កាលពីថ្ងៃទី២ ខែមេសាកន្លងទៅនេះ លោក MC Bull បានធ្វើការទម្លាក់បទរ៉េបគុនខ្មែរថ្មីមួយទៀតរបស់ខ្លួនមានចំណងជើងថា«រឹងដូចអង្គរ»។ គួររំលឹកផងដែរថា ស្នាដៃបទរ៉េបគុនខ្មែររបស់លោកធ្លាប់បានចេញផ្សាយពីមុនមក គួរអោយកត់សម្គាល់មានជាច្រើនបទរួចមកហើយ ដែលមានដូចជាបទ«សិល្បៈគុនខ្មែរ» «ប្រដាល់សេរី» «មាតុភូមិខ្ញុំ» «ល្បុក្កតោ» «កម្ទេច» និង «អំណាច» ជាដើម។ យោងតាមការរៀបរាប់របស់លោក MC Bull នៅលើបណ្តាញសង្គមហ្វេសប៊ុកក៏បានអោយដឹងទៀតថា នេះគឺជាបទគុនខ្មែរថ្មី ដែលលោកជូនជាពិសេសដល់អ្នកស្រលាញ់គុនខ្មែរ និងសំរាប់អ្នកគាំទ្របទគុនខ្មែររបស់លោក ដែលតែងតែសួររកបទគុនខ្មែរថ្មីជារឿយៗ ហើយលោកគិតថាលោកប្រហែលជាគ្មានសមត្ថភាពផលិត MV នោះទេ ហើយក៏ប្រហែលជារកអ្នក Sponsors ផលិត MV ក៏មិនងាយទៀតនោះដែរ ដូចនេះមានតែសូមពឹងបងប្អូនទាំងឡាយជួយ Share បន្តគ្នាអោយបានច្រើន ក្រែងមានអ្នកមើលឃើញ និងជួយរ៉ាប់រងឧបត្ថម្ភផលិត MV មួយនេះ។ សង្កេតឃើញថាថ្វីបើពេលនេះ លោក MC Bull មិនទាន់រកបានម្ចាស់ Sponsor ផលិត MV ក៏ពិតមែន ប៉ុន្តែលោកបានព្យាយាមខិតខំប្រើប្រាស់បច្ចេកទេសកាត់តរូបភាព និងវិដេអូបញ្ចូលគ្នាយ៉ាងឡូយអស្ចារ្យតែម្តងជាមួយនឹងបទចម្រៀងរបស់លោកដែលធ្វើអោយទស្សនាហើយព្រឺសំបុរ និងគួរជាទីមោទនភាពជាតិខ្លាំងបំផុត។ តើទស្សនិកជនពេញចិត្តបទ«រឹងដូចអង្គរ» របស់លោក MC Bull កម្រិតណា? ហើយចុះពេញចិត្តបទរ៉េបគុនខ្មែររបស់លោកមួយណាខ្លាំងជាងគេ? តោះសាកខមមែនប្រាប់អេដមីនផងណា!