BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Meezy24K បញ្ចេញ Teaser បទថ្មីអមជាមួយវិដេអូ Rider យ៉ាងស្ទាវតែម្តង

ថ្ងៃអង្គារ, 03 ខែតុលា 2023 14:00  BeeTube News

FB_IMG_1696315399463
តើលោក Meezy24K និងសមាជិក La Cima Cartel ឯទៀតកំពុងតែត្រៀមចេញបទថ្មីមែនដែររឺទេ ខណៈដែលកាលពីពេលថ្មីសមាជិកផ្លេប៊យរូបស្រស់ប្រចាំក្រុម លោក Meezy24K បានធ្វើការ Upload នូវរូបប្រូហ្វាល់មួយជារូបដាក់ថា«La CIMA CARTEL ARCHIVE»។ 

FB_IMG_1696315405228
ទន្ទឹមនឹងគ្នានឹងដែរ ចំណែកលោក Meezy24k ជាមួយនឹងគណនីហ្វេសប៊ុកផ្លូវការរបស់លោក Meezy Mezz រួមជាមួយនឹងគណនី Tik Tok Golden Boy ក៏តែងតែចែករូបភាព រឺវិដេអូថ្មីៗ ដែលហៅបានថាជាការអោយសញ្ញានៃដំណើរការអមផលិត និងជិតចេញផ្សាយបទចម្រៀងថ្មីៗរបស់លោក។

FB_IMG_1696315393360
ជាក់ស្តែងកាលពីថ្ងៃទី១ ខែតុលានេះដែរ លោក Meezy24K បានធ្វើការទម្លាក់វិដេអូចម្រៀងដ៏ថ្មីស្រឡាងមួយនៅលើគណនី Tik Tok របស់លោកតែម្តង ដោយអមជាមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងសារផ្ទុះសំណើចឡើងថា«Autocut» ដដោយភ្ជាប់ជាមួយនឹងកំរងរូបភាពលោកកំពុងជិះលេងកំសាន្តម៉ូតូ Rider យ៉ាងស្ទាវជាមួយនឹងគ្នីគ្នារបស់លោក។

FB_IMG_1696315387098
កត់សម្គាល់ថាដោយកន្លងមកកាលពីរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក Meezy24K ក៏ទើបតែបាន Upload កំរងរូបភាពទាំងនោះផងដែរនៅលើហ្វេសប៊ុករបស់លោក និងមិនដឹងថាដោយហេតុបណ្តាលចិត្តលោកអ្វី ទើបលោកសំរេចចិត្ត Cut វិដេអូចំរៀងនេះឡើងដោយរូបភាពទាំងនេះ។ 

FB_IMG_1696316350180
​​​​​​​ខណៈដែលទាក់ទងនឹងពាក្យ Achieve នេះផងដែរ លោកអលជ្ជីក៏ទើបតែបានចែករំលែកដូចគ្នាអមជាមួយនឹងរូបភាពជាច្រើនរបស់ក្រុម និងលោកទើបតែចែករំលែកស្តេធឺសរំលើកឡើងថា«តោះសើរើឯកសារចាស់ៗចេញម្តង» និង Mention ក្រុម La Cima Cartel ក្នុងនោះផងដែរ។ តើពាក្យអាល់ប៊ុម Achieveនេះមានទំនាក់ទំនងនឹងការសើរើឯកសារចាស់ៗ?


ថ្ងៃអង្គារ, 03 ខែតុលា 2023 14:00  BeeTube News