BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

MC Sey និង Kingchi បញ្ចេញបទចម្រៀងដ៏ល្បីនៅលើ TikTok របស់ខ្លួន "កាលុងឃុង" 

ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 10:15  BeeTube News

280574706_1498131490583970_4236428993141174053_n

CG Movement ដែលជា Hip Hop Record Label ដ៏ធំមួយប្រចាំប្រទេសកម្ពុជាបាន Come back ជាមួយបទចំរៀងថ្មីបន្ទាប់ពីបែកគ្នាមួយរយៈ ដែលបទចំរៀងនោះមានចំណងជើងថា«កាលុងឃុង» ជាការបកស្រាយរួមគ្នារវាងលោក MC Seyនិង Kingchi។ 
បទចំរៀងមួយនេះដែរត្រូវបានចេញផ្សាយនៅក្នុងថ្ងៃទី១៩ ខែសីហាកន្លងទៅនេះ និងមានចំនួនអ្នកចូលទស្សនារហូតទៅដល់ 1.2លានដងត្រឹមរយៈពេល២សប្តាហ៍ប៉ុណ្ណោះ។ លោក MC Sey បានបញ្ជាក់ថាបទចំរៀងមួយនេះលោកបានសំរេចវាយកមកហើយ 
ប៉ុន្តែនៅមិនទាន់អាចចេញបានភ្លាម ហើយក៏សូមអរគុណសំរាប់ការរង់ចាំផងដែរ។ បទរបស់លោក MC Sey សុទ្ធតែទទួលបានសន្ទុះការគាំទ្រជាច្រើនដូចជាបទមុនៗរបស់លោករួមមាន អាម៉ាក មកពីព្រៃ  Loyalty ឈាមរាវ ចិញ្ចើមចង Young Boy ធនញ្ជ័យ
ជាដើម។

278025523_1475056886224764_8893552751761735921_n

ចំនែកឯបទ«កាលុងឃុង»នេះផងដែរជាបទដែលរង់ចាំដោយមានន័យ ព្រោះនៅពេលចេញភ្លាមទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកលេងនៅលើបណ្តាញសង្គម Tik Tok។ សិល្បករនៅក្នុង CG Movement សុទ្ធតែមានស្ទាយល៍ចំរៀងប្លែកៗរបស់ខ្លួន ដែលអាចងាយទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនបាន។ គួរអោយចាប់អារម្មណ៍ផងដែរកាលពី២ឆ្នាំកន្លងទៅ CG Movement បានធ្វើអោយផ្ទុះកក្រើកបទចំរៀងមួយបទចំណងជើងថា«បទឆ្វេង CG Side» របស់លោក Seav Jks ដែលមានការចូលរួមថតសម្តែងទាំងអស់ពីក្រុមសិល្បកររ៉េបនៅក្នុង CG Movement។ សំរាប់ឯបទចំរៀង«កាលុងឃុង»នេះផងដែរ លោក MC Sey ក៏មិនចោលស្ទាយល៍ផ្ទាល់ខ្លួនរបស់លោកក្នុងការរ៉េប ដែលធ្វើអោយបទចំរៀងទាំងមូលមានភាព Gang Gang គួរអោយចាប់អារម្មណ៍មែនទែន។


ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 10:15  BeeTube News