BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះមកជួបជាមួយតួអង្គក្នុងរឿង Marvel's Eternals

ថ្ងៃពុធ, 13 ខែតុលា 2021 18:53  BeeTube News

បន្ទាប់ពីខ្សែភាពយន្ត Avengers: Endgame (ក្នុងឆ្នាំ២០១៩) នៅក្នុងសាច់រឿងមានសោកនាដកម្មដែលមិននឹកស្មានដល់បានបង្ខំឱ្យ Eternals មនុស្សក្រៅភពបុរាណដែលបានរស់នៅលើផែនដីដោយអាថ៌កំបាំងរាប់ពាន់ឆ្នាំចេញពីការលាក់ខ្លួន ដើម្បីជួបជុំគ្នាប្រឆាំងនឹងសត្រូវបុរាណរបស់មនុស្សគឺ Deviants ។

យើងធ្លាប់បានស្គាល់ខ្សែភាពយន្ត Avengers និង Guardians of the Galaxy តែឥឡូវនេះយើងថែមទាំងស្គាល់ខ្សែភាពយន្ត Ten Rings ទៀតផង។ ប៉ុន្តែក្រុមវីរបុរសចុងក្រោយរបស់ Marvel ដែលធំជាងក្រុមទាំងអស់ដែលបានបញ្ចូលគ្នានោះគឺ Eternals។

Eternals-Movie-Cast-Characters-Lineup-Header (1)

អ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់អូស្ការ កញ្ញា Chloé Zhao នឹងនាំយកខ្សែភាពយន្ត Eternals មកបញ្ចាំងនៅរោងភាពយន្ត និង Marvel Cinematic Universe នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។ វានិយាយពីរឿងរ៉ាវនៃក្រុមមនុស្សផ្សេងៗគ្នាដែលបានការពារផែនដីរាប់ពាន់ឆ្នាំជាយូរមកហើយ តាំងពីមិនទាន់មានតួអង្គ Tony Stark, Peter Quill ឬ អាណាចក្រ Wakanda ។ ទោះយ៉ាងណាក៏ដោយ ពេលនេះពួកគេត្រូវបង្ខំឱ្យមកការពារផែនដីម្តងទៀតនៅពេលសត្រូវរបស់ពួកគេ Deviants ត្រឡប់មកម្តងហើយម្តងទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមហ៊ុនលក់សំបុត្រភាពយន្ត Fandago កញ្ញា Zhao បានបញ្ជាក់ពីរឿង Eternals ដែលមានរយៈពេលតិចជាង ៣ម៉ោង និងមានឈុតឆាកបញ្ចប់ដែលទាក់ទងនឹងខ្សែភាពយន្តពីរទៀត។ “កុំរង់ចាំតែខ្សែភាពយន្តបន្តទីមួយ - ចាំខ្សែភាពយន្តបន្តទី២ តែម្តងទៅ។ ខ្សែភាពយន្តពីរទៀតនេះ នឹងមានភាពសំខាន់ដូចគ្នា ហើយទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នក” នេះជាការលើកឡើងរបស់នាង។

ដូច្នេះតើអ្នកណាជាក្រុម Eternals? មែនហើយ Mavel បានចេញនូវផ្ទាំងរូបភាពរបស់តួអង្គក្នុងខ្សែភាពយន្ត ដើម្បីឱ្យអ្នកទស្សនាបានស្គាល់ជាមុន ដូច្នេះ តោះពិនិត្យមើលទាំងអស់គ្នា។

Gemma Chan សម្តែងជាតួអង្គ Sersi

245469428_526970562122567_5238020694991696860_n

Sersi គឺជាអ្នកដឹកនាំភាពយន្តម្នាក់ដែលពិពណ៌នាថាជាមនុស្សស្រឡាញ់មនុស្សជាតិ។ ចំពោះកញ្ញា Chan ធ្លាប់បានបង្ហាញខ្លួននៅក្នុង MCU ជា Minn-Erva ក្នុងរឿង Captain Marvel ម្តងរួចទៅហើយ ប៉ុន្តែយើងជឿថា ទស្សនិកជននឹងភ្លេចថា នាងធ្លាប់បានសម្តែងក្នុងរឿង Captain Marvel ព្រោះតែការសម្តែងនៅក្នុងរឿងថ្មីនេះ។

Richard Madden សម្តែងជាតួអង្គ Ikaris

245359495_526970628789227_2369086855888332214_n

តួអង្គ Ikaris បានមានទំនាក់ទំនងស្នេហាជាមួយ តួអង្គSersi ទោះបីជាវាមិនជារឿងងាយស្រួលក្នុងការរក្សាទំនាក់ទំនងនេះជាច្រើនសតវត្សក៏ដោយ។ Richard Madden ត្រូវបានគេស្គាល់ច្បាស់ដោយសារការសម្តែងរបស់គាត់ក្នុងតួអង្គជាស្តេចនៅភាគខាងជើង​ Robb Stark នៅក្នុងរឿង Game of Thrones ។​

Angelina Jolie សម្តែងជាតួអង្គ Thena

245124508_526970432122580_2180549102543584139_n

ម្ចាស់ពានរង្វាន់អូស្ការ Angelina Jolie ពិតជាមិនត្រូវការការណែនាំច្រើនទេ ហើយបានជ្រើសរើសចូលរួមក្នុង Marvel Cinematic Universe ជាតួអង្គ Thena ក៏គួរតែប្រាប់អ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីចរិតលក្ខណៈរបស់តួអង្គបានហើយ។ នាងមានថាមពលខ្លាំងណាស់។

Kumail Nanjiani សម្តែងជាតួអង្គ Kingo

244429482_3885226681578991_760205381626820492_n

Kingo គឺជាតួនាទីរបស់លោក Kumail Nanjiani ដែលទទួលបានភាពល្បីល្បាញដោយសារតួអង្គរបស់លោកនៅក្នុងរឿង Silicon Valley។ អ្នកប្រហែលធ្លាប់បានឃើញរូបថតរបស់លោកពីមុនមក។ នៅក្នុងខ្សែភាពយន្ត គាត់គឺជាវីរបុរសដែលរស់នៅក្នុងនាមជាតារាភាពយន្តបូលីវូដដ៏ល្បីល្បាញ។

Salma Hayek សម្តែងជាតួអង្គ Ajak

245136176_526970492122574_2540782931141130788_n

Ajak គឺជាមេដឹកនាំនៃក្រុម Eternals ដែលមានន័យថានាងប្រហែលជាឆ្លាតបំផុតនិងមានអំណាចបំផុត។ អ្នកនាង Hayek ក៏ដូចជា Angelina Jolie ដែរ ដែលមិនត្រូវការការណែនាំច្រើនទេ ប៉ុន្តែនាងពិតជារំភើបដែលបានសម្តែងក្នុងខ្សែភាពយន្តនេះ។ នាងបានប្រាប់ io9 កាលពីឆ្នាំមុនថា “ខ្សែភាពយន្តនេះ នឹងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ខុសប្លែកជាងអ្វីៗទាំងអស់ដែលអ្នកធ្លាប់បានឃើញនៅក្នុង Marvel Universe” ។

Lia McHugh សម្តែងជាតួអង្គ Sprite

241208289_3885226804912312_4675827859546438372_n

Sprite អាចមើលទៅដូចជាកូនក្មេង ប៉ុន្តែនាងគឺនៅក្នុងក្រុម Eternals ដូចអ្នកដទៃទៀតផងដែរ។ មានការពិពណ៌នាតួអង្គនេះថា “មានវ័យក្មេងរហូត​ តែមានអត្តចរិកជាមនុស្សចាស់” នាងត្រូវបានសម្តែងដោយ Lia McHugh ដែលធ្លាប់បានលេចមុខក្នុងរឿង The Lodge ឆ្នាំ ២០១៩ ។

Bryan Tyree Henry សម្តែងជាតួអង្គ Phastos

243540415_3885226644912328_6317995904412996902_n

អ្នកណាដែលធ្លាប់បានមើលរឿង Atlanta ប្រហែលជាគិតដូចគ្នាថា “នេះគឺជា Paper Boi!” ខណៈពេលដែលលោក Tyree Henry ដើរតួជាអ្នករ៉េបដ៏ល្បីល្បាញម្នាក់នៅលើកម្មវិធី FX show ប៉ុន្តែតួអង្គ Phastos នឹងទទួលបានភាពល្បីល្បាញជាងនេះទៅទៀត។ លោកគឺជាតួអង្គទីមួយរបស់ Marvel ដែលសំខាន់បំផុត ព្រោះតួអង្គនេះបានបង្ហាញពីការស្រលាញ់ភេទដូចគ្នាដោយបើកចំហ ហើយអាចច្នៃប្រឌិតអ្វីៗដោយគំនិតរបស់គាត់។

Lauren Ridloff សម្តែងតួអង្គ Makkari

242829335_3885226668245659_580660390132953062_n

Lauren Ridloff ដែលត្រូវបានគេស្គាល់ច្បាស់ថាសម្តែងជា Connie ក្នុងរឿង The Walking Dead នៅពេលនេះត្រូវបានដើរតួជា Makkari ដែលជាវីរនារីដែលមានល្បឿនលឿន។ តួអង្គនេះក៏ជាវីរនារីគថ្លង់ដំបូងនៅក្នុង MCU ផងដែរ។

Barry Keoghan សម្តែងជាតួអង្គ Druig

244439503_3885226481579011_9043572461182116684_n

Druig នឹងចូលក្នុងការគិតរបស់អ្នក ហើយធ្វើឱ្យអ្នកមានភាពច្របូកច្របល់មិនខាន។ ដោយតួអង្គនេះត្រូវបានសម្តែងដោយលោក Barry Keoghan ។ លោកបានស្ថិតនៅក្នុងខ្សែភាពយន្តជាច្រើន (Dunkirk, The Killing of a Sacred Deer, The Green Knight, The Batman) ហើយនៅពេលណាដែលគាត់បង្ហាញខ្លួន អ្នកច្បាស់ជាមានអារម្មណ៍ស្មុគស្មាញ។

Don Lee សម្តែងជាតួអង្គ Gilgamesh

244420466_3885226638245662_4790849201989663426_n

Gilgamesh គឺជាសមាជិក Eternals ដែលខ្លាំងបំផុត ហើយក៏ជាតារាសម្តែងជាតួអង្គ ដុនលី ក្នុងរឿង រថភ្លើងទៅប៊ូសាន (Train to Busan’s Don Lee) ដែលសម្តែងបានល្អឥតខ្ចោះសម្រាប់រឿងនោះ។ គាត់មានប្រជាប្រិយភាពខ្លាំងនៅកូរ៉េខាងត្បូង ហើយនេះគឺជាការសម្តែងហូលីវូដដំបូងរបស់គាត់។

ក្នុងករណីដែលអ្នកខកខានមិនបានមើលផ្ទាំងរូបភាព (Poster) នីមួយៗ អ្នកអាចទស្សនានៅរោងភាពយន្តក្នុងថ្ងៃទី ៥ ខែវិច្ឆិកានេះ៕

Admin ថាយ៉ាងយូរ នៅស្រុកយើងប្រហែលដើមឆ្នាំក្រោយអាចបានទស្សនារឿងនេះ។ I can not wait to see this movie ^-^ a lot of my idols >o<


ថ្ងៃពុធ, 13 ខែតុលា 2021 18:53  BeeTube News