Ukraine AP-
ស្រ្តីនិងកូនក្មេងខ្លះត្រូវបានជំលៀសចេញពីរោងចក្រស្លដែកដែលជាមូលដ្ឋានការពារជាចុងក្រោយនៃទីក្រុងកំពង់ផែ Mariupol មន្ត្រីអ៊ុយក្រែនម្នាក់និងអង្គការសារព័ត៌មានរដ្ឋចិនបាននិយាយ ប៉ុន្តែមនុស្សជាច្រើនរយនាក់ត្រូវបានគេជឿថានៅតែជាប់នៅក្នុងទីក្រុងនោះជាមួយនឹងម្ហូបទឹកនិងថ្នាំសង្កូវតិចតួចប៉ុណ្ណោះ។ អ.ស.ប.បានធ្វើការដើម្បីដោះស្រាយនូវការជំលៀសជនស៊ីវិលជាង១,០០០នាក់ ដែលរស់នៅក្រោមជម្រកដ៏បាក់បែកដ៏បាកនិងខ្ទេចខ្ទាំនៃរោងចក្រស្លដែក បន្ទាប់ពីការការប៉ុនប៉ងជាច្រើនដងពីមុនបានបរាជ័យ ។
អ៊ុយក្រែនមិនបាននិយាយថាមានអ្នកប្រយុទ្ធការពារដែលនៅទីនោះមានចំនួនប៉ុន្មាននាក់នោះទេនៅក្នុងរោងចក្រស្លដែកនោះដែលជាផ្នែកមួយនៃទីក្រុង Mariupol មិនបានកាន់កាប់ដោយកងកម្លាំងរុស្សី ប៉ុន្តែរស្សីបានកំណត់ថាមានចំនួនប្រហែល២,០០០នាក់ ដែលជាការប៉ាន់ស្មានមានមនុស្ស១០០,០០០ ជាជនស៊ីវិលដែលស្ថិតនៅក្នុងទីក្រុងនោះ។ អ្នកនាំពាក្យមនុស្សធម៌របស់អ.ស.ប. Saviano Aubrey បាននិយាយថាអង្គការបានជជែកជាមួយអាជ្ញាធរនៅក្នុងទីក្រុងមូស្គូនិងទីក្រុ Kyiv ប៉ុន្តែលោកមិនអាចនឹងផ្តល់នូវសេចក្តីលំអិតនៃការខិតខំប្រឹងប្រែងក្នុងជំលៀសនោះទេ ដោយសារតែមានការស្មុគស្មាញនៃប្រតិបត្តិការ។
"ឥឡូវនេះមានមានការទំនាក់ទំនងកម្រិតខ្ពស់រវាងរដ្ឋាភិបាលទាំងអស់ រុស្សីនិង អ៊ុយក្រែន ដើម្បីធ្វើឲ្យប្រាកដប្រជាថាអ្នកអាចសង្រ្គោះប្រជាពលរដ្ឋជនស៊ីវិលចេញពីរោងចក្រស្លដែកនោះ" Abreu បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ។លោកមិនអាចបញ្ជាក់ពី វីឌីអូដែលបង្ហោះតាមប្រព័ន្ធផ្ស័ព្វផ្សាយសង្គមដែលបង្ហាញពីរថយន្តដែលមានសញ្ញារូប UN នៅក្នុងទីក្រុង Mariupol នោះទេ។ អ៊ុយក្រែនបានបន្ទោសចំពោះការបរាជ័យជាច្រើនដងកាលពីពេលមុននៃការជំលៀសដោយសារការផ្លោងរបស់កងទ័ពរុស្សី។
នៅក្នុងទីក្រុង Lyman ក្នុងតំបន់ Donetsk ដែលយ៉ាងហោចណាស់ពាក់កណ្តាលនៃប្រជាពលរដ្ឋបានរត់គេចចេញពីការផ្លោងរបស់រុស្សី ប្រហែលជា២០នាក់ នៃមនុស្សចាស់និងកូនក្មេងបានប្រមែប្រមូលបាវនិងឆ្កែឆ្មាររបស់ពួកគេឡើងជិះរថយន្តដឹកមនុស្សដែលមានផ្លាកសញ្ញាថា "ជំលៀសកូនក្មេង"នៅក្នុងអ៊ុយក្រែន។ រថយន្តនោះបានបោះពួយទៅកាន់ Dnipro ខណៈដែលការផ្ទុះត្រូវបានលឺពីចម្ងាយ ពួករំដោះបានបានមកនិងរំដោះពួកយើងពីអ្វីដែលជីវិតយើង សាស្ត្រាចារ្យម្នាក់ដែលបង្រៀនភាសាររុស្សីនិងអក្សរសិល្បបាននិយាយ។
"ខ្ញុំរស់នៅមិនសូវបានល្អទេនព្រោះវាមានសង្រ្គាមនៅទីនេះមពួកគេបានបាញ់ផ្លោងគ្រប់ពេល បង្អួចបានបាក់បែកនៅក្នុងផ្ទះរបស់យើង គ្រាប់មីស៊ីលបានធ្លាក់នៅក្នុងទីធ្លាយើង Galina ដែលមានអាយុ៦៨ឆ្នាំ បាននិយាយ វាជារឿងគួរឲ្យភ័យខ្លាច"។កងទ័ពរុស្សីបានរៀបចំនូវប្រតិបត្តិការយោធាដ៏ធំមួយដើម្បីចាប់យកផ្នែកសំខាន់នៃភាគខាងកើតនិងខាងត្បូងនៃអ៊ុយក្រែនដែលជាទឹកដីឧស្សហកម្ម។ កងទ័ពអ៊ុយក្រែនបានធ្វើការប្រយុទ្ធពីភូមិមួយទៅភូមិមួយដើម្បីធ្វើការរំដោះកាលពីថ្ងៃសៅរ៍ដើម្បីទប់ទល់នឹងការវាយលុករបស់ពួករុស្សី។