Forbe-
កងកម្លាំងអាកាសរុស្សី Ti-22M បានហោះចូលមកក្នុងដែនអាកាសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បត៍នឹងបានទម្លាក់គ្រាប់បែកមកលើទាហ៊ានអ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែ Mariupol នៅក្នុងសមុទ្ទ Azovstall coast។ នេះជាលើកទី១ដែលយន្តហោះលឿនជាងល្បឿនដែលមានល្បឿន១២០តោន បានឆ្មក់ចូលទៅក្នុងអ៊ុយក្រែនចាប់តាំងពីសង្ត្រាមនៅក្នុងប្រទេស ចាប់តាំងពីយប់ថ្ងៃទី២៣។ មុនពេលដែលបេសកកម្មនៅ Mariupol យន្តហោះ Tu-22M បានវាយប្រហារអ៊ុយក្រែនដោយមិនបានចាកចេញពីដែនអាកាសអ៊ុយក្រែននិងបានបាញ់មីស៊ីលដែលមានរងប្រតិបត្តិការឆ្ងាយ។
យន្តហោះបានទម្លាក់គ្រាប់បែក ដែលបានកត់ត្រាដោយដ្រូនរុស្សីនិងក្រោយមកបញ្ជាក់ដោយមន្ត្រីអ៊ុយក្រែន អាចចង្អុលបង្ហាញថាវិមានក្រឹមឡាំងមានការខ្វះខាត cruise មីស៊ីល។ វាតម្រូវការឲ្យមានចំនួនពិតប្រាកដនៃភាពមិនប្រយ័ត្នប្រយែងឬការអស់សង្ឃឹម ក្នុងការហោះហើរយន្តហោះដែលមានរយៈចម្ងាយការពារសត្រូវ។ កងទ័ព Georgia ដែលមានឈ្មោះល្បីល្បាញក្នុងការបាញ់ធ្លាក់យន្តហោះ Tu-22M សម្លាប់នាវិក៤នាក់ ក្នុងអម្លុងពេលដែលរុស្សីឈ្លានពាន Georgia ក្នុងឆ្នាំ២០០៨។
រូបភាពដ្រូនរបស់ Tu-22M ដែលបានវាយឆ្មក់បានបង្ហាញនូវទំហំនៃការផ្ទុះនៅលើទីធ្លានៃរោងចក្រដែក Azovstal នៅផ្នែកខាងកើតនៃ Mariupol។ នៅក្នុងចំណោមនៃជនស៊ីវិលចំនួន ១៦០,០០០ ដែលជាប់នៅក្នុងគំនរបាក់បែកនៃក្រុង Mariupol។ មនុស្សជាច្រើនពាន់នាក់បានស្លាប់បន្ថែមទៀត "ស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងមានភាពអាក្រក់អាក្រីខ្លាំងមែនទែន" ក្រសួងការពារប្រទេសរុស្សីបាននិយាយ។ “ភាគច្រើននៃមនុស្ស ១៦០,០០០នាក់គឺជាប្រជាពលរដ្ឋដែលគ្មានចរន្តអគ្គីសនី ប្រព័ន្ធទូរគមនាគមន៍ ថ្នាំពេទ្យ កម្តៅនិងទឹក”។
Azovstall គឺជាចំណុចក្តៅដ៏សំខាន់នៃការការពារទីក្រុង។ កងទ័ពមកពីវរសេនាតូចផ្នែកខាងស្តាំនៃ Azove អង្គភាពនៃកងម៉ារីនអ៊ុយក្រែនហើយនិងកំលាំងការពារនៅនឹងកន្លែងបានចូលទៅជ្រកពួននៅក្នុងនិងជុំវិញនៃអគាររោងចក្រ Azovstall។ ក្នុងរយៈពេល ២,៣ថ្ងៃកន្លងមកនេះ ចំនួននៃកងម៉ារីនបានបំបែកខ្លួនពីខ្សែរក្រវ៉ាត់ការពារក្នុង Mariupol ដើម្បីភ្ជាប់ខ្លួនមកជាមួយនឹងកងវរសេនាតូច Azovstall ។ ក្រសួងការពារប្រទេសអង់គ្លេសបាននិយាយថាការបន្តការការពារ Matriupol រហូតមកដល់ពេលបច្ចុប្បន្ននេះបានធ្វើឲ្យចំនួននៃកងទ័ពនិងស្បៀងអាហារបានធ្លាក់ចុៈយ៉ាងខ្លាំង៕