កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅនេះ តារារ៉េបលោក MC Bull បានធ្វើការទំលាក់បទចម្រៀងហ៊ីបហប់មួយបទមានចំណងជើងថា «ក្នាញ់»។ គួរបញ្ជាក់ផងដែរថានេះគឺជាបទចម្រៀងទី២របស់លោកហើយនៃការចេញផ្សាយនៅក្នុងឆ្នាំ២០២៣នេះដែលតាមពីក្រោយបទ«ម៉េចចឹង» ចេញផ្សាយកាលពីចុងខែមករាកន្លងមក។ តារារ៉េបឯករាជ្យមួយរូបនេះដែលទទួលបានចំនួន Subscribers នៅលើយូធូបឆាណែលជាង២សែននាក់ បានធ្វើអោយផ្ទុះការចូលទស្សនាប្រមាណ១មឺុនដងភ្លាមៗមកម្ល៉េះត្រឹមរយៈពេលនៃការចេញផ្សាយ១២ម៉ោងដំបូង។ កត់សម្គាល់ឃើញថាលោក MC Bull បានទទួលប្រជាប្រិយភាពទៅលើបទចម្រៀងរ៉េបរបស់លោកទាំងបទគុណខ្មែរ និងបទរ៉េបរសជាតិផ្សេងៗទៀតដែលមានប្រើពាក្យចុងជួនរណ្តំបានយ៉ាងល្អ។ យ៉ាងណាមិញទៅលើបទចម្រៀងរ៉េបរសជាតិស្នេហារបស់លោកក៏ធ្លាប់មានបញ្ហាបន្តិចនៅលើបទចម្រៀង«ចាក់សាំង» ផងដែរដែលត្រូវធ្វើអោយលោកសំរេចចិត្តលុបបទចំរៀងនេះចេញពីឆាណែលរបស់លោកតែម្តង។ នៅលើបទចំរៀង«ក្នាញ់» របស់លោក MC Bull ដែលជាប្រភេទបទរ៉េបស្នេហាមួយបទដែរ ថ្វីបើលោកធ្លាប់មានកំហុសពីពេលកន្លងមក ប៉ុន្តែបណ្តាអ្នកគាំទ្ររបស់លោកនៅតែបន្តគាំទ្ររាល់ស្នាដៃរបស់លោក និងគាំទ្រកោតសរសើរពីទេពកោសល្យ និងសមត្ថភាពតាក់តែងចំរៀងរបស់លោក ផ្លាស់ប្តូរការយល់ឃើញអវិជ្ជមានទៅជាភាពច្នៃប្រឌិតនៃសិល្បៈ។ តើទស្សនិជនពេញចិត្តបទរ៉េបរសជាតិស្នេហាថ្មី «ក្នាញ់» របស់លោក MC Bull កម្រិតណា Let me know in your comment below!