BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្ទុះសង្គ្រាមរ៉េបថ្មីរវាង Meezy និង Kanez (Above Label)

ថ្ងៃចន្ទ, 03 ខែមិថុនា 2024 09:33  BeeTube News

8-3

កាលពីថ្ងៃទី31 ខែឧសភាកន្លងទៅនេះ សមាជិកក្រុមរបស់ផលិតកម្ម Above label ដែលក៏ជាអតីតសមាជិកក្រុមរបស់ La Cima Cartel មួយរូប លោក ABL Kanez បានធ្វើការទំលាក់នូវបទចម្រៀងថ្មីរបស់លោកមួយបទមានចំណងជើងថា«Recognized» និងថែមទាំងបានបញ្ជាក់ថានេះមិនមែនជាបទចម្រៀង Disstrack នោះទេ but if the shoes fit, take it។ ប៉ុន្តែក្រោយមកក៏បានផ្ទុះមតិលើកឡើងរបស់មហាជននៅលើបណ្តាញសង្គម Tik Tok ដោយពួកគេលើកឡើងថាលោក ABL Kanez កំពុង Disstrack អោយលោក Meezy24k ដែលជាសមាជិកក្រុមរបស់ La Cim Cartel។

ដោយពួកគេបានរកឃើញថា នៅលើបទចម្រៀង«MIA» របស់ Meezy24k ត្រង់ប៉ារ៉ូលថា«មិនមែនជាអ្នកលេង តែខ្ញុំអ្នកលក់សំលេង ពេលខ្ញុំឡើងដូចហាងឆេង គេថាក្មេងខ្ញុំនេះវា lit » លោក ABL Kanez ហាក់ដូចជាឆ្លើយតបជាមួយប៉ារ៉ូលចំរៀងឡើងថា«កុំរស់ជាស្រមោលអន្ទោលតាមប្រាណគេគ្រប់នាទី នៅក្នុងបទចម្រៀងនិយាយឡើងហំ ថាគេអ្នកលក់សំលេង ការពិតអាហ្នឹងវាញី»។ ចុះទស្សនិកជនយល់ឃើញយ៉ាងម៉េចដែរ ហើយបានស្តាប់បទ«Recognized» របស់លោក ABL Kanez ហើយរឺនៅ? យ៉ាងណាមិញផងដែរក៏គួររំលឹកផងដែរថាទាំងពីរនាក់នេះក៏ធ្លាប់ផ្ទុះសង្គ្រាមរ៉េបជាមួយគ្នាពីមុនរួចមកហើយ។ តោះសូមអញ្ជើញទស្សនា។

photo_3_2024-06-03_09-17-08

photo_5_2024-06-03_09-17-08

photo_1_2024-06-03_09-17-08

photo_4_2024-06-03_09-17-08


 


ថ្ងៃចន្ទ, 03 ខែមិថុនា 2024 09:33  BeeTube News