អ្នកដែលបានលេងបណ្តាញសង្គមតិកតុកច្បាស់ជាធ្លាប់លឺនូវបទចម្រៀងមួយដែលមានឃ្លាថា ទឹកភ្នែកដក់លើ Mascara ស្រក់ចូលក្នុងកែវស្រា ដែលជាសំនៀងដើមរបស់លោក ខាយ រួចមកហើយ។ ជាក់ស្តែង តារាចម្រៀងទោលដែលនិយមលេងហ្គីតានិងច្រៀងដោយខ្លួនឯង ថ្មីៗនេះបានបញ្ចេញនូវបទចម្រៀងដែលបាន Cover ពីតារាចម្រៀងជើងចាស់ លោកយីងយោង យ៉ត ម៉ួងង៉ាម (Yingyong Yodbuangam) (ยิ่งยง ยอดบัวงาม) ក្រោមចំណងជើងថា រ៉ាកសៅសារ៉អែង (รักสาวสะเราะแอง) ដែលបានចេញផ្សាយជាផ្លូវការកាលពី ខែ កុម្ភៈ ឆ្នាំ ២០១៧។
ទោះជាបីចម្រៀងនេះដើមជាភាសាខ្មែរលាយថៃមួយនេះបញ្ចេញអស់រយៈពេលជាច្រើនឆ្នាំកន្លងមកក្តី ត្រឹមតែទឹកដមសម្លេងដ៏ផ្អែមត្រជាក់ និងការកេះហ្គីតារបស់លោក អាចទាញយកអារម្មណ៏ប្រិយមិត្តអ្នកស្តាប់បាត់ទៅហើយ ដោយមិនចាំបាច់ត្រូវការថត MV ឬ Studio Production អ្វីច្រើននោះទេ។ ក្រោយពីការចេញផ្សាយអ្នករយៈពេលមួយសប្តាហ៏ ក៏មាន Vloger ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជនថៃនិងកម្ពុជា គឺ កញ្ញា Anu Chida បានធ្វើការ React ជាមួយនឹងការសម្តែងផ្ទាល់របស់លោក ខាយ ដែលត្រូវបានថតផ្ទាល់នៅ The Fence Coffee ជាមួយក្រុមតន្ត្រី៣នាក់ទៀតផងដែរ។ មិនយូរប៉ុន្មាន នៅថ្ងៃទី២៤ ខែមិថុនា លោកខាយ បានការធ្វើចែករំលែកនូវលឺង Reaction របស់ Vloger ថៃដ៏ល្បីនេះនៅក្នុងផេកហ្វេកប៊ុកផ្លូវការរបស់លោក ដោយបានសរសេរនៅសារ អរគុណដែល Chida ធ្វើការ Reaction ដ៏គួរអោយស្រឡាញ់បែបនេះ។
អត្ថបទដោយ Calvin Nann