DW-
កងកម្លាំងរុស្សីបានប៉ុនប៉ងវាយប្រហារទៅលើរោងចក្រស្លដែកនៅក្នុងទីក្រុង Mariupol បើយោលទៅតាមអ្នកប្រយុទ្ធអ៊ុយក្រែន។ ទន្ទឹមគ្នានោះដែរ ប្រទេសស្លូវ៉ាកចង់ឲ្យគេដកចេញនូវផែនការក្នុងការដាក់បំរាមទៅលើប្រេងរបស់រុស្សី។ នេះបើតាមដំណឹងចុងក្រោយរបស់ DW។ លោក Friedrich Merz មេដឹកនាំគណបក្សប្រឆាំង ដែលបាននិយាយនៅក្នុងទូរទស្សន៍របស់អាល្លឺម៉ង់ បានអំពាវនាវឲ្យ អធិការបតី Olaf Scholf ធ្វើដំណើរទៅកាន់ទីក្រុង Kyiv។
Merz បានបង្ហាញខ្លួននៅក្នុងកម្មវិធីព័ត៌មាន “ZDF Heute Journal” កាលពីល្ងាចថ្ងៃអង្គារ៍ ដោយបាននិយាយថា លោកបានជជែកជាមួយនឹងមេដឹកនាំជាច្រើនក្នុងការធ្វើដំណើររបស់លោកទៅកាន់ទីក្រុង Kyiv រាប់បញ្ចូលទាំង លោកប្រធានាធិបតី Volodymyr Zelensky នាយករដ្ឋមន្ត្រី Denys Shmythal ចៅហ្វាយក្រុង Vitali Khlitschko និងប្រធានសភារបស់ប្រទេស ក៏ដូចជាមេដឹកនាំគណបក្សប្រឆាំងផងដែរ។ អ្នកមិនអាចជជែករឿងដូចនេះតាមទូរស័ព្ទបានទេ ហើយអ្នកក៏មិនអាចធ្វើវាតាមរយៈការប្រជុំតាមវីឌីអូបានដែរ អ្នកត្រូវតែជួបពួកគេផ្ទាល់តាមទូរស័ព្ទ ។
ការធ្វើអត្ថាធិប្បាយរបស់ Merz បានលេចចេញមកខណៈដែល Scholz ខ្លួនឯងបានជាប់គាំងនៅក្នុងរណ្តៅការទូតក្នុងការដែលមានការអំពាវនាវឲ្យលោកទៅធ្វើទស្សនកិច្ច ប៉ុន្តែលោកបានប្រកែកដោយសារការពិតថាប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter steinmeier ត្រូវបានប្រកាសជាសាធារណៈថានឹងមិនស្វាគមន៍ដោយទីក្រុង Kyiv ដោយសារតែគោលនយោបាយនិងសកម្មភាពរបស់លោកពីអតីត ដែលអ៊ុយក្រែនបាននិយាយថាលោកមានការជិតស្និទ្ធជាមួយទីក្រុងមូស្គូពេក។
Merz បាននិយាយថា លោកមានការរន្ធត់ខណៈដែលធ្វើដំណើរនៅជុំវិញទីក្រុង Kyiv ចំពោះដែលបានឃើញទំហំនៃការខូចខាតនិងបំផ្លិចបំផ្លាញទីក្រុងទាំងមូលដែលលោកបានឃើញផ្ទាល់នឹងភ្នែក។ “អ្នកត្រូវតែមើលឲ្យឃើញនូវការពិតដោយផ្ទាល់នឹងភ្នែកដើម្បីឲ្ដឹងថា តើវាមានភាពសហាវយង់ឃ្នងបែបណានៅក្នុងសង្រ្គាមនេះ” លោកបាននិយាយ។ អគ្គសេនាធិការអ៊ុយក្រែនបាននិយាយពីថ្ងៃអង្គារ៍ថា ពួកឈ្លានពានបានបាញ់ផ្លោងកាំជ្រួចនឹងកាំភ្លើងធំដើម្បីជួយគាំទ្រកងទ័ពថ្មើរជើងដើម្បីវាយសំរុកចូល ទីក្រុង Izum និង Barvenkov។