’m gonna lose you» Meghan Trainor បានពន្ញាក់អារម្មណ៍ទស្សនិកជនជាមួយការវិលត្រលប់មកជាមួយបទថ្មីប្រភេទបទ Doo-Wop រន្ថើនអារម្មណ៍យ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំ២០២២ដែលមានចំណងជើងថា «Made you look»។ ការចេញផ្សាយនៅចុងឆ្នាំ២០២២នេះផងដែរនៅក្នុងអំឡុងខែតុលាក៏បានធ្វើអោយបទនេះទទួលបានចំណាប់អារម្មណ៍ភ្លាមៗត្រឹមរយៈពេល២ខែប៉ុណ្ណោះដែលសក្តិសមជាបទសំរាប់ Countdown ឆ្នាំ២០២៣ដែលទទួលបានការពេញនិយមនៅលើ Tik Tok។
បទ«Made you look» បានចេញផ្សាយឡើងនៅក្នុងអាល់ប៊ុមទី៥របស់ Meghan Trainor «Takin’ it Back» កាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះដែលស្ថិតនៅក្នុងថ្ងៃជាមួយគ្នាដែរនៃការចេញផ្សាយអាល់ប៊ុមទី១០ Midnight របស់ Taylor Swift ដ៏ល្បីល្បាញផងដែរ។ យ៉ាងណាមិញសង្កេតឃើញថាបទ«Made you look» នេះផងដែរគឺស្ថិតនៅក្នុងបទចម្រៀងលំដាប់បន្តគ្នានៃបទ «Bad for me» ចេញផ្សាយឆ្នាំ២០២២ និង«Rockin Around Christmas» នៅឆ្នាំ២០២១របស់នាងផងដែរដែលសុទ្ធសឹងជាប្រភេទបទ Pop & Doo-Wop សក្តិសមនឹងកាលបរិយាសដើម្បីអបអរការ Countdown បែបនេះ។ តើចំនុចពិសេសអ្វីនៃបទ«Made you look» ដែលធ្វើអោយក្លាយជាបទទទួលបានប្រជាប្រិយភាពក្នុងការ Countdown ឆ្នាំ២០២៣នេះ? នៅពេលទស្សនិកជនបានស្តាប់បទ«Made you look» នេះហើយនឹងមានអារម្មណ៍ថាមិនមែននៅម្នាក់ឯងនោះទេ ដោយ Meghan Trainor បានពាំនាំយកនូវអារម្មណ៍របស់នាងមកលាតត្រដាង និងបានធ្វើអោយគ្រប់គ្នា Feel relate និងអាចចែករំលែកបរិយាកាសបែបនេះជាមួយមនុស្សជុំវិញបាន។