BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើមូលហេតុអ្វីបានជាផែនការយុទ្ធសាស្រ្តរបស់ Mark Zuckerberg មិនដំណើរការ?

ថ្ងៃអង្គារ, 25 ខែតុលា 2022 16:49  BeeTube News

76E0E044-C448-4F33-8F79-1511AEAFC1E3


 

យោងតាម DB Business មូលហេតុដែលចម្បងគឺក្រុមហ៊ុនេះកំពុងប្រឈមនឹងការបាត់បង់អ្នកប្រើប្រាស់សកម្មប្រចាំខែ។ គេរំពឹងថានៅចុងឆ្នាំនេះ គណនីអ្នកប្រើប្រាស់របស់ Facebook នឹងមានប្រហែល ១៧៨,៣ លាន ដែលទាបជាងចំនួន ១.៤ លានកាលពីឆ្នាំមុន ហើយគួរឱ្យចាប់អារម្មណ៍ដែលអ្នកប្រើប្រាស់បាត់បង់ទាំងអស់ត្រូវបានគេរាយការណ៍ថាជាអ្នកដែលមានអាយុក្រោម ២៥ ឆ្នាំ ឬត្រូវបានគេស្គាល់ថា Gen Z ។

653B9D58-8B6E-4038-9742-C05FBF280C02


 

បន្ថែមពីនេះការបាត់បង់នៃចំនួនអ្នកប្រើប្រាស់គឺដោយសារតែការដាក់បម្រាមហាមប្រើប្រាស់ដោយប្រទេសមួយចំនួនដោយសារភ្លើងសង្គ្រាមដែលមានដូចជារុស្ស៊ីនិងអ៊ុយក្រែនជាដើម។ ទាំងនេះគឺជាមូលហេតុដែលបណ្តាលឲ្យFacebookនិងInstagramបាត់បង់ចំនួនអ្នកប្រើប្រាស់អស់មួយចំនួនធំ។ ហេតុផលមួយទៀតសម្រាប់ការធ្លាក់ចុះរបស់ facebook គឺជាសកម្មភាពដែល Apple កំពុងចាត់វិធានការប្រឆាំងនឹង facebook នាពេលថ្មីៗនេះ ជាពិសេសកម្មវិធីតាមដានកម្មវិធីរបស់Facebookដែលតម្រូវឱ្យកម្មវិធីសុំការអនុញ្ញាតពីអ្នកប្រើប្រាស់Apple មុនពេលFacebookអាចតាមដានពួកគេតាមកម្មវិធី និងគេហទំព័រផ្សេងទៀត។

ios14-iphone12-pro-allow-app-to-track-activity-prompt


ជាក់ស្តែងតាំងពីមានកម្មវិធីនេះមក Facebookមិនអាចតាមដានអ្នកប្រើប្រាស់ទៀតឡើយ ហើយការផ្លាស់ប្តូរដ៏សាមញ្ញមួយរបស់ Apple បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់អាជីវកម្មរបស់ facebook ដូចជាការផ្សាយពាណិជ្ជកម្មជាដើម Facebookមិនអាចធ្វើការផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់បានដោយសារពួកគេមិនអាចតាមដាននិងទាញយកព័ត៌មានពីអ្នកប្រើប្រាស់ប្រព័ន្ធហ្វេសបុកដូចមុនទៀតទេ។ យោងទៅតាមប្រធានផ្នែកហិរញ្ញវត្ថុរបស់ Facebook កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុនហ្វេសបុកខាតបង់ប្រាក់ចំណូលយ៉ាងហោចណាស់ ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។


 

 


ថ្ងៃអង្គារ, 25 ខែតុលា 2022 16:49  BeeTube News