BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទិដ្ឋភាពដូចស្ថាននរកនៅ Mariupol ខណៈដែល UN អង្វរករសំរាប់អ៊ុយក្រែន

ថ្ងៃពុធ, 23 ខែមីនា 2022 18:11  គុន ច័ន្ទរដ្ឋា

2022-03-22t094955z_1_lynxnpei2l0fg_rtroptp_3_ukrainie-crisis-mariupol (1)

Kyiv- 

មនុស្សជាច្រើនពាន់នាក់បានស្វែងរកការភៀសខ្លួនចេញពីទីក្រុងដែលត្រូវឡោមព័ទ្ធ Mariupol កាលពីថ្ងៃអង្គារ៍ ខណៈដែលរុស្សីបានកំទេចទីក្រុងជាមួយនឹងគ្រាប់បែក ហើយលោកអគ្គលេខាធិការអ.ស.ប. Antonio Gutierres បានអំពាវនាវទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ចប់សង្រ្គាមដែលមិនអាចឈ្នះបាន។ កំពង់ផែយុទ្ធសាស្ត្រនៅសមុទ្ទខ្មៅបានរងគ្រោះដោយឥតស្រាកស្រាន ដោយគ្រាប់ផ្លោង ប៉ុន្តែមន្ត្រីអ៊ុយក្រែននិយាយថា មិនទាន់បានកាន់កាប់នៅឡើយទេ ខណៈដែលការឈ្លានពានរបស់រុស្សី បានចាប់ផ្តើមជិតមួយខែមកហើយ។

ប្រជាពលរដ្ឋដែលបានរៀបចំភៀសខ្លួនចេញពីក្រុង Mariupol បានពីពណ៌នាថា “វាដូចជាស្ថានរក ដែលពោរពេញទៅដោយសាកសព និងគំនរអគារបាក់បែក បើយោលទៅតាមក្រុមឃ្លាំមើលសិទ្ធមនុស្ស។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថា រៀងរាល់ល្ងាចជាប្រចាំថា មនុស្សមួយក្រុងដែលបានរត់ចេញតាមផ្លូវមនុស្សធម៌ ដែលបានព្រមព្រៀងគ្នា ត្រូវបានចាប់ខ្លួនដោយពួកឈ្លានពាន។ "មានប្រជាពលរដ្ឋប្រហែល១សែននាក់នៅក្នុងទីក្រុង ដែលរស់នៅក្នុងលក្ខ័ណមិនមែនជាមនុស្ស ស្ថិតនៅជាប់មិនអាចចេញទៅណាបាន គ្មានម្ហូបអាហារ ទឹក ថ្នាំសង្កូវ នៅក្រោមការផ្លោងជាប្រចាំ" លោកនិយាយ។

ខណៈដែលលោកប្រធានាធិបតី Joe-Biden បានរៀបចំចេញដំណើរទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយវិបត្តិដែលនឹងអាចរីករាលដាលទៅជាទំនាស់ពិភពលោក, លោកអគ្គលេខាធិការអ.ស.ប. Antonio Gutierrez បានអំពាវនាវទៅកាន់រុស្សីឲ្យបញ្ចប់សង្រ្គាមដែលមិនសមហេតុផលនេះ។ ទោះបីជាទីក្រុង Mariupol ត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃកងទ័ពរុស្សីក៏ដោយ អ៊ុយក្រែននឹងបន្តការតស៊ូពីទីក្រុងមួយទៅទីក្រុងមួយ ពីផ្លូវមួយទៅផ្លូវមួយ ពីផ្ទះមួយទៅផ្ទះមួយ។

សង្រ្គាមនេះនឹងមិនអាចឈ្នះបានទេ មិនយូរមិនឆាប់ វានឹងត្រូវធ្វើដំណើរចេញពីសមរភូមិទៅដល់តុចរចាស្វែងរកសន្តិភាព ដែលមិនអាចប្រកែកបាន។ជាមួយនឹងការវាយលុករបស់រុស្សីបាននៅទ្រឹង លោកប្រធានាធិបតី Joe- Biden បានកំពុងពិចារណាថា លោកប្រធានាធិបតី Vladimir Putin កំពុងពិចារណាថា តើនឹងត្រូវប្រើអាវុធគីមី ឬជីវសាស្ត្រ៕

2022-03-18t191518z_1_lynxnpei2h112_rtroptp_3_ukrainie-crisis-mariupol

2022-03-21t084133z_1_lynxnpei2k09d_rtroptp_3_ukrainie-crisis-mariupol(1)

2022-03-21t074608z_1_lynxnpei2k07o_rtroptp_3_ukrainie-crisis-mariupol

2022-03-22t025946z_1_lynxnpei2l03v_rtroptp_3_ukraine-crisis-satellite

 


ថ្ងៃពុធ, 23 ខែមីនា 2022 18:11  គុន ច័ន្ទរដ្ឋា