ក្នុងសម័យសព្វថ្ងៃនេះបទចម្រៀងត្រូវបានចាត់ទុកថាជាចំណីអាហារនៅពេលគេពិបាកចិត្ត អស្សុក ឬមុនចូលគេង ព្រោះតែអត្ថន័យ និងបទភ្លេង រួមនិងទឹកដមសំឡេងម្ចាស់ចម្រៀងផងដែរ ប៉ុន្តែបទចម្រៀងមួយចំនួនផលិតចេញមិនបានប៉ុន្មានហើយក៏ស្ងាត់បាត់វិញ ហើយបទខ្លះទៀតនៅតែបន្តការគាំទ្រ រហូតដល់ហ្វេនខ្លះ Cover បទម្ចាស់ដើម ផុសក្នុងប្រពន្ធបណ្តាញសង្គមផ្សេងៗ។
ទន្ទឹមនឹងនេះបទចម្រៀងដែលផ្ទុះការចាប់អារម្មណ៍ និងឆក់យកស្រទាប់បេះដូងពីមហាជននោះគឺបទ Mascrara ទឹកភ្នែក របស់លោក ខាយ ដែលបានផុសក្នុង Channel YouTube របស់លោក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ពុងមានការគាំទ្រយ៉ាងខ្លាំងនៅលើប្រពន្ធបណ្តាញសង្គម ជាពិសេសនៅលើ TikTok ។ ដោយម្ចាស់ TikTok មួយចំនួនកាត់បទនេះត្រឹមឃ្លា «ទឹកភ្លែកដក់លើម៉ាស្ការ៉ា ស្រក់ចូលក្នុងកែវស្រា នរណាទទួលខុសត្រូវលាបក្រែមពណ៌ក្រហមឆ្អៅ រ៉ូបវាលខ្នងពណ៌ខ្មៅ អង្គុយសោកសៅម្នាក់ឯង…» ដែលនៅក្នុងនោះមានតារា TikTok ដ៏ល្បីដូចជា Sok Lin, Mr-Zz Seng, Fongdy , ចែជឿន នឹងអ្នកលេង TikTok ច្រើននាក់ដែលធ្វើត្រាបតាមបទនេះ។
អត្ថបទដោយ ស៊ីម សុភាព