BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Meezy បង្ហើបបទថ្មី “You used to call me on my cellphone”

ថ្ងៃអង្គារ, 29 ខែសីហា 2023 12:00  BeeTube News

Screen Shot 2023-08-29 at 11.41.55 AM (2)

សមាជិក Top Hip Hop Group La Cima Cartel មួយរូបទៀតហើយ លោក Meezy24k ទើបតែបានបង្ហើបបទថ្មីរបស់លោកខ្លះៗនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ គួររំលឹកផងដែរថា កាលពីពេលមុននេះបន្តិច សមាជិក២រូបនៃក្រុមចំរៀងមួយនេះ ទើបតែបានបង្ហើបបទថ្មីរបស់ពួកគេខ្លះៗរួចមកហើយនោះទេ ដែលជាការបកស្រាយរួមគ្នារបស់លោកមុតភារិន និងលោក Allergy។ 

342391518_2236609133177859_6563116458632884171_n

យ៉ាងណាមិញផងដែរកាលពីយប់ថ្ងៃទី២៩ ខែសីហាកន្លងទៅនេះ លោក Meezy24k ដែលជាសមាជិកមួយរូបទៀតរបស់ក្រុម La Cima Cartel ដែលប្រើគណនី Meezy Mezz ក៏បានធ្វើការចែករំលែក និងបង្ហើបបទថ្មីមួយបទរបស់លោកផងដែរ។ គួរបញ្ជាក់ផងដែរថានេះគឺជាបទថ្មីទី២​​​របស់លោកហើយដែលបានបង្ហើបឡើងនៅលើហ្វេសប៊ុក បន្ទាប់ពីការបង្ហើបបទថ្មីទី១របស់លោកនៅមិនទាន់បានចេញផ្សាយជាផ្លូវការនៅឡើយ។​​​ ជាមួយនឹងបទថ្មីទី២នេះ លោក Meezy បានប្រើឡើងអមជាមួយនឹងខេបសិនថា«You used to call me on my cellphone» និងចាប់អារម្មណ៍ឃើញថាជាប្រភេទបទមនោសញ្ចេតនាយ៉ាង Sad MoodieVibe តែម្តង។ 

2023-08-29 11.52.18

ចំណែកសមាជិករួមក្រុមរបស់លោកផ្សេងទៀតដូចជា លោក Tomie  និងលោក Hashaក៏បានធ្វើការចែករំលែកបទនោះដោយផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់លោក។កត់សម្គាល់ឃើញថាថ្វីបើមានការបង្ហើបបទថ្មីជារឿយៗពីក្រុម La Cima Cartel ប៉ុន្តែក្រុម La Cima Cartel តែងតែបញ្ចេញបទចម្រៀងរបស់ពួកគេលុះត្រាណាតែបញ្ចប់ជា Albumតែម្តង។ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅនេះ ក្រុម La Cima Cartel ទើបតែបានចូលរួមសម្តែងនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវទីលានប្រណាំងឡាន Multi-level Indoor Go-Kart នៅឯ Neo Game Oasis ក្នុងផ្សារទំនើប ជីបម៉ុង២៧១​​​ មេហ្គាម៉ល។ 


ថ្ងៃអង្គារ, 29 ខែសីហា 2023 12:00  BeeTube News