រថយន្ត ទំនើប កូនកាត់ ថ្មី របស់ McLaren នឹង មិន ដាក់ចេញលក់ រហូត ដល់ ខែ កក្កដា ឆ្នាំ 2022។ ការដឹកជញ្ជូនរថយន្តទំនើប Artura ថ្មីរបស់ McLaren នឹងត្រូវពន្យារពេល នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃអង្គារ។ ដើមឡើយ វាត្រូវបានរាយការណ៍ដោយ Automotive News ថា រថយន្ត Artura ត្រូវបានគេរំពឹងថានឹងវាយលុកលើទីផ្សារនៅចុងឆ្នាំនេះ ប៉ុន្តែឥឡូវនេះវានឹងមកដល់ក្នុងខែកក្កដា ឆ្នាំ 2022។
ហេតុផលនេះមិនក្លាយជាការភ្ញាក់ផ្អើលនោះទេ។ អ្នកនាំពាក្យរបស់ McLaren បានប្រាប់ Roadshow ថា "យើងត្រូវពន្យារពេលការដឹកជញ្ជូនរថយន្តរបស់អតិថិជនរហូតដល់ខែកក្កដា ដោយសារតែកង្វះខាត semiconductor កំពុងបន្តដែល OEMs ទាំងអស់កំពុងជួបបញ្ហា"។
រថយន្ត The Artura សម្គាល់ជំពូកថ្មីសម្រាប់ក្រុមហ៊ុន McLaren ។ វាជារថយន្តដំបូងគេ ដែលស្ថិតលើស្ថាបត្យកម្មរថយន្តទម្ងន់ស្រាលថ្មីរបស់ក្រុមហ៊ុន McLaren និងជារថយន្តកូនកាត់ ដែលផលិតស៊េរីដំបូងរបស់ក្រុមហ៊ុន បន្ទាប់ពី P1 និង Speedtail។ ថាមពលរបស់វាបានមកពីកញ្ចប់ថាមពលថ្ម 3.0 លីត្រ twin-turbo V6 និង 7.4 គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងសរុប 670 សេះ និងកម្លាំងបង្វិល 531 ផោនហ្វីត។ រថយន្ត Artura ត្រូវបានគេនិយាយថា មានទម្ងន់ត្រឹមតែ 3,303 ផោន (ប្រហែល ១៥០០ គីឡូក្រាម) ប៉ុណ្ណោះ។
អត្ថបទដកស្រង់ពី Steven Ewing
បកប្រែនិងកែសម្រួលដោយ Mr. Blue