BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី

ថ្ងៃព្រហស្បតិ៍, 21 ខែមេសា 2022 09:38  គុន ច័ន្ទរដ្ឋា

2022-04-21 09.36.02

CNA-

អ៊ុយក្រែនបានស្នើរសុំជជែកជាមួយទីក្រុងមូស្គូក្នុងការជម្លៀសកងទ័ពនិងជនស៊ីវិលចេញពី Mariupol បន្ទាប់ពីឱសានវាទក្នុងការឲ្យទម្លាក់អាវុធ ឬក៏ស្លាប់ដែលកំណត់ដោយរុស្សីបានផុតកំណត់កាលពីថ្ងៃពុធ បន្សល់ទុកនូវទាហានជាច្រើននៅក្នុងរោងចក្រស្លដែក ដែលជាមូលដ្ឋានចុងក្រោយនៃការតស៊ូដ៏សំខាន់។ មនុស្សប្រហែលជា ៥០នាក់ ត្រូវបានរៀបចំឲ្យចាកចេញតាមរថយន្តដឹកអ្នកដំណើរពីទីក្រុងកំពង់ផែទិសអគ្នេយ៍ បើយោងទៅតាមសាក្សីដែលជាអ្នកយកព័ត៌មាន Reuters ដែលបានរត់គេចខ្លួនចេញពីតំបន់សមរភូមិដ៏ស្វិតស្វាញដែលមានរយៈពេលជិត៨សប្តាហ៍នៃសង្រ្គាម។

មេបញ្ជាការកងម៉ារីនអ៊ុយក្រែន Serhiy Volny បាននិយាយថា ក្រុមអ្នកប្រយុទ្ធនឹងមិនអាចលាក់ខ្លួនបានយូរទៀតទេ។ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាជនភៀសខ្លួនប្រហែលជា ១,០០០នាក់ ក៏បានស្នាក់នៅក្នុងរោងចក្រស្លដែកនោះផងដែរ។ អ៊ុយក្រែនបានប្រុងប្រៀបរួចជាស្រេចក្នុងការឲ្យមាន ការចរចារជុំពិសេសមួយ "ដើម្បីសង្រ្គោះមនុស្សរបស់យើង កងវរសេនាតូច Azov, យោធា, ជនស៊ីវិល,  កូនក្មេង, អ្នកនៅេស់និងអ្នករងរបួស" អ្នកចរចារ Mykhailo Podoyak បានិយាយក្នុងTwitter។

អ្នកប្រយុទ្ធបានលាក់ខ្លួននៅក្នុងរោងចក្រ ហើយមិនបានខ្វល់ទៅនឹងឱសានវាទរបស់រុស្សីដើម្បីឲ្យចុះចូល អ្នកចរចារទី២ម្នាក់ David Arakhamia បាននិយាយតាមអនឡាញថាលោកនិង Podoyak បានកំពុងស្ថិតនៅក្នុងការធ្វើទំនាក់ទំនងជាប្រចាំជាមួយនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង។ "ថ្ងៃនេះក្នុងការធ្វើទំនាក់ទំនងជាមួយនឹងអ្នកការពារទីក្រុង សេចក្តីស្នើរមួយត្រូវបានដាក់ចូល ដើម្បីឲ្យមានការជជែកដោយផ្ទាល់នៅនឹងកន្លែងក្នុងការជម្លៀសកងទ័ពរបស់យើងចេញ" លោកបាននិយាយ។ យើងរង់ចាំទទួលដំណឹងពីខាងរុស្សី ចំណែកខាងយើងបានប្រុងប្រៀបរួចជាស្រេចហើយក្នុងការចរចារ។

អ៊ុយក្រែនបាននិយាយថារហូតមកដល់ពេលនេះ គេបានទប់ទល់នឹងការវាយលុកដ៏ខ្លាំងក្លារបស់កងទ័ពរុស្សីជាច្រើនពាន់នាក់ក្នុងការប៉ុនប៉ងដើម្បីរុលមកមុខ ដែលទីក្រុង Kyiv បានហៅថាជាសមរភូមិ Donbas នៅក្នុងយុទ្ធនាការថ្មីដើម្បីចាប់យកទីក្រុង២ផ្នែកខាងកើត ដែលទីក្រុងមូស្គូបានអះអាងក្នុងនាមក្រុមបំបែករដ្ឋ។ កងកំលាំងរុស្សីបានធ្វើការវាយប្រហារមកលើទីតាំងយោធាជាច្រើនកន្លែងនៅអ៊ុយក្រែនភាគខាងកើត និងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ MI-8 នៅជិតភូមិ Koroviy Yar, ក្រសួងការពារជាតិរុស្សីបាននិយាយ។

2022-04-21 09.36.14


 


ថ្ងៃព្រហស្បតិ៍, 21 ខែមេសា 2022 09:38  គុន ច័ន្ទរដ្ឋា