តារាសម្តែង Megan Fox និងតន្ត្រីករ Machine Gun Kelly បានប្រកាសភ្ជាប់ពាក្យហើយ។ កញ្ញា Fox បានចែករំលែកវីដេអូនៃការភ្ជាប់ពាក្យនៅលើ Instagram ដែលបានកើតឡើងនៅថ្ងៃទី 11 ខែមករា ហើយបានឆ្លុះបញ្ចាំងពីការទាក់ទងគ្នារបស់ពួកគេ។
នាងបានសរសេរថា "មួយឆ្នាំកន្លះក្រោយទៅ ដោយបានដើរឆ្លងកាត់ឧបសគ្គជាមួយគ្នា ហើយមានការសើចក្អាកក្អាយលើសពីអ្វីដែលខ្ញុំនឹកស្មានមិនដល់ គាត់បានសុំខ្ញុំរៀបការជាមួយគាត់"។ "ហើយដូចជានៅក្នុងជីវិតមុននេះ និងនៅក្នុងជីវិតបន្ទាប់ទៀត, ខ្ញុំបាននិយាយថា យល់ព្រម ... ហើយបន្ទាប់មក យើងបានផឹកឈាមគ្នាទៅវិញទៅមក" ។
ការប្រកាសជាសាធារណៈអំពីសេចក្ដីស្រឡាញ់ និងការបង្ហាញក្ដីស្រឡាញ់របស់ពួកគេ បានធ្វើឱ្យគូស្នេហ៍មួយគូនេះទទួលបានការពេញចិត្តជាខ្លាំង ដោយសារតែអ្នកទាំងពីរគោរពចំពោះគ្នាទៅវិញទៅមក។
នៅខែកញ្ញា ឆ្នាំ 2020 តន្ត្រីករបានបើកចំហទៅកាន់លោក Howard Stern អំពីការជួបជាមួយកញ្ញា Fox នៅលើឈុតនៃខ្សែភាពយន្ត "Midnight in the Switchgrass" ។ លោក Kelly បាននិយាយថា "ខ្ញុំមិនដឹងថាវាជាអ្វីទេ រហូតដល់ខ្ញុំ និងនាងបានមើលភ្នែកគ្នា" "នោះហើយជាពេលដែលខ្ញុំមានអារម្មណ៍ដូចជា "Whoa" ។
នេះនឹងជាអាពាហ៍ពិពាហ៍លើកដំបូងសម្រាប់លោក Machine Gun Kelly ដែលមានកូនស្រីម្នាក់ពីទំនាក់ទំនងមុន។ កញ្ញា Fox បានធ្លាប់រៀបការជាមួយតារាសម្តែងលោក Brian Austin Green, ដែលនាងមានកូនបីនាក់។
អត្ថបទដកស្រង់ពី Sandra Gonzalez
បកប្រែនិងកែសម្រួលដោយ Mr. Blue