BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មិនទាន់មានដំណឹងពី Mariupol ខណៈដែលរុស្សីបានបើកចំហរឲ្យមានការចុះចូល

ថ្ងៃអាទិត្យ, 17 ខែមេសា 2022 15:01  គុន ច័ន្ទរដ្ឋា

photo_2022-04-17_00-54-26 (1)

Europe- 

រុស្សីបានប្រាប់កងកម្លាំងអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅក្នុង Mariupol ឲ្យដាក់អាវុធកាលពីពីព្រឹកថ្ងៃអាទិត្យដើម្បីបានរួចជីវិត ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ភ្លាមៗនៃសកម្មភាពបន្ទាប់ពី៣ម៉ោង នៃឱសានវាទដែលចូលជាធរមាននៅម៉ោង៣ GTM នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង។ ស៊ីរ៉ែនប្រកាសអាសន្ននៃការទម្លាក់គ្រាប់បែបតាមអាកាសបានបន្លឺឡើងទូទាំងប្រទេសនៅពេលព្រឹក ដែលកើតមានឡើងជាប្រចាំ និងរបាយការណ៍ពេលព្រឹកពីយោធាអ៊ុយក្រែនបាននិយាយថាការវាយប្រហារតាមអាកាសរបស់រុស្សីនៅលើទីក្រុង Mariupol បានបន្ត ខណៈដែលមានប្រតិបត្តិការណ៍វាយសម្រុកនៅជិតកំពង់ផែ។

ប្រព័ន្ធផ្សព្វផ្សាយនៅនឹងកន្លែងបានរាយការណ៍ថា មានការផ្ទុះនៅទីក្រុង Kyiv ប៉ុន្តែ Mykola Povoroznyk ចៅហ្វាយក្រុងរង បាននិយាយថាមិនមានការផ្ទុះនោះទេហើយប្រព័ន្ទការពារអាកាសបានការពារការវាយប្រហាររបស់រុស្សី។ក្រសួងការពារប្រទេសរុស្សីបាននិយាយថាកងទ័ពបោសសំអាតនៅក្នុងទីក្រុង Mariupol និងមានតែអង្គភាព១តូច ដែលជាក្រុមប្រយុទ្ធអ៊ុយក្រែនដែលកំពុងតែស្ថិតនៅរោងចក្រដែកកាលពីថ្ងៃសៅរ៍។ ទីក្រុងមូស្គូបានអះអាងថាខ្លួនបានកាន់កាប់ទីក្រុង Mariupol ទាំងមូល ដែលជាកន្លែងឈុតឆាកសង្រ្គាមដ៏ធំជាងគេនិងមហន្តរាយក៏ធ្ងន់ធ្ងរជាងគេ។

នេះគឺជាទីក្រុងទី១ដ៏ធំដែលធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងរុស្សីចាប់តាំងពីថ្ងៃទី២៤ខែកុម្ភះ ដែលជាការពិចារណារស្ថានភាពនៃមហន្តរាយដែលមានការវីវត្តិន៍នៅក្នុងរោងចក្រស្លដែក Azovstall។” អ្នកទាំងឡាយណាដែលដែលទម្លាក់អាវុធនឹងបានត្រូវធានាដល់អាយុជីវិត” គេបាននិយាយ ដោយបានបន្ថែមថាកំលាំងដែលការពារត្រូវតែចាកចេញពីរោងចក្រមុនម៉ោង១០ព្រឹក ដោយគ្មានកាំភ្លើងឬគ្រាប់នៅនឹងដៃ នៅមិនទាន់មានចម្លើយភ្លាមៗពីទីក្រុង Kyiv នៅឡើយទេ។

រោងចក្រស្លដែក Azovstall ត្រូវបានគេចាត់ទុកថាដូចជាទីតាំងមួយនៅក្នុងទីក្រុង ដែលស្ថិតនៅមណ្ឌលឧស្សាហកម្ម ដែលនៅជាប់នឹងសមុទ្រ Azovstall ហើយគ្របដណ្តប់លើផ្ទៃដីច្រើនជាង១១គីឡូម៉ែត្រក្រឡា ដែលមានអគារជាច្រើន និងផ្លូវអយស្ម័យយាន។ កងកម្លាំងការពារទីក្រុងរួមបញ្ចូលទាំងកងម៉ារីនអ៊ុយក្រែន កងពលយានយន្ត កងពលឆ្មាំជាតិ និងវរសេនាធំ Azovstall ដែលជាកងយោធាដែលបង្កើតឡើងដោយក្រុមអ្នកជាតិនិយមដែលនិយមស្តាំ ដែលក្រោមមកបង្កើតឲ្យទៅជាក្រុមឆ្មាំជាតិ។


ថ្ងៃអាទិត្យ, 17 ខែមេសា 2022 15:01  គុន ច័ន្ទរដ្ឋា