BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនរឹងរូស ចំពោះការទាមទារឲ្យទម្លាក់អាវុធរបស់រុស្សីនៅ Mariupol

ថ្ងៃចន្ទ, 18 ខែមេសា 2022 11:49  គុន ច័ន្ទរដ្ឋា

photo_2022-04-18_11-32-55 (1)

Reuters-

ទាហ៊ានអ៊ុយក្រែនតស៊ូយ៉ាងស្វិតស្វាញចំពោះឱសានវាទរបស់រុស្សី ឲ្យដាក់អាវុធកាលពីថ្ងៃអាទិត្យនៅកំពង់ផែ Mariupol ដែលមូស្គូបាននិយាយថា កងទ័ពរបស់ខ្លួននឹងឈានទៅរកការកាន់កាប់ទាំងស្រុងនៃទីក្រុងកំពង់ផែ ដែលចាត់ទុកថាជាជោគជ័យរង្វាន់ដ៏ធំនៃសង្រ្គាម ដែលមានរយៈពេលជិត២ខែមកនេះ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal បាននិយាយថា កងទ័ពនៅក្នុង Mariupol កំពុងតែប្រយុទ្ធ ទោះបីជារុស្សីទាមទារឲ្យទម្លាក់អាវុធមុនពេលព្រឹកព្រហ៊ាមក៏ដោយ។ "ទីក្រុងនៅតែមិនទាន់ធ្លាក់ចូលទៅក្នុងដៃរបស់ពួករុស្សីនៅឡើយ" លោកបានប្រាប់ ABC’s this week ។

លោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែនបានបន្តត្រួតត្រាផ្នែកខ្លះនៃភាគខាងត្បូងឈៀងខាងកើតទីក្រុងនៃអ៊ុយក្រែន។ រុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួនបានកាន់កាប់ផ្នែកខ្លះនៃទីប្រជុំជន ដែលពួកអ្នកប្រយុទ្ធអ៊ុយក្រែននៅតែស្ថិតនៅក្នុងរោងចក្រស្លដែក Azovstall ដែលអាចមើលទៅឃើញសមុទ្ទ Azovstall ។ ក្នុងការកាន់កាប់ Mariupol ដែលជាកំពង់ផែដ៏សំខាន់នៅក្នុងតំបន់ Donbas វាគឺជារង្វាន់យុទ្ធសាស្ត្រសំរាប់រុស្សីដែលនឹងទៅភ្ជាប់ទឹកដី ដែលកាន់កាប់ដោយពួកបំបែករដ្ឋដែលនិយមរុស្សីនៅក្នុងភាគខាងកើតជាមួយនឹង Crimea ដែលពួករុស្សីបានភ្ជាប់កាលពីឆ្នាំ២០១៤។

បន្ទាប់ពីបរាជ័យនៅក្នុងការយកជ័យជំនះលើការតស៊ូរបស់អ៊ុយក្រែននៅភាគខាងជើង យោធារុស្សីបានផ្តោតការយកចិត្តទុកដាក់ជាថ្មីនៃការវាយលុកតាមជើងគោករបស់ខ្លួនទៅលើ Donbas ខណៈដែលរៀបចំឲ្យមានការវាយលុកពីចម្ងាយតាមរយះការបាញ់ផ្លោងពីចម្ងាយទៅលើមុខព្រួញផ្សេង រួមទាំងរដ្ឋធានី Kyiv ។ប្រហែលជា៤លាននាក់នៃជនស៊ីវិលបានរត់ភៀសខ្លួនចេញពីប្រទេស ទីក្រុងត្រូវបានខ្ចាត់ព្រាត់និងមនុស្សជាច្រើនពាន់នាក់បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីមានការឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈ។

សេដ្ឋកិច្ចមានការខូចខាតក៏ជារឿងដ៏សំខាន់មួយដែរ Shmyhal បាននិយាយការធ្លាក់ចុះនៃថវិការអ៊ុយក្រែនប្រហែលជា៥ពាន់លានដុល្លារក្នុង១ខែ និងបានអំពាវនាវចំពោះរដ្ឋាភិបាលលោកខាងលិច ដើម្បីឲ្យជួយផ្តល់នូវថវិការដែលជាជំនួយហិរញ្ញវត្ថុបន្ថែមទៀត។ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅលើ Twitter ថាលោកបានពិភាក្សារដើម្បីឲ្យមានការធានានូវស្ថិរភាពនៃហិរញ្ញវត្ថុអ៊ុយក្រែន និងរៀបចំសំរាប់ការកសាងប្រទេសឡើងវិញក្រោយសង្រ្គាមជាមួយនឹង នាយក IMF អ្នកស្រី Kristina Georgieva ៕


ថ្ងៃចន្ទ, 18 ខែមេសា 2022 11:49  គុន ច័ន្ទរដ្ឋា