BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីមានបំណងនឹងចាប់យក Mariupol ជាផ្នែកមួយនៃអ៊ុយក្រែនខាងកើត ឲ្យទៅជាការប្រយុទ្ធដ៏ស្រួចស្រាវ

ថ្ងៃអង្គារ, 12 ខែមេសា 2022 18:21  គុន ច័ន្ទរដ្ឋា

photo_2022-04-12_16-56-34

Barron’s-

កងទ័ពរុស្សីមានគោលបំណងនឹងចូលកាន់កាប់ទីក្រុង Mariupol នៅថ្ងៃអង្គារ៍ ដែលជាផ្នែកនៃការប្រយុទ្ធដ៏ស្រួចស្រាវដ៏ធំមួយនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងការពារបានព្យាយាមទប់ទល់ទាំងអស់សង្ឃឹម ដើម្បីយកវាត្រឡប់មកវិញ។ រុស្សីត្រូវបានគេជឿថា កំពុងព្យាយាមភ្ជាប់ទៅនឹងតំបន់ Crimea ដែលខ្លួនបានគ្រប់គ្រងជាមួយទឹកដី ដែលបំបែករដ្ឋ គាំទ្រដោយមូស្គូ គឺ Luhansk និង Donetsk ក្នុងតំបន់ Donbas និងបានឡោមព័ទ្ធទីក្រុង ដែលជាយុទ្ធសាស្ត្រ មានប្រជាជនចំនួនប្រហែលជា៤០០,០០០នាក់។

“ដែលទំនងមើលទៅនៅក្នុងពេលអនាគត សត្រូវនឹងព្យាយាមចូលកាន់កាប់ទីក្រុង Mariupol កាន់កាប់ Pospona និងរៀបចំការវាយលុកទៅកាន់មុខព្រួញនៃ Kurakhove ដើម្បីឈានទៅកាន់កាប់ព្រំប្រទល់ Donetsk ។ ទាហ៊ានជាចុងក្រោយរបស់អ៊ុយក្រែនដែលការពារ Mariupol បាននិយាយថា អស់គ្រាប់កាលពីថ្ងៃច័ន្ទនិងបានរំពឹងថា នឹងត្រូវបានចាប់ខ្លួនជាឈ្លើយសឹក ឬក៏ត្រូវសម្លាប់ភ្លាមៗ ដោយសារកងកម្លាំងរុស្សី ដែលឡោមព័ទ្ធទីក្រុង។ "យើងត្រូវបានទម្លាក់គ្រាប់បែកនិងផ្លោងដោយកាំភ្លើង និងរថក្រោះ"។ យើងបានធ្វើអ្វីគ្រប់បែបយ៉ាង ដែលអាចធ្វើបាន និងមិនធ្វើមិនបាន ប៉ុន្តែធនធានដែលជាសក្តានុពលបានអស់ហើយ។

កងទ័ពរុស្សីបានឡោមព័ទ្ធទីក្រុងនៅសមុទ្ទ Azov ចាប់តាំងពីសង្រ្គាមចាប់ផ្តើមតាំងពីខែមិនា ទឹកដីដែលត្រួតត្រាដោយកងទ័ពអ៊ុយក្រែនបានរួញបន្តិចម្តងនៅក្នុងផ្នែកកណ្តាលនៃទីក្រុង កងទ័ពអ៊ុយក្រែន ដែលនៅសេសសល់ពេលនេះកំពុងតែស្ថិតនៅក្នុងឃ្លាំងដែកនៅជិតកំពង់ផែ។ "សត្រូវបានរុញយើងបន្តិចម្តងឲ្យថយក្រោយ ពួកគេបានឡោមព័ទ្ធពួកយើងដោយការបាញ់យ៉ាងសន្ធាប់ ហើយឥឡូវនេះកំពុងតែចង់កំទេចពួកយើង"។ ចំនួនអ្នករងរបួសគរដូចភ្នំដែលមានចំនួនប្រហែលជាកន្លះកងពល ជាមួយនឹងដៃជើងពិការហើយនៅប្រឹងបន្តជួយប្រយុទ្ធទៀត។

បន្ទាប់ពីបរាជ័យក្នុងការចាប់យកទីក្រុង Kyiv រុស្សីបានផ្តោតទៅលើការប្រឹងប្រែងរបស់យោធារបស់ខ្លួននៅផ្នែកខាងកើតនៃតំបន់ Donbas ។ នៅពេលដែល Mariupol បានដួលរលំ កងវរសេនាតូចឆ្ពោះទៅទិសខាងជើង និងព្យាយាមភ្ជាប់ជាមួយនឹងកងទ័ពដ៏ទៃទៀតឆ្ពោះទៅកាន់ភាគខាងត្បូងពីទីក្រុង Lizum និង Kharkiv ។ មន្ត្រីលោកខាងលិចបាននិយាយថា ពួកគេរំពឹងថារុស្សីបានព្យាយាមបង្កើនទ័ពី២ដងទៅ៣ដង នៃកងកម្លាំងរបស់ខ្លួននៅក្នុង Donbas ខណៈដែលពួកគេបានរៀបចំ និងកន្លែងផ្សេងទៀតនៅក្នុងប៉ុន្មានសប្តាហ៍កន្លងមក៕


ថ្ងៃអង្គារ, 12 ខែមេសា 2022 18:21  គុន ច័ន្ទរដ្ឋា